តើ​ជំនួប​កំពូល​ស៊ី​រី នៅ​ប្រទេស​អ៊ីរ៉ង់​អាច​បញ្ចប់​សមរភូមិ​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​បាន​ដែរឬទេ​?

ព្រឹត្តិការណ៍ថ្មីៗ
0
319
(​ទីក្រុង​តេ​រ៉ាង់​)៖ ប្រធានាធិបតី​អ៊ីរ៉ង់ រុស្ស៊ី និង​តួ​ក​គី​នឹង​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​នេះ នៅក្នុង​ទីក្រុង​តេ​រ៉ង់ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​គេ​មើលឃើញថា អាច​នឹងមាន​ការបើក​ការវាយលុក​ថ្មី​មួយ​ទៅលើ​មូលដ្ឋានទ័ព​ចុងក្រោយបង្អស់​របស់​ក្រុម​ឧទ្ទាម​។ ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងបី​នេះ​អាច​កំណត់ថា តើ​ត្រូវ​ព្យួ​សកម្មភាព​ការទូត ឬ​សកម្មភាព​យោធា​ណាមួយ​។​ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រទេស​ទាំងបី​នេះ មាន​ផលប្រយោជន៍​រៀងៗ​ខ្លួន​ពី​ស៊ី​រី​។ អ៊ីរ៉ង់​ចង់​ដាក់​ទ័ព​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី និង​លី​បង់ ដែល​ស្ថិត​នៅក្បែរ​ខាង​ប្រទេស​គូសត្រូវ​របស់ខ្លួន គឺ​អ៊ីស្រាអែល​។ ចំណែក​តួ​ក​គី​វិញ ដែល​ស្ថិតនៅ​ពីក្រោយ​ខ្នង​របស់​ក្រុម​បះបោរ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​អាសាដ មានការ​ភ័យខ្លាច​ថា នឹងមាន​បន្ទុក​ជនភៀសខ្លួន​ដ៏​ធ្ងន់ធ្ងរ​ពី​ប្រទេស​ស៊ី​រី​។ ចំណែក​ប្រទេស​បងធំ​នុយក្លេអ៊ែរ​ពិ​ឃា​តិ​ពិភពលោក​រុស្ស៊ី​វិញ ចង់​រក្សា​វត្តមាន​ទ័ព​របស់ខ្លួន នៅក្នុង​តំបន់ ដើម្បី​មាន​ឥទ្ធិពល​ប្រជែង​ទៅនឹង​សហរដ្ឋអាមេរិក​។​ ​មន្ត្រី​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​អឺ​ដូ​ហ្កា​ន់​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា ១​ជំនួប​កំពូល​ទីក្រុង​តេ​រ៉ង់​អាចបង្កើត​នូវ​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​ប្រទេស​ស៊ី​រី ឬ វា​អាចធ្វើឱ្យ​កាន់តែ​ជ្រួលច្របល់​ដែល​បង្កឡើង​ដោយ​ការឈ្លានពាន​ឥតឈប់ឈរ បង្កឡើង​ដោយ​របប​លោក​អាសាដ​។​ ​សម្រាប់​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ី​រី​វិញ ខេត្ត Idlib គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​បញ្ចប់​នូវ​អ្វីដែល​ពួកគេ​មើលឃើញថា ជា​ជ័យជម្នះ​យោធា​នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស៊ី​រី បន្ទាប់ពី​កងទ័ព​ស៊ី​រី​បាន​ចាប់យក​ក្រុង​សំខាន់ៗ និង​ទីក្រុង​ធំ ៗ ទាំងអស់ ដែល​ភាគច្រើន​ជា​ជម្រក​របស់​ក្រុម​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​។​ ​អតីត​អ្នកការទូត​អ៊ីរ៉ង់ លោក Ali Akbar Farazi បាន​ប្រាប់​សារព័ត៌មាន IRNA ថា កិច្ចប្រជុំ​កំពូល​នេះ​បង្ហាញថា ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​តាមរបៀប​ត្រឹមត្រូវ​ដែល​ត្រូវបាន​ឯកភាព​ពី​ភាគី​ទាំងអស់ នៅតែមាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំងបី​៕