សហរដ្ឋអាមេរិក​មើលឃើញថា មាន​ភស្តុតាង​ជាច្រើន ដែល​បង្ហាញថា ស៊ី​រី​កំពុងតែ​ត្រៀម​ប្រើ​អាវុធ​គីមី ក្នុងការ​វាយប្រហារ​រ​បស់​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
261
​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ កញ្ញា ២០១៨​នេះ ដោយបាន​ស្រង់​សម្តី​ពី​មន្ត្រី​បេសកជន​សហរដ្ឋអាមេរិក​ដែល​បាន​និយាយថា មាន​ភស្តុតាង​ជាច្រើន​ដែល​បាន​បង្ហាញថា ការប្រើ​អាវុធ​គីមី​កំពុង​ត្រូវ​បានរៀបចំ​ប្រើប្រាស់​នៅក្នុង​ការវាយប្រហារ ដោយ​រដ្ឋាភិបាល​អាសាដ ទៅលើ​មូលដ្ឋាន​កងទ័ព​ដ៏​រឹងមាំ​ចុងក្រោយបង្អស់​របស់​ក្រុម​បះបោរ នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។​ ​លោក Jim Jeffrey ដែល​ត្រូវបានតែងតាំង​ធ្វើជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo ទៅលើ​បញ្ហានយោបាយ​ក្នុងប្រទេស​ស៊ី​រី​បាន​និយាយថា «​ខ្ញុំ​ច្បាស់​ណាស់​ថា យើង​មាន​ហេតុផល​ល្អ ក្នុងការ​ធ្វើការ​ព្រមាន​។ »​។ លោក​និយាយថា រាល់​ការវាយប្រហារ​សម្រាប់​ពួកយើង គឺ​ជំទាស់​ទៅនឹង​ការវាយប្រហារ​ដោយ​មិន​ប្រុងប្រយ័ត្ន​»​។ លោក​ថា «​មាន​ភ័ស្តុតាង​ច្រើន​បង្ហាញថា អាវុធ​គីមី​កំពុង​ត្រូវបាន​គេ​រៀបចំ​ធ្វើឡើង​ហើយ​»​។​ ​ថ្មីៗ​កន្លងទៅនេះ ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង​បានចេញ​មុខ​ប្រកាសថា បារាំង​នឹង​បើក​ការវាយប្រហារ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ស៊ី​រី ប្រសិនបើ​អាសាដ​ប្រើ​អាវុធ​គីមី ក្នុងការ​វាយប្រហារ​។ ​ស្រដៀង​គ្នា​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ត្រាំ​បាន​ព្រមាន​ចំពោះ​ការបើក​ការវាយប្រហារ​ដោយ​មិន​ប្រុងប្រយ័ត្ន​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី និង​រុស្ស៊ី ទៅលើ​ខេត្ត​អ៊ី​លី​ប​។ ការព្រមាន​របស់លោក​ត្រាំ​ធ្វើឡើង​ក្រោម​ហេតុផល​ថា មនុស្ស​រាប់ពាន់នាក់​នឹង​បាត់បង​អាយុជីវិត​។​ ​កម្លាំងចលករ​គាំទ្រ​ដល់​កងកម្លាំង​ក្រុម​ឧ​ទ្ធា​ម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​ខេត្ត​អ៊ី​លី​ប​នេះ បានចេញ​មុន​ប្រកាស​គាំទ្រ​ឲ្យ​មាន​ការបន្ត​សង្គ្រាម​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​ពី​សំណាក់​បងធំ​កុម្មុយនីស្ត​នុយក្លេអ៊ែរ​ពិឃាត​ពិភពលោក និង​បងធំ​មី​ស៊ី​ល​អ៊ីរ៉ង់ ដែល​កំពុងតែ​នាំ​ផ្លូវ​កងទ័ពអាកាស ត្រៀម​ការ​ការ​វាយ​លុយ ដើម្បី​ដណ្តើមយក​មូលដ្ឋាន​ចុង​ក្រោយនេះ​ទៅគ្រប់​គ្រង​វិញ​។ ​យុវជន​រាប់ម៉ឺន​នាក់​បាន​និយាយថា ពួកគេ​ស្ម័គ្រចិត្ត​ចូលធ្វើ​កងទ័ព​សម្រាប់​ដ​ង្ហើ​ម​ចុងក្រោយ​របស់គេ ដើម្បី​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​ពី​រដ្ឋាភិបាល​ឧក្រិដ្ឋជន​អាសាដ​។ កម្លាំង​យុវជន​ប្រុម​បះបោរ​កំពុងធ្វើការ​ហ្វឹកហាត់​ដ៏​ខ្លាំងក្លា សម្រាប់​ខ្សែប្រយុទ្ធ​ថ្មី ដែល​នឹង​អាច​ផ្ទុះឡើង​ជាមួយ​រដ្ឋាភិបាល​អាសាដ ក្នុងពេល​ឆាប់ៗ​នេះ​។​ ​បេសកជន​ពិសេស​របស់​អាមេរិក លោក Jeffrey បាន​ពិ​ពណ​នា​ស្ថានការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី​ថា គឺជា​រឿង​ដ៏​គ្រោះថ្នាក​បំផុត ខណៈដែល​តួ​ក​គី​បានបង្ហាញ​ពី​ដំណោះស្រាយ​ប្រឆាំង​ទៅនឹង​ការវាយប្រហារ​នេះ​។​ ​កាលពី​ខែ​មុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក លោក​ច​ន បុល​ថុ​ន បាន​ព្រមាន​ចាត់​វិធានការណ៍​ចំពោះ​រដ្ឋាភិបាល​ស៊ី​រី ជុំវិញ​ការប្រើ​អាវុធ​គីមី ក្នុងការ​វាយប្រហារ​។ វិធានការ​ក្តៅ​របស់​អាមេរិក​ចុងក្រោយ​នេះ អាច​នឹងត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៅទៀត​៕DNT-NEWS