ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ ដែលមាន​បេក្ខជន មាតាបិតា និង​អាណាព្យាបាល មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
351
​នា​ព្រឹក​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា “​ក្រសួង​បានរៀបចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការមិន​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្តតាម​នីតិវិធី​នា​ឆ្នាំកន្លងមក​។ ។​នេះ​បើ​យោងតាម​ផេ​ក​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ។​ ​គួរ​បញ្ជាក់ដែរថា ការលើកឡើង​របស់​ក្រសួង បានធ្វើ​ឡើង បន្ទាប់​មាន​បេក្ខជន​ដែលជា​សិស្ស​មួយចំនួន​បានស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ច​របស់ខ្លួន ដោយ​មិន​ទទួលយក​ពិន្ទុ​ដែល​ក្រសួង​ប្រកាស​នោះទេ​។ គឺ​លទ្ធផល​ពួក​បាន​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា ដែល​ជាការ​នឹកស្មាន​មិន​ដល់ និង​មិនអាច​ទទួលបាន​នោះទេ​។​   ​បេក្ខជន​ជាច្រើន​ក្រុម ដែលមាន​រួមទាំង​អាណាព្យាបាល​របស់​ពួកគេ ក៏បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ច​ខ្លួន​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​ផងដែរ ។ តាម​ការលើកឡើង​រប​ស់​ពួកគេ​ថា ពួកគេ​បាន​រំពឹង​ខ្លាំង​ក្នុង​មុខវិជ្ជា​គណិត​នេះ ដើម្បី​ទទួលបាន​អាហារូបករណ៍ និង ការប្រឡង ចូលរៀន​តាម​សាកលវិទ្យាល័យ​មួយចំនួន ដែល​យក​និទ្ទេស​តាម​មុខវិជ្ជា​ជា​ចម្បង ជាពិសេស​មុខវិជ្ជា​គណិត​នេះ​តែម្តង ប៉ុន្តែ​ពេលនេះ​បែរជា​លទ្ធផល​ក្នុង​មុខ វិជ្ជា​គណិត​ធ្លាក់​ទៅវិញ ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស និង ខកចិត្ត​យ៉ាងខ្លាំង ។​ ​ក្រៅពី​បេក្ខជន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ​ទាំង​លោកគ្រូ អ្នកគ្រូ ដែល​បង្ហាត់ បង្រៀន មុខ​វិទ្យា​គណិតវិទ្យា​ភាគច្រើន បាននាំគ្នា​សរសេរ​ដោយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល ពិន្ទុ​មុខវិជ្ជា​គណិត​ផងដែរ​។ ទាំង​គ្រូ និង​បេក្ខជន​បានស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ចការ មុខវិជ្ជា​គណិត​ឡើងវិញ​ផងដែរ​។ ​គួរ​បញ្ជាក់ដែរថា ឆ្នាំ​២០១៨ បេក្ខជន និទ្ទេស A ចំនួន ២៩០​នាក​, បេក្ខជន និទ្ទេស B ចំនួន ១៥៣២​នាក់​, បេក្ខជន និទ្ទេស C ចំនួន ៤៦៣១​នាក់​, បេក្ខជន និទ្ទេស D ចំនួន ១៣ ៩៩៩​នាក់​, បេក្ខជន និទ្ទេស E ចំនួន ៥៤ ៦០៧​នាក់​។ ធៀប​នឹង​សិស្ស​បាក់​ឌុប​ប្រឡង​ជាប់​និទ្ទេស A កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ៤២៤ ក្នុងចំណោម​បេក្ខជន​ប្រលង​សរុប ៦៣ ៦៦៨ នាក់ នាក់​នៅ​ទូទាំងប្រទេស​។​ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស B មាន​ចំនួន ២ ៤៦៤ និទ្ទេស C មាន​ចំនួន ៥០០០ នាក់ និទ្ទេស D មាន​ចំនួន ៩១២៣ នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦៦៥៧ នាក់​៕