រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ ទូរ​ទាំង​ប្រទេស​លែ​កលែង​តែ​….

ព្រឹត្តិការណ៍ថ្មីៗ
0
369
[wai id="9"]



​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​បាន​ឡើងវិញ ចាប់ពី​ថ្ងៃអាទិត្យ ទី ២៥ ខែមេសា នេះ​ទៅ លើកលែងតែ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​កំពុង​ត្រូវបាន​បិទ​ខ្ទប់​។​
ពាណិជ្ជកម្ម

​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែមេសា​នេះ បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​។​
​ប្រកាស​១ បានសម្រេច​យ៉ាង​ដូច្នេះ​ថា «​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ ទូទាំងប្រទេស ដែល​ត្រូវបាន​សម្រេច​ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ និងសេចក្តីសម្រេច​លេខ​៥១ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​។ (​ពោល​គឺអាច​ចេញចូល​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​)​។​

​សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា ដែល​ត្រូវបាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តតាម​សេចក្តី សម្រេច​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល និងសេចក្តីសម្រេច​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ជា​ធរមាន​»​។​