ការវិវត្តន៍​នៃ​ស្ថានការណ៍​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​៖ ឥណ្ឌូនេស៊ី​គ្រោង​នឹង​ពង្រីក​ការអះអាង​ភាពជា​កម្ម​សិទ្ធ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ការប្រកាស​ដាក់​មូលដ្ឋាន​ទ័ព​នៅក្នុង​តំបន់​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រទេសមួយ​ដែលមាន​កម្លាំងយោធា​ឈរ​នៅ​លេខ​រាង​ទីមួយ ខាង​វិ​ស័​យោធា និង​សេដ្ឋកិច្ច ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​និយាយថា ប្រទេស​របស់ខ្លួន​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍន៍​តំបន់​នេសាទ​នៅក្បែរ​ប្រជុំ​កោះ​ណា​ទូ​ណា ដែល​ខ្លួន​គ្រប់គ្រង​នា​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រជែង​ទៅនឹង​ការ​វ៉ាងទី​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​សារព័ត៌មាន​ចា​កាតា​ប៉ុស្តិ៍ និង​ប្រភព​ដទៃទៀត​បាន​និយាយថា រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែនទឹក​ឥណ្ឌូនេស៊ី​បានប្រកាស​សេចក្តីជូនដំណឹង​នេះ​កាលពី​ថ្ងៃ​សុក្រ​។ បើតាម​ផែនការ ដែល​នឹងត្រូវ​អន​វត្ត​ន៍​នៅ​ចុង​ឆ្នាំនេះ នឹង​រួមមាន​យន្តហោះ​គ្មាន​មនុស្ស​បើក ផ្កាយរណប និង​នាវា​ចាក់​ប្រេង ផ្តល់​ប្រេង​ទៅ​ឲ្យ​អ្នករក​ត្រី ដើម្បី​ងាយស្រួល​ចាប់​ត្រី​យកទៅលក់​លើ​ទីផ្សា​។​ ​ការប្រកាស​ចាប់ផ្តើម​អនុវត្តន៍​លើ​វិធានការ​ដ៏​ចាំបាច់​ពី​សំណាក់​ឥណ្ឌា​នេ​ស៊ី​នាពេលនេះ បាន​ធ្វើឡើង​ដើម្បី​ការពារ​ប្រ​ឆ​ង​ទៅនឹង​ការឆ្លង​ចូល​ដែនទឹក​របស់ខ្លួន​។ កាលពីមុន នាវា​ទាំងឡាយណា​ដែល​បាន​ឆ្លង​ចូល​ដែនទឹក​ឥណ្ឌូនេស៊ី ត្រូវបាន​ចាប់​ឃាត់ទុក និង​កម្ទេច​។ នាវា​ទាំងនោះ​ភាគច្រើន​មកពី​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​មកពី​ប្រទេស​ថៃ​។​ ​សមុទ្រ​ចិន​ខាងត្បូង​ជាទី​កន្លែង​រកត្រី​ដ៏​សំខាន់ ឬ​ស្មើ ១០​ភាគរយ​នៃ​ទំហំ​រកត្រី​នៅលើ​ពិភពលោក​។​ ​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​និយាយថា នាវាចម្បាំង USS Ashland របស់ខ្លួន​បាន​ចូល​ចុះចត​នៅក្នុង​ទីក្រុង​កំពង់ផែ Kota Kinabalu ប្រេ​ស​ម៉ាឡេស៊ី ដើម្បី​ពង្រឹង​មិត្តភាព​នៅក្នុង​តំបន់​។​ ​ដំណើរ​ទស្សនកិច្ច​នៃ​នាវា​អាមេរិក​ទៅកាន់​តែ​កៀក​វត្តមាន​យោធា​ចិន ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការចែករំលែក​នៃ​កិច្ចការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​ពង្រឹង​សន្តិសុខ និង​ទទួលបាន​អត្ថប្រយោជន៍​សម្រាប់​ពល​រដ្ឋ​ម៉ា​ឡេ​នៅក្នុង​តំបន់​។ សហរដ្ឋអាមេរិក​ធ្លាប់បាន​បញ្ជូនទៅ​ទីនោះ​ម្តង​ហើយ​កាលពី​ឆ្នាំ ១៨៩៩​។​ ​នេះ​ជា​លើក​ទី​២​ហើយ​រវាង​កងកម្លាំង​ទាំងពីរ ដែល​រួមដៃគ្នា​ធ្វើ​សមយុទ្ធ​បែបនេះ​។ នាវា​ស្ថិតក្នុង​ប្រភេទ​អា​ឡេ​បឺ​ក​បំពាក់​ដោយ​មី​ស៊ី​ល USS McCampbell និង​កងកម្លាំង HSM Argyll បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែមករា និង​បានធ្វើ​លំ​ហាត់​សមយុទ្ធ​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក​ទៀតផង កាលពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២​។​ ​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស​គ្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​របស់ខ្លួន​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រឈម​ទៅនឹង​ការ​វ៉ាងទី​របស់​ចិន នៅក្នុង​តំបន់​នេះ​។​ ​អ្នកវិភាគ​បាន​និយាយថា ពេលនេះ ចិន​កំពុងតែ​បង្កើន​ការ​វ៉ាងទី​របស់ខ្លួន និង​កំពុងតែ​ពង្រីក​តំបន់​ដែនទឹក​របស់ខ្លួន​បន្ថែ​ម​ទៀត ខណៈដែល​សហរដ្ឋអាមេរិក​កាន់តែ​ពង្រីក​ប្រតិបត្តិការ​ល្បាត​ដែនទឹក​អន្តរជាតិ​ជា​បន្តបន្ទាប់​៕ ​