ជែក​ម៉ា លុបចោល​សន្យា​របស់ខ្លួន ដែល​ផ្តល់​ការងារ ១​លាន​មុខតំណែង​នៅ​សហរដ្ឋអាមេរិក ដោយ​សារភាព​តានតឹង​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍ថ្មីៗ
0
333
​អ្នកជំនួញ​ដ៏​ធំ ជា​មហាសេដ្ឋី​ចិន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា លោក ជែក ម៉ា បាន​លុបចោល​សន្យា​របស់ខ្លួន ដែល​ធ្លាប់​សន្យាថា​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ចំនួន ១​លាន​មុខតំណែង បាន​លុបចោល​សន្យា​របស់ខ្លួន​វិញ​ហើយ​។ ​នៅក្នុង​បទសម្ភាសន៍​មួយ ដែល​ត្រូវបាន​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ លោក​ជែក​ម៉ា​បាន​និយាយថា ពន្ធ​ថ្មី​ដែល​បាន​ធ្វើឡើង​ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កាលពីពេល​ថ្មីៗ​នេះ បាន​បង្អាក់​ដល់​គម្រោង​នេះ​។​ ​លោក​ថា ការសន្យា​នេះ​គឺធ្វើឡើង​ទៅតាម​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន និង​អាមេរិក និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​មូលដ្ឋាន​នេះ​ត្រូវបាន​បំផ្លាញ​អស់ហើយ​»​។​ ​ក្រុមអ្នកវិភាគ​បាន​សម្តែង​ការសង្ស័យ​រួចហើយ​អំពី​ការសន្យា​នេះ ដែល​ក្រុមហ៊ុន Alibaba បានប្រកាស​បន្ទាប់ពី​លោក​ត្រាំ និង​លោក​ម៉ា បាន​ជួបគ្នា​នៅ​វិមាន Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ខែមករា ឆ្នាំ ២០១៧ ។​ការសន្យា​មិន​ច្បាស់លាស់​នេះ មិន​ផ្អែកលើ​ការវិនិយោគ​របស់​ក្រុមហ៊ុន​អា​លី​បា​នៅ​សហរដ្ឋអាមេរិក ដើម្បី​កសាង​រោងចក្រ ឬ​មជ្ឈមណ្ឌល​បំពេញការងារ​នោះទេ​។ ផ្ទុយទៅវិញ លោក​ម៉ា​និយាយ​អំពី​ការជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការជួយ​ដល់​ជំនួញ​ខ្នាតតូច​របស់​អាមេរិក ក្នុង​ការលក់​ផលិតផល​របស់ខ្លួន​ទៅ​ឲ្យ​អ្នកប្រើប្រាស់​នៅ​ចិន និង​នៅ​កន្លែង​ផ្សេងទៀត​នៅ​អាស៊ី​។​ ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ លោក ជែក ម៉ា​បាន​និយាយថា ក្រុមហ៊ុន Alibaba នឹងមិន​បញ្ឈប់​ការជំរុញឱ្យ​មានការ​អភិវឌ្ឍ​ន៍​ផ្នែក​ពាណិជ្ជកម្ម​ចិន - អាមេរិក​នោះទេ​។ លោក​បន្តថា លោក​មានការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ដែល​អាច​អូសបន្លាយ​ពេល​ដល់​ទៅ ២០​ឆ្នាំ​ខាងមុខ​ទៀត​៕DNT-NEWS