សម្តេច ហ៊ុន សែន ស្នើរ​តែងតាំង លោក វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​

ព្រឹត្តិការណ៍ថ្មីៗ
0
802
​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​តម្លើង​ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​៣​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។​ ​យោងតាម​លិខិតស្នើ​របស់​សម្ដេច ហ៊ុន សែន ចុះ​ថ្ងៃទី​៦ ខែកញ្ញា​នេះ សម្តេច បានស្នើរ​តែងតាំង លោក វង្ស ពិ​សេន ត្រូវ​បានស្នើ​តែងតាំង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដំឡើង​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជំនួស​លោក ប៉ុល សារឿន ដែលជា​តំណាងរាស្ត្រ លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ​។ លោក វង្ស ពិ​សេន បច្ចុប្បន្ន មាន​តួនាទី​ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បច្ចុប្បន្ន​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក និង​ត្រូវ​ជំនួស​តំណែង​លោក មាស សុភា ដែលជា​តំណាងរាស្ត្រ​ខេត្តព្រះវិហារ​។ ​លោក ឥត សារ៉ាត់ ត្រូវ​ស្នើ​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជំនួស​លោក គន់ គីម ដែលជា​តំណាងរាស្ត្រ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បច្ចុប្បន្ន លោក ឥត សារ៉ាត់ គឺ​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ប្រធាន​គណៈកម្មការ​បាញ់​គ្រាប់​ពិត​៕