HLG Cambodia សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា​ក្នុង​សិក្ខាសាលា​រួមគ្នា​ស្តីពី​អន្តោប្រវេសន៍​តាមរយៈ​គ​ម្រោ​ង​វិនិយោគ​

ព្រឹត្តិការណ៍ថ្មីៗ
0
430
ភ្នំពេញ ថ្ងៃទី 6 កញ្ញា ឆ្នាំ​2018 – Harvey Law Group (​ហៅ​កាត់ HLG Cambodia) ដែលជា​ក្រុមហ៊ុន​ឯកទេស​លើ​ការផ្តល់​អន្តោប្រវេសន៍​តា​មរយៈ​គម្រោង​វិនិយោគ ប្រកាស​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា (​ហៅ​កាត់ CCC) នៅក្នុង​សិក្ខាសាលា​រួមគ្នា​លើ​ប្រធានបទ​ស្តីពី អន្តោប្រវេសន៍​តាមរយៈ​គម្រោង​វិនិយោគ ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ថ្ងៃទី 5 កញ្ញា ដោយមាន​កិត្តិយស​ចូលរួម​ពី​សំណាក់​លោក​ឧក​ញ្ញា លឹម ហេង ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាជិកសភា​ពាណិជ្ជកម្ម​ជាច្រើន​នាក់​ទៀត​។ ​ប្រធានបទ​សំខាន់​ដែល​លើកទ្បើង​ក្នុង​សិក្ខាសាលា​នេះ​បាន​ពិភាក្សា​ទៅលើ​ផលប្រយោជន៍​នៃ​កម្មវិធី​អន្តោប្រវេសន៍​តាមរយៈ​គ​ម្រោ​ង​វិនិយោគ រៀបចំ​ទ្បើង​ដោយ​ក្រុមហ៊ុន HLG Cambodia​។ គួរបញ្ជាក់​ផងដែរ​ថា តាមរយៈ​វត្តមាន​ជុំវិញ​ពិភពលោក និង ចំនេះដឹង​ផ្នែក​បំលាស់​ទី មកទល់ពេលនេះ HLG Cambodia បាន​បំពេញ​នូវ​បែបបទ​អន្តោប្រវេសន៍​ជូន​ដល់​គ្រួសារ​អភិជន និង បុគ្គល​មាន​ទ្រព្យធន​ខ្ពស់ជាង 3000 នាក់​នៅ​ជុំវិញ​ពិភពលោក ហើយ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន HLG Cambodia បាន​បើក​ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សម្រួល​ដល់​អតិថិជន​ជនជាតិខ្មែរ​ទាំងទ្បាយ ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​លើ​ចល័តភាព​ទាំង​ការធ្វើដំនើរ​ក្រៅប្រទេស និង ជា​ផ្លូវ​សម្រាប់​ការសិក្សា​នៅក្រៅ​ប្រទេស​របស់​បុត្រ​-​បុត្រី​របស់​ពួកគេ​។​ ​ចំនុច​សំខាន់​មួយទៀត​ដែល​លើកទ្បើង​ដោយ​ក្រុមហ៊ុន HLG Cambodia ផ្ទាល់​នោះ​គឺ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ ការពារ​នូវ​ទ្រព្យសម្បត្តិ​បុគ្គល​មាន​ទ្រព្យធន​ខ្ពស់ (HNWI) ប៉ុន្តែ​ក៏​ដើម្បី​បែងចែក​ការវិនិយោគ​ផ្សេងៗ​គ្នា​ដើម្បី​ទទួលបាន​របប​ពន្ធ​ក្នុងតម្លៃ​ប្រសើរ​។ ក្រុមហ៊ុន HLG Cambodia ជឿជាក់ថា តាមរយៈ​ជំនោរ​លូតលាស់​ឆាប់រហ័ស បូករួម​ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​យ៉ាងរឹងមាំ បុគ្គល​មាន​ទ្រព្យធន​ខ្ពស់​ខ្មែរ​នឹង​ស្វែងរក​ទីលំនៅ​ថ្មី ឬ សិទ្ធិ​ជា​ពលរដ្ឋ​ក្នុងប្រទេស​ទី​ពីរ​នៅក្នុង​បណ្តា​តំបន់​ជឿនលឿន​។ ​ឧទាហរណ៍ ប្រទេស​ចំនួន​ដប់​ដែល​បង្កើតជា​សមាគម​អាស៊ីអាគ្នេយ៍ (ASEAN) ផ្គត់ផ្គង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ធំ​បំផុត​ចំណាត់ថ្នាក់​ទី 6 នៅលើ​ពិភពលោក ហើយ​រំពឹងថា​នឹង​ធ្លាក់​មក​លេខ​រៀង​ទី 4 ត្រឹម​ឆ្នាំ 2025​។ រស់នៅ​ចំ​កណ្តាល​អាស៊ាន​ស្រាប់ បុគ្គល​ទ្រព្យធន​ខ្ពស់​ខ្មែរ​ទាំងទ្បាយ​នឹង​ព្យាយាម​ស្វែងរក​គម្រោង​ផ្លាស់​ទី​។ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ដែល​មូលហេតុ​ចម្បង​នៅ​ពីក្រោយ​ការសុំ​លិខិតឆ្លងដែន​ទី​ពីរ​ដោយសារតែ​សិទ្ធិ​ធ្វើដំនើរ​មានកំណត់​របស់​លិខិតឆ្លងដែន​ក្នុងស្រុក​ក្នុងពេល​បច្ចុប្បន្ន សម្រាប់​ការធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ជឿនលឿន​។​ហេតុនេះហើយ ជនជាតិខ្មែរ​ក៏មាន​សិទ្ធិ​ធ្វើដំណើរ​ដោយ​មិន​ត្រូវការ​វី​សារ​គឺមាន​កំនត់​ចំពោះ​បណ្តារ​ប្រទេស​ទាំងនោះ​។ ​លោក​ឧក​ញ្ញា លឹម ហេង ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា មានប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​អ្នកជំនួញ​ម្នាក់ ពួកយើង​ទាំងអស់គ្នា​ច​ង់​មាន​ជម្រើស​ច្រើន​ក្នុងការ​ធ្វើដំនើរ​ចល័ត ក៏ដូចជា​ស្នាក់នៅ​កន្លែង​ផ្សេងៗ​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន HLG បាន​ចូល​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​កាលពីដើម​ឆ្នាំនេះ​។ ហើយ​ខ្ញុំ​ជឿជាក់ថា​តាមរយៈ​សេវាកម្ម​ដំណោះស្រាយ​លើ​អន្តោប្រវេសន៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ HLG Cambodia នេះ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ចំណេះដឹង​គួរ​ឲ្យ​ទុកចិត្ត​ទៅលើ​ការវិនិយោគ​របស់​អ្នក​ដោយ​ពុំ​ចាំបាច់​មានការ​ព្រួយបារម្ភ​អំពី​ឧបសគ្គ​លើ​ការទទួលបាន​សិទ្ធិ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ឬ សិទ្ធិ​ក្លាយជា​ពលរដ្ឋ​ក្នុងប្រទេស​ដទៃ​នោះទេ​។​” ​លោក​ឧក​ញ្ញា លឹម ហេង បន្តទៀតថា​៖ “​ពួកយើង​ទាំងអស់គ្នា​សុទ្ធតែ​យល់ស្រប​ថា​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ភាពរឹងមាំ និង មាន​ស្ថេរភាព​រួម​មកហើយ​ក្នុង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ​។ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​ក៏មាន​កំណើន​ផលិតផល​ក្នុងស្រុក​កើន​ទ្បើង​គួរ​ឲ្យ​កត់សម្គាល់ នៃ​តួលេខ 7.5% ថេរ​ជា​មធ្យម​។ ភាពជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច​នេះ​នៅតែ​បន្ត​ទាក់ទាញ​នូវ​ការវិនិយោគ​ទាំង​បរទេស និង ក្នុងស្រុក បូករួម​សេដ្ឋកិច្ច​នៃ​ការនាំចេញ​ពេញ​ដោយ​តម្រូវការ​។ ប្រទេស​នេះ​មានឱកាស​ពាសពេញ និង សក្តានុពល​ទៅលើ​គ្រប់​វិស័យ​ទាំងអស់​។ ជៀស​ជាង​រង់ចាំ​ជនបរទេស​ចូលមកក្នុង​ប្រទេស ពួកយើង​ប្រហែលជា​គួរតែ​ចេញទៅ​ក្រៅប្រទេស និង បង្កើត​ចំណង​ដ៏​រឹងមាំ​នៅ​ទីនោះ​វិញ​។ បន្ទាប់មក​ចាំ​អញ្ជើញ​ពួកគេ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។​” ​លោក Bastien Trelcat ជា​ភ្នាក់ងារ​គ្រប់គ្រង Harvey Law Group ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បកស្រាយ​ក្នុងនាម​ជា​អ្នកជំនាញ​លើ​ការផ្តល់​អន្តោប្រវេសន៍ និង ផ្នែក​ច្បាប់​ថា​៖ “​ជាង 15 ប្រទេស​នៅលើ​ពិភពលោក​ស្វាគមន៍​ជនជាតិខ្មែរ​តាមរយៈ​កម្មវិធី​បែបនេះ​លើ​ការធ្វើ​អន្តោប្រវេសន៍ និង ផ្តល់នូវ​គុណសម្បត្តិ​នៃ​ការផ្តល់​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍ ឬ សិទ្ធិ​ក្លាយជា​ពលរដ្ឋ​។ ប្រទេស​ជាច្រើន​ដែល​ពេញនិយម​នៅក្នុង​ចំណោម​អ្នកវិនិយោគ​ពី​តំបន់​អាស៊ី​ទាំងអស់​មានដូចជា កាណាដា អូស្ត្រាលី សហរដ្ឋអាមេរិក ឬ ចក្រភព​អង់គ្លេស ដែល​ផ្តល់នូវ​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍​។ ចំណែកឯ​សហភាព​ដូ​មី​នី​កា ឬ ប្រទេស Saint Kitts & Nevis ផ្តល់នូវ​សិទ្ធិ​ជា​ពលរដ្ឋ​ពេញ​មួយជីវិត​ដល់​អ្នកវិនិយោគ និង សមាជិកគ្រួសារ​របស់​ពួកគេ​។ ក្រៅពី​ការមិន​ទាមទារ​វី​សា​ពេលធ្វើ​ដំនើ​រហើយ​នោះ រដ្ឋាភិបាល​លើកទឹកចិត្ត​ដោយ​ផ្តល់នូវ​អត្ថប្រយោជន៍​ដទៃទៀត​ដូចជា ការផ្គត់ផ្គង់​ការសិក្សា​ឥតគិតថ្លៃ ឬ ក្នុងតម្លៃ​ទាប ការផ្តល់​ជំនួយ​សង្គម និង ប្រព័ន្ធ​សុខាភិបាល​ក្នុងតម្លៃ​សមរម្យ និង ប្រាក់កម្រៃ​រដ្ឋ​ទៅដល់​អ្នកវិនិយោគ និង សមាជិកគ្រួសារ​របស់​ពួកគេ​ផងដែរ​។​” ​លោក Bastien Trelcat បន្តទៀតថា​៖ “​អ្នក​ទាំងអស់គ្នា​ត្រូវតែ​យល់​ដឹងថា​កម្មវិធី​ទាំងអស់នេះ​គឺ​សុទ្ធតែ​ទាមទារ​នូវ​ការពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ ភ្នាក់ងារ​បំពេញការងារ​ភ្លាមៗ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង មួយចំនួនទៀត​លើ​គ្រប់ផ្នែក​ទាំងអស់ ដែល​គិតថា​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្តល់នូវ​យោបល់​ត្រឹមត្រូវ​អំពី​កម្មវិធី​ទាំងនេះ​។ ជា​អកុសល ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ទាំងនេះ​ភាគច្រើន បែរជា​ផ្តល់នូវ​យោបល់​ដែល​អាច​ផ្តល់នូវ​ភាព​ចំនេញ​ទៅ​ពួកគេ​តែប៉ុណ្ណោះ ឬក៏​សុខៗ​បាត់​ខ្លួន​ជាមួយនឹង​ប្រាក់​វិនិយោគ​របស់​អតិថិជន​។ ដូច្នេះ​យើង​សូម​ណែនាំ​ឲ្យ​អតិថិជន​ធ្វើការ​ទាក់ទង​ជាមួយនឹង​អ្នកពិគ្រោះ​យោបល់​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដែល​ស្ថិតនៅក្នុង​វិស័យនេះ​ដោយមាន​នូវ​អ្នកតំណាង​លើក​ម្ម​វី​ធី​អន្តោប្រវេសន៍​ស្របច្បាប់ ឬ អ្នក​ដែល​អាចឆ្លើយតប​តាម​ទូរស័ព្ទ និង ជួប​អ្នក​ផ្ទាល់​តាម​ដែល​អ្នកត្រូវការ​។ ខ្ញុំ​ធ្លាប់​ជួបប្រទះ​អតិថិជន​ជាច្រើន​ដែល​ទុកចិត្ត​លើ​អ្នកពិគ្រោះ​យោបល់​ពី​ម៉ា​ទ្បេ​ស៊ី ចិន និង សាំង​ហ្គា​ពួរ​ទាំង​មិន​ដែលមាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ តែ​អាច​ផ្តល់នូវ​ជម្រើស​ពីរ​បី ដោយ​មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ ចុងក្រោយ​យោបល់​ទាំងនោះ​មិនអាច​ប្រើប្រាស់​ទៅលើ​អតិថិជន​បាន​។ ​គម្រោង​កម្មវិធី​ខាងក្រោម​នេះ​ជា​ឧទាហរណ៍​សម្រាប់​ប្រទេស​ដែល​កំពុង​ពេញនិយម​ក្នុង​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៖ U.S.A. (EB5) ​បុគ្គល​ម្នាក់​អាច​ទទួលបាន​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍ (​កាត​បៃតង​) តាមរយៈ​ការវិនិយោគ USD 500,000 ទៅលើ​ជំនួញ​មួយ​ដែល​អាចបង្កើត​ការងារ​យ៉ាងហោចណាស់​ចំនួន 10 នៅក្នុង​សេដ្ឋកិច្ច​អា​មេ​រិច​។ æ ​ប្រទេស Saint Kitts & Nevis (​គម្រោង Six Senses Resort and Spa ចាប់ពី USD 220,000) ​កម្មវិធី​ទទួលបាន​សិទ្ធិ​ជា​ពលរដ្ឋ​តាមរយៈ​ការវិនិយោគ (CBI) នៅក្នុង​ប្រទេស Saint Kitts & Nevis គឺជា​គម្រោង​ដំបូង​បំផុត​របស់​តំបន់ Caribbean​។ នេះ​ជា​គម្រោង​ដ៏​ពេញនិយម និង ទទួលបាន​ផល​ល្អ ដែល​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន​នៅក្នុង​កិច្ចសន្យា​ឆាប់រហ័ស និង តម្លៃ​សមរម្យ ដើម្បី​ទទួលបាន លិខិតឆ្លងដែន​/​សិទ្ធិ​ជា​ពលរដ្ឋ បើ​ប្រៀបធៀប​ទៅ​គម្រោង CBI ដទៃ​របស់​តំបន់​Caribbean​។ គម្រោង​វិនិយោគ​លើ Six Senses St. Kitts & Nevis មួយ​ចាប់ផ្តើម​ពី 220,000 USD សម្រាប់​បុគ្គល​ម្នាក់ ហើយក៏​មាន​ផ្តល់ជូន​កម្មវិធី​ហិរញ្ញប្បទាន​ទៀតផង​។ ​ប្រទេស Cyprus និង​ទ្វីប Europe ​ប្រទេស Cyprus ផ្តល់នូវ​ជម្រើស​ដ៏​ល្អប្រសើរ​នៅក្នុង​សហភាព​អ៊ឺរ៉ុប (E.U.)​។ ប្រទេស​នេះ​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​របស់​ពួកគេ​ដូច​ទៅនឹង​ប្រជាពលរដ្ឋនៅក្នុង​សហភាព​អ៊ឺរ៉ុប រួមមាន​សិទ្ធិ​ដោះស្រាយ និង ការពារ​តាមច្បាប់​មាន​ប្រសិទ្ធភាព​នៅលើ 28 ប្រទេស​នៅក្នុង​សហភាព​អ៊ឺរ៉ុប​។ ប្រទេស Cyprus អាចធ្វើ​ដំណើរ​ទៅជា​ង​170​ប្រទេស ហើយ​ការវិនិយោគ​គឺមាន​តម្លៃ 2​លាន​អឺរ៉ូ​ខាង​ផ្នែក​អចល​ទ្រព្យ​។​ ​គម្រោង​ពេញនិយម​មួយទៀត​រួមមាន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដែល​បុគ្គល​ម្នាក់​ត្រូវ​ទិញ​អចល​ទ្រព្យ​ក្នុងតម្លៃ 500,000 អ៊ឺ​រ៉ូ ដើម្បី​ទទួលបាន​សិទ្ធិ​ស្នាក់​នៅក្នុង​រយៈពេល 5 ឆ្នាំ បន្ទាប់មក​ទទួលបាន​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង អាច​បាន​សិទ្ធិ​ជា​ពលរដ្ឋ​បន្ទាប់​រស់នៅ​រយៈពេល 6 ឆ្នាំ​។​ ​ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដ៏​ពេញនិយម​សម្រាប់​បុគ្គល​ខ្មែរ​ដែលមាន​ទ្រព្យធន​ខ្ពស់ ហើយ​ដើម្បី​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍​ត្រូវ​វិនិយោគ​ចាប់ពី GBP 200,000 ទៅ​។​ ​ប្រទេស​បារាំង​វិញ​ផ្តល់នូវ​ប័​ណ្ព​ស្នាក់នៅ​រយៈពេល 4 ឆ្នាំ​(​អាច​ពន្យារ​បាន​) ប្រសិនបើ​បុគ្គល​នោះ​វិនិយោគ 300,000 អ៊ឺ​រ៉ូ ទៅលើ​គម្រោង​ដែល​អាចបង្កើត​ការងារ​ដល់​សេដ្ឋកិច្ច​របស់​បារាំង​។ ការវិនិយោគ​បែបនេះ គឺជា​ស្ពាន​មួយ​ដែល​អាច​ផ្តល់នូវ​ការ​ស្នាក់នៅ​រយៈពេល 10 ឆ្នាំ សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង សិទ្ធ​ជា​ពលរដ្ឋ​បារាំង​សម្រាប់​អ្នកវិនិយោគ និង គ្រួសារ​របស់គាត់​ទាំងអស់​។ ​សហភាព​ដូ​មី​នី​កា​, សាសន៍ Caribbean ចំនួន​បី​, និង សាធារណរដ្ឋ Vanuatu ​សហភាព​ដូ​មី​នី​កា និង Saint-Lucia អនុញ្ញាត​នូវ​ជម្រើស​ដូចជា​ការបរិច្ចាគ​ទៅ​រដ្ឋាភិបាល​យ៉ាងហោចណាស់ USD 100,000 ឬ ការវិនិយោគ​លើ​អចលនទ្រព្យ​ជាមួយនឹង​អ៉ូ​តែ​ល​អន្តរជាតិ​ល្បីៗ​ដូចជា Kempinski ជាដើម​។​ ​ប្រទេស​ដែន​កោះ​ទាំងនោះ​ផ្តល់នូវ​សិទ្ធិ​ជា​ពលរដ្ឋ និង ការធ្វើដំនើរ​ដោយ​ពុំ​ចាំបាច់​មានវី​សា​រហូតដល់ 150 ប្រទេស (​ចក្រភព​អង់គ្លេស ហុងកុង សាំង​ហ្គា​ពួរ រុស្ស៊ី ចិន ដូ​បៃ ជាដើម​)​។ ​ថ្មីៗ​នេះ សាធារណរដ្ឋ Vanuatu បាន​បង្កើត​នូវ​កម្មវិធី​ទ្រទ្រង់​ការអភិវឌ្ឍន៍ ផ្តល់​លទ្ធភាព​ឲ្យ​អ្នកវិនិយោគ​ក្លាយជា​ពលរដ្ឋ​នៅក្នុង​កោះ​ប៉ា​ស៊ី​ហ្វិ​ច​ដ៏​ស្រស់ស្អាត​នេះ ដោយ​គ្រាន់តែ​ធ្វើការ​បរិច្ចាគ​ទៅ​រដ្ឋាភិបាល​របស់​ពួកគេ​ប្រមាណ USD 160,000​។​   ​អំពី Harvey Law Group (HLG) Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​នាំមុខគេ ឯកទេស​លើ​ច្បាប់​សាជីវកម្ម និង អន្តោប្រវេសន៍​តាមរយៈ​ការវិនិយោគ ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ ដោយមាន​ការិយាល័យ​ដល់​ទៅ 19 នៅ​ជុំវិញ​ពិភពលោក​តាមរយៈ​ការ​តំណាង​ឲ្យ​សាជីវកម្ម និង អតិថិជន​ធំៗ​។ ក្នុងនាម​ជា​ការិយាល័យ​ច្បាប់កំពូល​ផ្តោតលើ​ផ្នែក​ពិគ្រោះ​យោបល់​លើ​ការធ្វើ​អន្តោប្រវេសន៍ ក្រុមហ៊ុន HLG ផ្តល់នូវ​កម្មវិធី​ផ្តល់​សិទ្ធិ​រស់នៅ និង សិទ្ធិ​ជា​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​មកទល់​សព្វថ្ងៃនេះ​។ HLG ទទួលបាន​ពានរង្វាន់​ជា Immigration Law Firm of the Year នៅក្នុង​កម្មវិធី Macallan ALB Hong Kong Law Awards លើក​ទី 13 & 16 នៅក្នុង​ឆ្នាំ 2014 និង 2017​។​ ​ការិយាល័យ HLG នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពិគ្រោះ​យោបល់​លើ​ការធ្វើ​អន្តោប្រវេសន៍ ប៉ុន្តែ​មិន​ផ្តល់យោបល់​លើ​ច្បាប់​កម្ពុជា​ទេ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ជម្រើស​ហិរញ្ញវត្ថុ ឬ ឱកាស​កម្មវិធី​អន្តោប្រវេសន៍​លើ​ការវិនិយោគ សូម​ទំនាក់ទំនង​ទៅ Mr. Bastien Trelcat (btrelcat@harveylawcorporation.com ) ជា​ដៃគូ​គ្រប់គ្រង HLG ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឬ កញ្ញា សុគន្ធ​និមល (nsokun@harveylawcorporation.com) អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​មុខ​ជំនួញ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់ +855 70 789 330 ឬ​ចូលទៅ​កាន់ www.harveylawcorporation.com, ទំព័រ​ហ្វេ​ស​ប៊ុ​ក​: https://www.facebook.com/HLGcambodia/

Harvey Law Group (Cambodia)

Exchange Square Unit 703 Floor 7

Street 106 Sangkat Wat Phnom Phnom Penh, Cambodia