លោក ម៉ម ប៊ុនហេង ៖ … ហេតុអ្វី​ត្រូវ​លាក់បាំង​ជំងឺ Covid-19 …..?

ព្រឹត្តិការណ៍ថ្មីៗ
0
1841
[wai id="5"]

[wai id="7"]
ថ្មីៗនេះ​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់ វ័យ​៦៥​ឆ្នាំ ត្រូវ​រកឃើញថា​មាន​ផ្ទុកមេរោគ Covid-19 តាមរយៈ​លទ្ធផល​ពិសោធន៍​ដែល​ទើប​ទទួលបាន​នៅវេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​១០​ខែមីនា​ម្សិលមិញ​នេះ​។​
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល​បាន​រកឃើញ​នូវ​ករណី​វីរុស​កូ​វីដ ១៩ មួយ​ករណី​ទៀត លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ ៦៥ ឆ្នាំ ដែល​បាន​ចូលមក​ខេត្ត កំពង់ចាម តាម​ទូក​ទេសចរណ៍​ដែល​ចេញពី​កំពង់ផែ ហូជីមិញ ប្រទេស​វៀតណាម​។ នេះ​បើតាម​ការប្រកាស​របស់​លោក រដ្ឋមន្ត្រី​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​មិញ​។
ពាណិជ្ជកម្ម

​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា នៅ​រសៀល​ម៉ោង ៤ ថ្ងៃទី ១០ ខែមីនា នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​បង្ហាញថា ស្ត្រី​ជនជាតិ អង់គ្លេស ម្នាក់ អាយុ ៦៥ ឆ្នាំ មាន​វីរុស​កូ​វីដ ១៩​។ ស្ត្រី​រូបនេះ គឺជា​អ្នកដំណើរ​តាម​នាវា​មួយ​ចេញពី​កំពង់ផែ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស វៀតណាម ដោយ​ឆ្លងកាត់​ចំណុច​ក្អម​សំណ​សំដៅ​មក​ទីក្រុង ភ្នំពេញ និង​បានធ្វើ​ដំណើរ​ហួស​ទៅ​ចូល​ចត​នៅ​កំពង់​ចំណត​នាវា​ក្នុង​ទីក្រុង​កំពង់ចាម​។​
​លោក​បន្តថា បច្ចុប្បន្ន ក្រសួង​បាន​យក​ស្ដ្រី​អង់គ្លេស​នោះ មក​ដាក់​ក្នុង​បន្ទប់​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម​។ ចំណែក​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ស្ដ្រី​ជនជាតិ អង់គ្លេស​ឆ្លង Covid-19 មាន​លទ្ធផល​តេស្ដ​អវិជ្ជមាន ហើយ​ស្ដ្រី​នោះ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​នៅក្នុង​នាវា​។

​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ក្រសួងសុខាភិបាល​កម្ពុ​ជា គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​លាក់​ព័ត៌មាន​អំពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ​កូ​វីដ​១៩ ដែល​កើត​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ផ្ទុយទៅវិញ ក្រសួង​បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​បង្ការ ការពារ និង​ធ្វើតេស្ត ដើម្បី​រក​មេរោគ​កូ​វីត​១៩ ហើយ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​។​
​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​កូ​វីដ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ត្រៀម​រួចជាស្រេច​ហើយ មុនពេល​ដែល​ជំងឺ​នេះ​មាន​វត្ត​មាននៅ​កម្ពុជា​មកម្ល៉េះ គឺមាន​ពេទ្យ​ជំនាញ​២​ពាន់​នាក់ ហើយ​បន្ទាប់ពីនោះ ក៏មាន​ពេទ្យ​នៅ​មូលដ្ឋាន​នានា​ផងដែរ ដើម្បី​តាមដាន​រក និង​ព្យាបាល​កូ​វីដ ៕​
[wai id="6"]