នាយ តាក់ស៊ី ៖ ពេលដែល​ខ្ញុំ​លំបាក​បំផុត​មានតែ​មនុស្ស​ស្រី​នេះហើយ​នៅ​ជួយ ទើប​ខ្ញុំសម្រេចចិត្ត​រៀបការ​ជាមួយគាត់​

សិល្បៈកម្សាន្ត
0
5321
[wai id="5"]

​[wai id="7"]
នាយ តាក់ស៊ី ដែលជា​អ្នកកំប្លែង​មួយរូប​ប្រចាំ​ស្ថានីយ៍​ទូរ​ទស​ស្សន៍ ស៊ី ធី អិន ប្រកបដោយ​វោហារ ដ៏​ប៉ិនប្រសប់​បែប​កំប្លុកកំប្លែង ព្រមទាំង​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​អស់សំណើច និង​មាន​ភាពសប្បាយ រីករាយ ទៅតាម​លោក​ផងដែរ​ថ្មីៗ​នេះ​លោក​បានប្រកាស​កំណ​ត់យ​ក​ថ្ងៃ​ចូល​រោង​ជ័យ​ជាមួយ​ភរិយា​ថ្មី​ជា​ស្ដ្រី​មេម៉ាយ ។​
ពាណិជ្ជកម្ម

​ព័ត៌មាន​នេះ​គ្រាន់តែ​ប្រកាស​ភ្លាម ក៏មាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​មួយចំនួន​ទៅលើ​នាយ តាក់ស៊ី ។ យ៉ាងណាមិញ​នាយ តាក់ស៊ី បាន​ប្រាប់ថា ហេតុផល ដែល​នាយ​សម្រេចយក​ប្រពន្ធ​ថ្មី​នេះ ព្រោះ​មានរឿង​រ៉ាវ​ជាច្រើន​ដែល​មហាជន​មិនទាន់​បានដឹង និង​យល់​ពី​ការលំបាក​របស់​នាយ​ដូច្នេះហើយ ទើប​មាន​ខ្លះ​គាត់​ចាំតែ​រិះគន់​យកតែ​ម្តង​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ក្នុងស្រុក​មួយ ។
​នាយ​ថា ស្រលាញ់​ភរិយា​ក្រោយនេះ ដោយសារតែ​គាត់​ជា​មនុស្ស​ល្អ​ធ្លាប់ជួយ​មើលថែរក្សា​គ្រា​ដែល​កំពុងមាន​ទុក្ខលំបាក​ធ្លាក់ខ្លួន​រួមរឹត​ដោយ​ជំងឺ​ស្ទើរ​ធ្វើ​អ្វី​មិនកើត​នោះ​។​

​តារា​កំប្លែង​នាយ តាក់ស៊ី បាន​បន្តថា រឿង​ដែល​ចងចាំ​មិន​ភ្លេច​និង​អរគុណ​គាត់​បំផុត​នោះ​(​ប្រពន្ធក្រោយ​) គឺ​គាត់​បាន​មើលថែ​នាយ​យ៉ាង​ល្អ ហើយ​តែងតែ​នៅក្បែរ​ផ្តល់​កម្លាំងចិត្ត​ជានិច្ច​ហេតុនេះហើយ ទើប​នាយ​សម្រេច​ជ្រើស​យក​គាត់​ធ្វើជា​ភរិយា និង​ប្រកាស​ពី​គម្រោង​ចូល​រោងការ​ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​។
​គួរបញ្ជាក់​ដែ​ថា​អនាគត​ភរិយា​ក្រោយ​របស់​នាយ​តាក់ស៊ី អ្នកនាង សុខា ដែលមាន​វ័យ​៣៩ ជា​ស្ដ្រី​មេម៉ាយ​គ្មាន​កូន រស់នៅ​ក្រុង​បាវិត ខេត្ដ​ស្វាយរៀង ហើយ​ពិធីមង្គលការ​ពួកគេ​នឹងធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​នេះ ៕
[wai id="6"]