លោក អ៊ិន សុ​ភិន ផ្តាំ​ទៅ​អ្នកសិល្ប​:​មួយចំនួន ​ប្រទេស​មានច្បាប់​គួរ​ដោះស្រាយ​តាមផ្លូវ​តុលាការ ….

សិល្បៈកម្សាន្ត
0
462
ជាមួយនឹង​ការទទួលស្គាល់​ជុំវិញ​បញ្ហាយឺតយ៉ាវ​លុយកាក់​ជាមួយ​តារា​សម្ដែង លោក​អ៊ិន សុ​ភិន ដែល​ទទួល​ព្យុះភ្លៀង​ក្នុងនាម​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស និង​ជា​អនុប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​ក៏បាន​ចេញមុខ​អំពាវនាវ​អោយ​តារា​សិល្បៈ​គិតគូ​ឡើងវិញ ជុំវិញ​ជម្លោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ដោយ​លោក​បញ្ជាក់ថា​នោះ​ជា​ទង្វើ​សម្លាប់​ទំនុកចិត្ត និង​តម្លៃ​សិល្បៈ​របស់ខ្លួន​ដែល​គួរអោយ​តែ​ផ្លាស់ប្ដូរ​ផងដែរ​។ លោក​ទទូច​អោយ​តារា​ដែលជា​មនុស្ស​មហាជន​ប្រើ​ច្បាប់​ដោះស្រាយ​គ្នា និង​យក​តុមូល​ធ្វើជា​ប្រធានបទ ដើម្បី​កុំអោយ​មហាជន​ច្រើនឡើងៗ មាក់ងាយ​អ្នកសិល្បៈ និង​ធ្វើអោយប៉ះពាល់​ដល់​តម្លៃភាព​យន្ត​ដែល​ស្ថិតក្នុង​ការធ្លាក់ចុះ​នាពេល​ចុងក្រោយ​។​ ​លោក​បាន​ថ្លែង​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ថា​«​នៅ​ប្រទេស​កម្ពុជា​យើង​មានច្បាប់​ត្រឹមត្រូវ​ដូច​ប្រទេស​ដទៃ​ដែរ ហើយ​ក្នុង​ការធ្វើ​អ្វីមួយ​ពាក់​ព​ន្ធ័​នឹង​ពាណិជ្ជកម្ម​តែងតែមាន​កុងត្រា ឬ​កិច្ចសន្យា​ច្បាស់លាស់​ជាមួយគ្នា​។ ប្រសិនបើ​ភាគី​ណាមួយ​រំលោភ​លើ​កិច្ចសន្យា ភាគី​ដែល​ត្រូវគេ​រំលោភ​លើ​សេចក្ដីទុកចិត្ត​អាច​រក​ច្បាប់​អោយជួយ​ការពារ​បាន​។ តែ​ពេលនេះ​ក្នុងសង្គម​សិល្បៈ​មានតែ​រឿង Post (​បង្ហោះ​)​ហែកហួរ​គ្នា​តាម Facebook ដោយ​មិន​យកតាម​កិច្ចសន្យា​ធ្វើអោយ​មហាជន​មានការ​រិះគន់ មកលើ​វិ​ស​យ័​សិល្បៈ​យ៉ាងខ្លាំង នឹង​នាំអោយ​បាត់បង់​ការគាំទ្រ​ថែមទៀត​។​ ​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​សមាគម​ភាពយន្ត​កម្ពុជា សូម​សំណូមពរ​មេត្តា​ដោះស្រាយ​ជំលោះ​គ្នា​ដោយ​សន្តិវិធី និង​ដោយ​តាម​ប្រព​ន្ធ័​ច្បាប់​ទើប​ល្អ ដើម្បី​កុំអោយ​មិន​ប៉ះពាល់​ដល់​មុខមាត់​ស្ថាបន​សិល្បៈ​។ សូមកុំ​ចង់​ចាញ់ឈ្នះ​គ្នា​ក្រៅច្បាប់​អី ករណី​ក្រុមហ៊ុន​មហាហង្ស​របស់ខ្ញុំ​ដូចគ្នា បើ​រំលោភ​លើ​កិច្ចសន្យា​សូមមេត្តា​រត់ទៅរក​ច្បាប់​ចុះ បើ​ក្រុមហ៊ុន​ធ្វើ​ខុស​ខ្ញុំ​នឹង​ប្រឈមមុខ​ច្បាប់​ជា​ធរមាន សូម​អរគុណ​ដោយ​ក្ដី​គោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​»​។ ​លោក​អះអាងថា តារា​សម្ដែង​ច្រើនណាស់​មិនមែន​ត្រឹមតែ​លោក​ហង្ស សម្បើម​ស័​ក្ដ​នោះទេ ដែល​ខាង​ផលិតកម្ម​របស់លោក​ឈានដល់​ការប្ដឹង​ផ្ដល់​ដល់​មេធាវី ដើម្បីអោយ​តារា​ទាំងនោះ​ផ្ដល់​ពេលវេលា​មក​សម្ដែង​អោយ​ចប់​សាច់រឿង បន្ទាប់ពី​តារា​ទាំងនោះ​ក្រឡុក​ពេលវេលា​ផលិតករ ហើយ​ធ្វើអោយ​ការផលិត​ប្រឈម​នឹង​បញ្ហា​ផលិតភាព​យន្ត​មិនទាន់​សម្រាប់​រោងកុន និង​សម្រាប់​ដាក់​លើ​ទូរទស្សន៍ តែ​លោក​មិនដែល​បើក​បង្ហាញ​ឯកសារ​បណ្ដឹង​នោះ​មុនពេល​មានការ​វាយប្រហារ​ពី​សំណាក់​លោក ហង្ស សម្បើម​ស័​ក្ដ នោះទេ ដោយសារតែ​លោក​យល់ថា​ជម្លោះ​តារាៗ ក៏ដូចជា​ផលិត​ករបើ​បែក​ទៅ​ក្រៅ នឹងមាន​អ្នក​មើលងាយ​តារា​ខ្មែរ​ខ្លាំង​ឡើង​។ ​លោ​កថា​នៅពេល​តារា​សិល្បៈ​សំបូរ​ជម្លោះ​កើតឡើង អ្នកគាំទ្រ​មួយចំនួន​នឹងមាន​គំនិត​ស្អប់​ដល់​ស្នាដៃ​សិល្បៈ​របស់​ជាតិ​ឯង ជាពិសេស​គឺ​ស្អប់​ដល់​ភាពយន្ត​ខ្លួនឯង​តែម្ដង ព្រោះតែ​មិន​ចង់​គាំទ្រ​តារា​ខ្មែរ និង​ស្នាដៃ​ខ្លួនឯង ទាំំ​ង​នោះ​ហើយ​ដែល​លោក​យល់ថា​ជាការ​ប៉ះពាល់ ហើយ​បើ​ភាពយន្ត​ខ្មែរ​កាន់តែ​បាត់​ទំនុកចិត្ត ផលិតករ​សម្រេចចិត្ត​បិទទ្វារ​ព្រោះតែ​រឿង​ឈឺក្បាល​នឹង​តួ​សម្ដែង​ផង គឺ​តារា​សម្ដែង​នោះទេ ដែលមាន​បញ្ហា​។ លោក​និយាយថា​អ្វីៗ​សុទ្ធ​តែមាន​កុងត្រា ចុះ​ហេតុអ្វី​តារា​ដែលមាន​បញ្ហា​ចាំបាច់​បង្ហោះ ចាំបាច់​បង្កជម្លោះ មិន​យក​ច្បាប់​មក​ប្រើ​? ជាមួយគ្នា​នោះ លោក​ក៏បាន​បង្ហើប​ថា ហេតុផល​ដែល​ផលិតកម្ម​របស់លោក​យឺតយ៉ាវ​លុយ​តួ មិនមែនជា​កំហុស​របស់ខ្លួន​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​មហាហង្ស​ផលិត​ក្នុង​មួយឆ្នាំៗ​ច្រើន​រឿង ហើយ​បណ្ដា​ទូរទស្សន៍​មួយចំនួន​ក៏​យឺតយ៉ាវ​លុយកាក់​យូរៗ​ដូចគ្នា​ប៉ុណ្ណោះ​។ យ៉ាងណាមិញ លោ​កថា​ខ្លួន​ពិបាក​លុយ​ជាមួយ​ក្រុមការងារ និង​តួ​សម្ដែង តែ​សម្រាប់​បុគ្គល​ណា​ដែល​ក្រឡុក​ម៉ោង​ពេល និង​បង្ក​ការលំបាក​ប៉ុណ្ណោះ​។ ​មិន​ខុសគ្នា​ដែរ គេ​ឃើញ​បណ្ដា​ផលិតករ និង​តារា​រៀមច្បង​កាន់តែ​បាន​ទទូច​អោយ​តារា​សិល្បៈ ជាពិសេស​គឺ​តារា​ជំនាន់​ក្រោយ ចេះ​លើក​បញ្ហា​យកមក​ដាក់​តុមូល ដោយ​កុំ​អាង​អីចុះ​ផ្សាយ ឬ​បង្ហោះ​ហែកហួរ ដែល​ករណី​ទាំងនោះ​សុទ្ធតែ​ធ្វើអោយ​វិស័យ​ភាពយន្ត​ខ្មែរ និង​វិស័យ​សិល្បៈ​បាត់បង់​ទំនុកចិត្ត ដែល​ទង្វើ​បែបនេះ មិនមែន​ស្លាប់​តែ​ក្រុម​ផលិតករ​ដែល​តារាៗ​បញ្ចេញ​សាច់ដុំ​ដាក់​តែ​ម្នាក់​ទេ ប៉ុន្តែ​គឺជា​ការជះឥទ្ធិពល​កាន់​តែ​ខ្លាំង​ធ្វើអោយ​មហាជន​លែង​គាំទ្រ​សិល្បៈ​របស់ខ្លួន ហើយ​អ្នក​ដួលសន្លប់​មុនគេ គឺ​វិស័យ​ភាពយន្ត ដែល​ខ្សោយ​ការគាំទ្រ​ច្រើន​ទៅៗ​នាពេលនេះ​៕