បេសកជន​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ប្រទេស​នី​កា​រ៉ា​កំពុង​បោះជំហាន​តាមស៊ី​រី និង​វេ​ណេ​ស៊ុយ​អ៊េ​ឡា​

ព្រឹត្តិការណ៍ថ្មីៗ
0
294
(​អង្គការសហប្រជាជាតិ​)៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោកស្រី នី​គី ហា​ឡេ បាន​ព្រមាន​ថា ប្រទេស​នី​កា​រ៉ា​កំពុងតែ​បោះជំហាន​ទៅតាម​ប្រទេស​ស៊ី​រី ដែលមាន​វិបត្តិ​យោធា និង​វិបត្តិ​នយោបាយ​ដូច​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​ការតវ៉ា​អស់​រយៈពេល ៤​ខែ​នៅក្នុង​ប្រទេស​នេះ​មក​។​ ​លោកស្រី​ហា​ឡេ បានលើកឡើង​ដោយ​សម្តៅ​ទៅរក​អង្គការសហប្រជាជាតិ​ថា ការបង្ក្រាប​ដោយ​ហិង្សា​របស់​ប្រទេស​នី​កា​រ៉ា​ទៅលើ​បក្សប្រឆាំង និង​និស្សិត ដែល​បាន​ចូលរួម​តវ៉ា បានសម្លាប់​មនុស្ស​ជាង ៣០០​នាក់ ហើយ​មាន​មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើការ​ចាក​ចេញពី​ប្រទេសមួយ​នេះ​ចាប់តាំងពី​ពាក់​កណ​ញ​តា​ល​ខែមេសា​មក​។ នេះ​បើតាម​សារព័ត៌មាន Associated ដែល​បាន​រាយការណ៍​។​ ​លោកស្រី​បាន​និយាយថា «​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រទេស​នី​កា​រ៉ា​កាន់តែ​បោះជំហាន​ស្រដៀង​គ្នា ទៅនឹង​អ្វីដែល​ស៊ី​រី និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានធ្វើ​។ លោកស្រី​បន្តថា ប្រធានាធិបតី​នី​កា​រ៉ា លោក Daniel ortega និង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ គឺ​ស្ថិតនៅក្នុង​អំពើពុករលួយ និង​ផ្តាច់ការ​ដូចគ្នា ដែល​អ្នក​ទាំងនេះ​កំពុង​រស់នៅក្នុង​ភាពភ័យខ្លាច​ប្រជាជន​ខ្លួនឯង​»​។​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​រូបនោះ​បាន​អះអាងថា មធ្យោបាយ​តែមួយគត់​ដើម្បី​ស្ដារ​សន្តិភាព និង​សន្តិសុខសម្រាប់​ប្រទេស​នេះ គឺ​ការបញ្ចប់​របប​ផ្តាច់ការ និង​ការដោះលែង​អ្នក​តវ៉ា​ជាប់ពន្ធនាគា ដែល​ត្រូវបាន​ចាប់​តាម​អំពើ​ចិត្ត ដើម្បី​រារាំង​ដល់​ការ​អំពើ​ជិះជាន់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ទ​ល្ហិ​ករ​ណ៍​របស់លោក​ស្រី​ហា​ឡេ​ត្រូវបាន​ប្រឆាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​រួមមាន​រុស្ស៊ី ចិន និង​បូ​លី​វី​។ ​អង្គការសហប្រជាជាតិ​បាន​តាមដាន​ស្ថានការណ៍​នៅក្នុង​ប្រទេស​នេះ ចាប់តាំងពី​ការតវ៉ា​បាន​ផ្ទុះឡើង​។ កាលពី​សប្តាហ៍​មុន មាន​របាយការណ៍​មួយ​បានចេញ​ផ្សាយ​ដោយបាន​ពិ​ពណ​នា​អំពី​ការបង្ក្រាប​របស់​កងក​ម្លាំ​ង​រដ្ឋាភិបាល​ប្រឆាំង​ទៅនឹង​អ្នក​តវ៉ា ដោយ​ចោទប្រកាន់​ពួកគេ​ពីបទ​អំពើ​ភេរ​វក​ម្មុំ ពីរ​ថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ប្រទេស​នេះ បាន​បណ្តេញ​ក្រុម​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​នេះ​។​ ​ការតវ៉ា​នៅក្នុង​ប្រទេស​នី​កា​រ៉ា បានចាប់ផ្តើម​កាលពី​ខែមេសា ដែល​បង្កឡើង​ដោយ​ការបញ្ឈប់​ប្រព័ន្ធ​សន្តិសុខ​សង្គម បន្ទាប់ពី​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យ Ortega លាលែង​ពី​តំណែង​។ ប្រធានាធិបតី Nicaragua បាន​បដិសេធ​មិន​ព្រម​ចុះចេញ​មុន​ការបោះឆ្នោត​ប្រធានាធិបតី ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ ២០២១៕DNT-NEWS