បុរស​ជា​សន្ដិសុខ​ដែល​អនុញ្ញាត​ឲ្យ​ស្ដ្រីជន​ជាតិចិន​ត្រូវបាន​បញ្ជូនទៅ​…

ព្រឹត្តិការណ៍ថ្មីៗ
0
271
[wai id="9"]

​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ បុរស​ជា​សន្ដិសុខ​ដែល​អនុញ្ញាត​ឲ្យ​ស្ដ្រីជន​ជាតិចិន លួច​ចេញពី​មណ្ឌល ច​ត្តា​ឡី​ស័ក​នៅ សណ្ឋាគារ​សុខា នាពេល​កន្លង​ទៅនោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។​
ពាណិជ្ជកម្ម

​បុរស​ជា​សន្ដិសុខ​រូបនេះ​មានឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះជួល ផ្លូវ​កែវ​ចិន្ដា ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​ក​ម្លាំ​អាវុធហត្ថ​បញ្ជូន​ពី ទីតាំង​ច​ត្តា​ឡី​ស័ក​ចាក់អង្រែ​ក្រោម ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោយ​លទ្ធផល​តេស្ដ​លើកចុងក្រោយ​របស់គាត់ អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ ៥ មីនា ២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ជុំវិញ​ករណី​សន្តិសុខ​សុខា​ដែល​លួច​ដោះលែង​អ្នក​ជាប់​ច​ត្តា​ឡី​ស័ក​តើ​អាចមាន​ការទទួល​ពិន័យ និង​ជាប់ទោស​កម្រិតណា​។​
​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា ការបំពាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា ដោយ​ស្ត្រីជន​ជាតិចិន ២ នាក់ ស៊ុម​កា​លំ​ជាមួយនឹង​សន្តិសុខ​សណ្ឋាគារ នឹង​ប្រឈម​ការពិន័យ តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​នឹងដាក់​ទោស​លើ​អ្នក​បំពាន អ្នកផ្សំគំនិត​។​