បុរស​ម្នាក់​លួច​ចេញ​ក្រៅ​ផ្ទះ​ដើរ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​ខ្លួន​ស្ថិតនៅក្នុង ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័​

ព្រឹត្តិការណ៍ថ្មីៗ
0
674
[wai id="9"]


​បុរស​ម្នាក់​ដែល​អនុវត្តន៍​មិន​ត្រឹមត្រូវ ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័ (​ក្នុងផ្ទះ​ខ្លួនឯង​) ហើយ​បានចេញ​ដើរហើ​រចល​ត័​ច្រើន​កន្លែង ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ផាក​ពិន​យ័​ជា​ប្រាក់​ចំនួន ២​លាន​រៀល នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០២១ ជាមួយនឹង​ការព្រមាន​បន្ថែម​ពី​វិធានការ​ក្តៅ​បន្ត ក្នុងករណី​មិន​អនុត្ត​ន៍​ត្រឹមត្រូវ​ពេលធ្វើ​ច​ត្តា​ឡី​ស​ក័​។​
ពាណិជ្ជកម្ម

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ ថា បុរស​ខាងលើ គឺជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ឯកជន​មួយកន្លែង នៅក្នុង​ក្រុងព្រះសីហនុ និង​មាន​ទីលំនៅ​ទីតាំងនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​រូបគេ​ជា​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវបាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដើម្បី​ធ្វើការ​តាមដាន​សុខភាព តែ​រូបគាត់​មិនបាន​អនុវត្តន៍​តាម​ការណែនាំ ដោយ​បានចេញ​ធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។​

​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ធ្វើការ​ផាកពិន័យ​លើ​បុរស​រូបនេះ ជា​ប្រាក់​ចំនួន​២​លាន​រៀល យោងតាម​អនុក្រឹត្យ​លេខ​២៧​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​ច​ក្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​
​ការផាកពិន័យ​នេះ ក៏​ជាការ​ព្រមាន​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្សេងទៀត កុំ​ឲ្យ​យក​គំរូ​តាម​បុគ្គល​រូបនេះ និង​ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​គោលការណ៍​ណែនាំ​របស់ ក្រសួងសុខាភិបាល និង​វិធានការ​ពិសេស (៣​ការពារ និង​៣​កុំ​) របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​