បវរកញ្ញា​ឯក​មី​យ៉ាន់​ម៉ា​មិន​ខ្លាច​សំណាញ់​ច្បាប់​ក្នុងប្រទេស​កំណើត​ហ៊ាន​ប្រកាស​ក្តែ​ងៗ​ថា​ខ្លួន​ជា​មនុស្ស​ភេទ​ទី​៣​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​

ព្រឹត្តិការណ៍ថ្មីៗ
0
308
​ខណៈពេលដែល​គូប្រជែង​មកពី​អាហ្វ្រិក​ខាងត្បូង​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយនឹង​ម្កុដ​បវរកញ្ញា​ចក្រ​វា​ឡ​កាលពី​ថ្ងៃអាទិត្យ​នោះ បវរកញ្ញា​ឯក​មី​យ៉ាន់​ម៉ា បាន​សារភាពថា នាង​គឺជា​មនុស្ស​ភេទ​ទី​៣​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា មិន​ធ្លាប់​ដែលមាន​ពីមុនមក ចូលរួម​ប្រកួត​បវរកញ្ញា​ឯករាជ​និ​សម្រស់​មួយ​នេះ​។​ ​នាង Swe Zin Htet អាយុ​២១​ឆ្នាំ បានប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​បែបនេះ រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ឡើងលើ​វេទិការ​ក្នុង​ស្ទី​ប​យោ Tyler Perry ស្ថិតនៅក្នុង​ទីក្រុង Atlanta ប្រទេស​ហ្ស​ក​ហ្ស៊ី កាលពី​ថ្ងៃទី​៨ ខែធ្នូ​កន្លងទៅ​។​ ​បច្ចុប្បន្ន​នាង Swe​ប្រើប្រាស់​សមាសភាព​ពិត​របស់​នាង​ដើម្បី​ជួយ​ដល់​សហគមន៍​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ជាពិសេស​នៅក្នុង​ប្រទេស​កំណើត​មី​យ៉ាន់​ម៉ា​របស់​នាង ជា​កន្លែង​ដែល​ការធ្វើជា​មនុស្ស​ភេទ​ទី​៣ នៅតែ​ខុសច្បាប់​នោះ​។​ ​នាង Swe ដែល​បានឈ្នះ​បវរកញ្ញា​ឯក​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៣១ ខែឧសភា​កន្លង​ទៅនោះ បាន​ទម្លាយ​ឲ្យ​ដឹងថា​នាង​គឺជា​ស្រី​ប្រតិព័ទ្ធ​ស្រី​ដូចគ្នា អំឡុង​បទសម្ភាសន៍​ជាមួយ​វែបសាយ Missosology​រយៈពេល​១​សប្តាហ៍ មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បវរកញ្ញា​ចក្រ​វា​ឡ​។​ ​នាង​បាន​និយាយថា បាន​បាន​យល់ច្បាស់​ពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​នាង​ជា​យូរ​មកហើយ​។ នាង​ដឹង​ច្បាស់​ថា​ខ្លួន​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ភេទ​ទី​៣​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។​ ​នាង​បន្តថា ការទម្លាយ​ការពិតជា​សាធារណៈ វា​មិនមែនជា​ការងាយស្រួល​នោះទេ ប៉ុន្តែ​នាង​ចង់​ប្រើប្រាស់​វេទិការ​របស់​នាង​ដើម្បី​ជួយ​ដល់​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បើទោះបីជា​វា​ខុសច្បាប់​ក៏ដោយ​។​ ​នាង​បញ្ជាក់ទៀតថា ជាការ​ពិតណាស់ថា វា​ពិបាក​សម្រាប់​រូបនាង ប៉ុន្តែ​នាង​យល់ឃើញថា នាង​មាន​ទឹកមាត់ប្រៃ​ជាង និង​ស្ថិតនៅលើ​ទីតាំង​ល្អ​បមផុត​ក្នុងការ​លើកកម្ពស់​បញ្ហា​មួយ​នេះ​។ ក្រុម​អ្នកគាំទ្រ​ស្រលាញ់​ភេទ​ដូចគ្នា​មួយចំនួន បានដឹង​ពី​រឿង​នេះហើយ​ពួកគេ​នៅតែ​គាំទ្រ​នាង ប៉ុន្តែ​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​នាង​និយាយ​ពី​វា​ជា​សាធារណៈ បើទោះជា​ដឹងថា នៅក្នុង​ប្រទេស​របស់​នា​ង​ខុសច្បាប់​ក៏ដោយ​។​ ​នាង Swe បាន​និយាយថា នាង​ជឿជាក់ថា មិនមាន​ប្រទេស​ទាំងអស់​នោះទេ​ដែល​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ។ នាង​ចង់​ឲ្យ​ពិភពលោក​ទទួលស្គាល់​ស​ហគ​មន៍​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ហើយ​និង​សិទ្ធិ​របស់​ពួកគេ ក្នុងការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​ពួកគេ និង​តាម​ប្រ​ម៉ាញ​សុភមង្គល​របស់​ពួកគេ​។ សេចក្តីស្រលាញ់ គឺជា​រឿង​អស្ចារ្យ​បំផុត ហើយ​មនុស្ស​ស្រលាញ់គ្នា គឺជា​មួយ​មនុស្ស មិនមែន​ជាមួយ​ភេទ​នោះទេ​៕​