ចិន នឹង​រឹតត្បិត​លើ​សកម្មភាព​សាសនា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ខណៈដែល​ប្រទេស​នេះ​កំពុងធ្វើការ​បង្ក្រាប​លើ​វិហារ​សាសនា​

ព្រឹត្តិការណ៍ថ្មីៗ
0
278
(​ទីក្រុង​ប៉េកាំ​)៖ ចិន​នឹង​បង្កើត​ច្បាប់​ថ្មី​ស្តីពី​សកម្មភាព​សាសនា​នៅលើ​បណ​ញ​តា​ញ​អ៊ី​ន​ធឺ​ណែ​ត ស្រប​ពេលដែល​មានការ​បង្ក្រាប​បន្ត​ទៅលើ​វិហា​សាសនា​គ្រឹ​ស្ត្រ និង​សាសនា​ឥស្លាម​។​ ​យោងតាម​សេចក្តីព្រាងច្បាប់​ដែល​ត្រូវបាន​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណែ​ត​កាលពី​ថ្ងៃ​ចន្ទ​ដោយ​រដ្ឋបាល​កិច្ចការរដ្ឋ​របស់​រដ្ឋ​បានឱ្យដឹងថា នរណាម្នាក់​ដែល​ចង់​ផ្តល់​ការបង្រៀន​ខាង​សាសនា ឬ​សេវាកម្ម​ស្រដៀង​គ្នា​តាម​អ៊ី​ន​ធឺ​ណែ​ត​ត្រូវ​ដាក់ពាក្យ​ចុះឈ្មោះ​ត្រឹមត្រូវ និង​ត្រូវបាន​គេ​វិនិច្ឆ័យ​ថា​មាន​ភាពសមស្រប​ខាង​ផ្នែក​សីលធម៌ និង​នយោបាយ​។​ ​ច្បាប់​នេះ​បាន​ចែងថា អង្គការ និង​សាលារៀន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ អាច​ដំណើរការ​បានតែ​នៅលើ​បណ្តាញ​ផ្ទៃក្នុង​របស់​ពួកគេ ដែល​តម្រូវឱ្យ​អ្នក​ប្រើ​ត្រូវបាន​ចុះបញ្ជី ហើយ​ត្រូវបាន​រារាំង​មិនឱ្យ​ស្វែងរក​អ្នក​ចែកចាយ​អត្ថបទ ឬ​សម្ភារ​សាសនា​ផ្សេង​ទៀតឡើយ​។​ ​ពួកគេ​ក៏​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង​លើ​អ្វីដែល​អាច​ត្រូវបាន​និយាយ ឬ​បង្ហោះ​រួមទាំង​ការហាមឃាត់​ការរិះគន់​មេដឹកនាំ និង​គោលនយោបាយ​សាសនា​ផ្លូវការ​របស់​គណបក្ស លើកស្ទួយ​ការចូលរួម​ខាង​សាសនា​របស់​អនីតិជន និង​ការប្រើប្រាស់​សាសនា ដើម្បី ... ផ្តួលរំលំ​ប្រព័ន្ធ​សង្គមនិយម ។​ ​ការ​ឡាយ​បន្ត​ផ្ទាល់​នៃ​សកម្មភាព​សាសនា​រួមទាំង​ការ​អធិស្ឋាន ឬ​ការអុជ​ធូប​ផ្សេងទៀត​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ ក្រុម​អ្នកឃ្លាំមើល​បានធ្វើការ​រិះគន់​ចំពោះ​ការបង្ក្រាប​លើ​សិទ្ធ​សេរីភាព​ខាង​សាសនា​ពី​សំណាក់​អាជ្ញាធរ​ចិន​នេះ​៕DNT-NEWS