ឡេង ណា​វ៉ា​ត្រា ចំណាយ​១០​ម៉ឺន​ដុល្លារ​សង់​ផ្លូវ អបអរ​ដល់​ថ្ងៃកំណើត​កូនប្រុស​

ព្រឹត្តិការណ៍ថ្មីៗ
0
414
​កាលពី​ថ្ងៃទី​៣ កញ្ញា មុននេះ គេ​ឃើញ ម្ចាស់​ផលិតកម្ម Galaxy ដែល​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​ឧកញ៉ា​វ័យក្មេង​ក្រោយ​ជោគជ័យ​ក្នុង​ជំនួញ​ដីធ្លី លោក ឡេង ណា​វ៉ា​ត្រា ចុះ​មើល​ការសង់​ផ្លូវ​ដោយផ្ទាល់​តែម្ដង​នៅក្នុង​សង្កាត់​ចោមចៅ ដោយ​លោក​ប្រកាសថា​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ គឺ​ចំណាយ​អស់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ជា​ថវិកា​ទាំងស្រុង​របស់លោក ដើម្បី​ជា​កាដូ​ដល់​ពលរដ្ឋ​ក្នុងន័យ​អបអរ​ដល់​កំណើត​រប​ស់​កូនប្រុស​លោក​។ នេះ​ជាការ​សកម្មភាព​ជួយ​ដល់​សង្គម​មួយ​ថ្មី​បន្ទាប់ពី​លោក​បាន​ក្លាយជា​អ្នក​មានបាន បន្ទាប់ពី​លោក​ត្រូវគេ​ស្គាល់​យ៉ាងខ្លាំង​ក្នុង​សកម្មភាព​បរិច្ចាគ​ទាន​ដល់​ជន​ទុរគត និង​បាន​ជួយ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ច្រើនលើក​រួចមកហើយ​។ ប្រភព​ដែល​បាន​ចែកចាយ​ព័ត៌មាន​ចុះ​សាងសង់​ផ្លូវ​របស់លោក​បានធ្វើការ​បង្ហោះ​ថា គឺជា​រឿង​ប្រពៃ​ណាស់ ដែល​អ​តី​តារាចម្រៀង​ហើយ​បាន​ក្លាយជា​បុគ្គល​ជោគជ័យ​ក្នុងសង្គម​មួយ​នេះ បាន​ចំណាយលុយ​ផ្ទាល់ខ្លួន និង​បាន​ទាំង​ចុះទៅ​មើល​ការចាក់​បេតុង​ដោយផ្ទាល់​ទៀត ដើម្បីអោយ​ផ្លូវ​មួយ​ខ្សែ​ដែល​លោក​ប្រកាសថា​ចំណាយលុយ​ធ្វើ​ក្នុងន័យ​ជា​កាដូ​ជូន​ដល់​កូនប្រុស​ត្រូវបាន​សាងសង់​។​ ​លោក​ឡេង ណា​វ៉ា​ត្រា បាន​អះអាងថា​ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ថវិកា​ដ៏​ច្រើន សង់​ផ្លូវ​មួយ​ខ្សែ​ជូន​ដល់​អ្នកភូមិ ប្រវែង​ជាង​៥០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កំរាស់​១​តឹក​កន្លះ ឆ្អឹង​ដែក ស្ថិតនៅ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គឺ​ដោយសារតែ​លោក​មានបំណង​អបអរ​ដល់​កំណើត​កូនប្រុស និង​ដោយសារតែ​លោក​ក៏​ទទួលបាន​សំណូមពរ​ពី​សំណាក់​អ្នករស់នៅ​ក្នុង​នៅតាម​បណ្ដោយ​ផ្លូវ​នោះ ថ្ងូរ​ថា​ពិបាក​ធ្វើដំណើរ​ជាពិសេស​នៅពេល​ធ្លាក់​ដក់​ទឹក​ម្ដងៗ​។ លោ​កថា​ខ្លួន​មិនមាន​អ្វី​ចងដៃ​ដល់​កូនប្រុស​អោយ​ច្រើន​នោះទេ ទើប​សម្រេចចិត្ត​ធ្វើ​សេចក្ដី​ល្អ​មួយ ដោយ​ការចំណាយ​លុយ​សង់​ផ្លូវ​ទុក​ជូន​អ្នកភូមិ​បានធ្វើ​ដំណើរ ដើម្បី​សន្សំ​កុសល​ចងដៃ​ដល់​កូនប្រុស​ដែលជា​ដំណក់ឈាម​របស់ខ្លួន​។ លោ​កថា​ខ្លួន​នឹង​រក្សាទុក​នូវ​សេចក្ដី​ល្អ​ក្នុងពេល​មានបាន ដោយ​រំពឹង​តែ​ម្យ៉ាង​ថា​អំពើរ​ល្អ​ទាំងនោះ នឹង​ជួយ​អោយ​លោក​កាន់តែ​ជោគជ័យ​ក្នុង​អាជីព និង​ជួយ​ធ្វើអោយ​កូនប្រុស​របស់លោក​ក្លាយជា​ក្មេង​មានសំណាង និង​អាច​ជំនួស​ដៃជើង​លោក​បាន​នៅពេល​ដឹងក្ដី​៕