មនុស្ស​ជាង ១​លាន​នាក់​ត្រូវបាន​បញ្ជា​ឲ្យ​ជម្លោះ​ខ្លួន ខណៈដែល​ខ្យល់ព្យុះ​ដ៏​កំណាច​នឹង​បោកបក់​ទៅលើ​តំបន់​មួយចំនួន​នៃ​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
291
​ខ្យល់ព្យុះ​ដ៏​កំណាច​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​បួន ដែល​ធ្វើដំណើរ ២២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវបាន​កំណត់ថា នឹង​វាយប្រហារ​ទៅលើ​ឆ្នេរ​ខាងកើត​នៃ​ទឹកដី​សហរដ្ឋអាមេរិក ដែល​អាច​បង្ក​ហានិភ័យ​នៃ​ការបំផ្លិចបំផ្លាញ​ដោយ​គ្រោះទឹកជំនន់​។​ ​ព្យុះ Hurricane Florence ត្រូវបាន​គេ​រំពឹងថា​នឹង​បោកបក់​នៅ​កន្លែង​ណាមួយ នៃ​រដ្ឋ North Carolina រដ្ឋ South Carolina ឬរ​រដ្ឋ​អា​ត្ល​ង់​ទិច​កណ្តាល​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ឬ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ខាងមុខនេះ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ព្យុះ​ជាតិ​។ មជ្ឈមណ្ឌល​នេះ​បានធ្វើការ​ទស្សន៍ទាយ​ថា ខ្យល់ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ក្នុង​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​មជ្ឈមណ្ឌល​ព្យុះ​ជាតិ បាន​ព្រមាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ព្យុះ​នេះ​អាច​នៅតែមាន​ឥទ្ធិពល ដោយសារតែ​វា​បក់​ពី​ផ្ទៃសមុទ្រ​។ យោងតាម​មជ្ឈមណ្ឌល​ដដែល​បាន​ឲ្យ​ដឹងថា ព្យុះ​នេះ​អាច​ជន់​លិច​តំបន់​ទំនាប់​នៃ​រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងជើង ដូច​កោះ Outer Banks និង​កោះ​ដទៃទៀត​។​ ​ការជម្លៀស​ប្រជាជន​ឥឡូវនេះ​បាន​ពង្រីក​ទំហំ​នៃ​ចំនួន​ពលរដ្ឋ​ប្រហែល ១​លាន​នាក់ នៅ​រដ្ឋ South Carolina បន្ទាប់ពី​អភិបាលរដ្ឋ​លោក Henry McMaster បាន​បញ្ជា​ឱ្យមាន​ការជម្លៀស​ពលរ​ដ្ឋ ដែល​នៅ​ឆ្ងាយ​ពី​ឆ្នេរ​ប្រមាណ ៣០០​គីឡូម៉ែត្រ នៅត្រឹម​ថ្ងៃ​អង្គារ​នេះ​។​ ​ការព្យាករណ៍​អំពី​ការធ្វើដំណើរ​របស់​ខ្យល់​ព្យុះ​នេះ គឺជា​វិទ្យាសាស្ត្រ​មួយ​ដ៏​លំបាក ហើយ​មជ្ឈមណ្ឌល​ព្យុះ​ជាតិ​បាន​និយាយថា នៅមាន​ភាពស្រពិចស្រពិល​អំពី​ការតាមដាន​ទៅលើ​ពណ្យុះ​នេះ​។ វា​អាច​នឹងមាន​ការប្រែប្រួល​នៅ​ថ្ងៃ​ខាងមុខនេះ ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង​ទៅតាម​ការព្យាករណ៍​មែន​នោះ ព្យុះ Florence ត្រូវបាន​គេ​កំណត់ថា គឺជា​ព្យុះ​ចំណាក់​ថ្នាក់​ទី​៤ ដែល​ធ្លាប់​បោកបក់​ទៅលើ​រដ្ឋ North Carolina ដោយសារតែ​ព្យុះ Hurricane Hugo បានធ្វើការ​វាយ​បោកបក់​ទៅលើ​រដ្ឋ​នេះ​នៅ​ឆ្នាំ ១៩៨៩ រួចមកហើយ​៕