ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​រាយការណ៍​ថា អ៊ីស្រាអែល​គ្រោង​បង្កើន​ការវាយប្រហារ​របស់ខ្លួន​ទី​លើ​ប្រទេស​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​មុននេះ រដ្ឋមន្ត្រី​ស៊ើប​ការសម្ងាត់​អ៊ីស្រាអែល លោក Yisrael Katz បាន​និយាយថា កងកម្លាំង​យោធា​រដ្ឋ​ជ្វី​ប​បានធ្វើការ​វាយប្រហារ​រាប់រយ​ដង​ប្រឆាំង​ទៅនឹង​ប្រទេស​ស៊ី​រី​កាលពី ២​ឆ្នាំមុន​។​ ​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់ Fars News បាន​ស្រង់​សម្តី​មន្ត្រី​យោធា​ជាន់ខ្ពស់​អ៊ីស្រាអែល ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា រដ្ឋ​ជ្វី​ប​គ្រោង​នឹង​បង្កើន​ការវាយប្រហារ​បន្ថែមទៀត​ប្រឆាំងនឹង​ប្រទេស​ស៊ី​រី ក្នុងពេល​ឆាប់ៗ​នេះ រួមទាំង​អ្វីដែល​គេ​ហៅថា ជា​គោលដៅ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អ៊ីរ៉ង់​។​ ​ព័ត៌មាន​នៃ​ការត្រៀម​បង្កើន​ការវាយប្រហារ​នេះ បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ស៊ើប​ការសម្ងាត់​អ៊ីស្រាអែល Yisrael Katz បាន​និយាយថា រដ្ឋ​ជ្វី​ប​បាន​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​អាសាដ​រាប់រយ​គោលដៅ​។​ ​កាលពី​ថ្ងៃទី​៤ កញ្ញា​ម្សិលមិញ ទីភ្នាក់ងារសារព័ត៌មាន​អារ៉ាប់​ស៊ី​រី​បាន​រាយការណ៍​អំពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​ទៅលើ​ខេត្ត​ហា​ម៉ា និង​ខេត្ត Tartus ដែល​សង្ស័យ​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល​។ សារព័ត៌មាន Harretz បាន​រាយការណ៍​ថា ក្បួន​យោធា​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​រង​ការវាយប្រហារ ដោយមាន​កងទ័ព​អ៊ីរ៉ង់​មួយ ៨​បាន​ស្លាប់​។​ ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​នេះ បាន​កើតមានឡើង​ដោយសារ​វត្តមាន​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។ អ៊ីស្រាអែល​ធ្លាប់​អំពាវនាវ​ឲ្យ​មានការ​ដកទ័ព​អ៊ីរ៉ង់​ចេញពី​ទឹកដី​ស៊ី​រី​៕DNT-NEWS