ចាប់ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់ រឹបអូស​កាំភ្លើង​៩​ដើម​នៅ​ភ្នំពេញ ៣​នាក់​ទៀត​ចាប់​នៅ​សៀមរាប​រឹប​អី​ស​កាំភ្លើង​១​ដើម​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​បុរស​ជនជាតិ​អាមេរិក​ម្នាក់​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក្សារ​ទុក និង ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។​ ​ជនសង្ស័យ​សមត្ថកិច្ច​បាន​បញ្ជាក់ថា មានឈ្មោះ ABOU RAMAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​អាមេរិក​។ ចំណែក​ស្ត្រីជន​ជាតិចិន​ឈ្មោះ Lopex Xian អាយុ​៣២​ឆ្នាំ​ជា​សង្សារ​របស់​ជនសង្ស័យ និង​ឈ្មោះ ភឿន សា​រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ ជា​មន្ត្រី​យោធា​និង​ជា​អ្នក​សុ​ី​ឈ្នួល​យាម​ផ្ទះ​ឲ្យ​ជនសង្ស័យ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយសារ​អ្នក​ទាំង​២​មិន​ពាក់ព័ន្ធ​និង​បទល្មើស ។​ ​ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​អាមេរិក សមត្ថកិច្ច​រឹបអូស​និង​បញ្ជូន​នូវ​វត្ថុតាង​អាវុធខ្លី​ប្រភេទ​ទំនើបៗ​ចំនួន​៩​ដើម គ្រាប់​៩​ម​.​ម ចំនួន​៦៦ គ្រាប់ មក​ឲ្យ​តុលាការ​ផងដែរ​។​ ​ជនសង្ស័យ​និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​សង្ស័យថា បុរស​ជនជាតិ​អាមេរិក​នេះ​គឺជា​បណ្ដាញ​ជួញដូរ​អាវុធ​ឆ្លងដែន​យ៉ាងសកម្ម ដោយមាន​បក្ខពួក​ធ្វើការ​នាំចូល​អាវុធ​និង​លក់​បន្ត​ឲ្យ​ជន​សង្គមងងឹត​។​ ​ផ្តើមចេញពី​ការបង្ក្រាប​នៅ​ភ្នំពេញ ប្រភព​ព័​តិ​មាន​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ខេត្តសៀមរាប ក៏បាន​ចាប់ខ្លួន​ជនបរទេស​៣​នាក់​ផងដែរ ពាក់ព័ន្ធ​និង​ករណី​ចាប់​បុរស​ជនជាតិ​អាមេរិក​នៅ​ភ្នំពេញ​នេះ​៕ ​