រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 ទៅ​ឲ្យ​ស៊ី​រី បន្ទាប់​យន្តហោះ​យោធា​របស់ខ្លួន​ត្រូវបាន​បាញ់​ទម្លាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
285
​រុស្ស៊ី​នឹង​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​ទៅ​ឲ្យ​ស៊ី​រី បន្ទាប់ពី​យន្តហោះ​យោធា​មួយគ្រឿង​របស់ខ្លួន​ត្រូវបាន​បាញ់​ទម្លាក់​កាលពី​សប្តាហ៍​មុន ចំ​ពេលដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បើក​ការវាយលុក​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ស៊ី​រី​។​ ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 របស់​រុស្ស៊ី​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ី​រី ក្នុង​រយៈពេល ២​សប្តាហ៍​ខាងមុខនេះ​។ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន យន្តហោះ​យោធា​ស៊ី​រី​ត្រូវបាន​បាញ់​ទម្លាក់ បន្ទាប់ពី​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​សំខាន់ៗ ក្នុង​ខេត្ត​ឡា​ត់​តា​គៀ​។​ ​ស្រប​ពេលដែល​រុស្ស៊ី​គ្រោង​នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ទៅ​ឲ្យ​ស៊ី​រី​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក លោក ច​ន បុល​ថុ​ន បាន​និយាយថា ការសម្រេចចិត្ត​នេះ​នឹង​បង្កើន​នូវ​ភាព​តានតឹង​កាន់តែខ្លាំង នៅក្នុង​សង្គ្រាមស៊ីវិល​ប្រទេស​ស៊ី​រី ហើយ​លោក​ក៏បាន​ជម្រុញ​ឲ្យ​រុស្ស៊ី​ធ្វើការ​ពិចារណា​ម្តងទៀត​ផងដែរ​។​ ​រុស្ស៊ី​បានដាក់​មូលដ្ឋាន​ទ័ពអាកាស​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​ប្រទេសមួយ​នេះ បាន​គាំទ្រ​ដល់​កងកម្លាំង​ប្រធានាធិបតី​ស៊ី​រី បា​ស្ហា​អាល់​អាសាដ​មកម្ល៉េះ​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​និយាយថា ការចែក​ចាយ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ទៅ​ឲ្យ​ស៊ី​រី​នេះ​ត្រូវបាន​ផ្អាក​រួច​ម្តង​ហើយ​នៅ​ឆ្នាំ ២០១៣ បន្ទាប់ពី​មាន​សំណើរ​ពី​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​ស្ថានការណ៍​នាពេល​បច្ចុប្បន្ននេះ​បាន​ប្រែប្រួល​។ លោក​ថា ស្ថានការណ៍​ប្រែប្រួល​នេះ​មិនមែនជា​កំហុស​របស់​យើង​នោះទេ​។​ ​លោក​បន្ថែមថា «​នៅក្នុង​តំបន់ស​មុទ​ញរ​មេ​ឌី​ទែ​រ៉ា​ណេ ក្បែរ​ប្រទេស​ស៊ី​រី នឹងត្រូវ​បានដាក់​តម្លើង​ផ្កាយរណប​បញ្ជៀ​ស​វិទ្យុ​អេ​ឡិច​ត្រូ​និ​ច ប្រព័ន្ធ​រ៉ា​ដា​នៅលើ​នាវា និង​ប្រព័ន្ធ​ទំនាក់ទំនង​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​យន្តហោះ​យោធា ដែល​វាយប្រហារ​ទៅលើ​គ្រប់​គោលដៅ​ទាំងអស់​នៃ​ប្រទេស​ស៊ី​រី​»​។​ ​គម្រោង​នៃ​ការបញ្ជូន​ប្រព័ន្ធ​កា​ពារ​មី​ស៊ី​ល S-300 ទៅកាន់​ប្រទេស​ស៊ី​រី​នេះ មានការ​បង្ហាញ​នូវ​ភាពមិន​សប្បាយចិត្ត និង​ប្រតិកម្ម​ជាច្រើន​។​ ​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​ព្រមាន​លោកពូ​ទីន​ថា ការផ្តល់​ប្រព័ន្ធ​អាវុធ​ទំនើប ៗ ដល់​តួអង្គ​មិន​ទទួលខុសត្រូវ​នឹង​ពង្រីក​គ្រោះថ្នាក់​កាន់តែ​ខ្លាង​បន្ថែមទៀត នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការិយាល័យ​រប​ស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​។ ​លោ​កនេ​តាន​យ៉ា​ហ៊ូ​ក៏បាន​និយាយ​ផងដែរ​ថា អ៊ីស្រាអែល​បាន​តាំង​ចិ​ត្ប​ញ្ឈ​ប់​នូវ​លេ​ន្ឋា​ន​យោធា​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី និង​រាល់​ការ​ប៉ុង​ប៉ង​របស់​អ៊ីរ៉ង់​តែប៉ុណ្ណោះ ដែល​អ៊ីស្រាអែល​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​ហេស​ប៊ុល​ឡា​តែប៉ុណ្ណោះ​។​ ​ដោយឡែក ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​យោធា​រុស្ស៊ី នៅក្នុង​ទឹកដី​ស៊ី​រី​វិញ អ៊ីស្រាអែល​ថា យន្តហោះ​របស់ខ្លួន​បាន​វិលត្រឡប់​មកកាន់​ទឹកដី​របស់ខ្លួន​វិញ​នៅពេលដែល​យន្តហោះ​យោធា​រុស្ស៊ី​ត្រូវបាន​បាញ់​ទម្លាក់ ហើយ​អ៊ីស្រាអែល​ថា ស៊ី​រី​គឺជា​អ្នកទទួលខុសត្រូវ​លើ​រឿងនេះ​។​ ​គួរ​កត់សម្គាល់ថា កាលពីមុន អ៊ីស្រាអែល​ធ្លាប់​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​ដែល​អ៊ីស្រាអែល​ចោទថា គឺជា​ទី​តាំ​ស្តុក​អាវុធ​របស់​អ៊ីរ៉ង់ ដែល​ប​ញ្ជុ​ន​ទៅ​ឲ្យ​ក្រុម​ហេស​ប៊ុល​ឡា ជា​ញឹកញាប់ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ស៊ី​រី ដែល​ធ្លាប់​ទិញ​ពី​រុស្ស៊ី មិនដែល​លឺថា​បាញ់​ត្រូវ​យន្តហោះ​ចម្បាំង​ស៊េរី​ចាស់​ដូចគ្នា ដែល​ទិញ​ពី​អាមេរិក​នោះទេ​។ បើ​គិត​ឲ្យ​មែនទែនទៅ អ៊ីស្រាអែល​បើក​ការវាយប្រហារ ២០០​ដង ប្រព័ន្ធ​ការពារ​ស៊េរី​ចាស់​រុស្ស៊ី​បាញ់​ទើបតែ​ត្រូវ​ម្តង​។ វា​ហាក់ដូចជា​រឿង​ចៃដន្យ​ទៅវិញ​ទេ ដែល​បាញ់​ត្រូវ​តែម្តង ក្នុងចំណោម ២០០​ដង​។ ចំពោះ​ដំណោះស្រាយ​វិញ អ៊ីស្រាអែល​ក៏​នឹងត្រូវ​រិះរក​វិធី​ល្អា​ជាង​នេះ ដើម្បី​វាយប្រហារ​ស៊ី​រី នៅពេលដែល​ស៊ី​រី​បំពាក់​ដោយ​ប្រព័ន្ធ​ស៊ី​រី​ខ្ពស់​។ មាន​របាយការណ៍​បង្ហា​ញ​ថា អ៊ីស្រាអែល​នឹង​ប្រើ​យន្តហោះ​ចម្បាំង​ស៊ី​រី​ខ្ពស់ ដើម្បី​វាយឆ្មក់​ទៅលើ​ស៊ី​រី ចង់ដឹងថា តើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី និង​យន្តហោះ​ស៊េរី​ខ្ពស់​របស់​អ៊ីស្រាអែល នឹង​អាមេរិក មួយណា​ឡូយ​ជាង​? បើសិនជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី S-300 អាច​បាញ់​បាន​ទម្លាក់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ដូច​កាល​ស៊ី​រី​ប្រើ​ប្រព័ន្ធ​ការពារ​ស៊ី​រី​ចាស់ នោះ​មានន័យថា ការធ្លាក់​យន្តហោះ​អ៊ីស្រាអែល គឺ​គ្រាន់តែ​ជា​រឿង​ចៃដន្យ ឬ​ខ្មោច​ឲ្យ​តែប៉ុណ្ណោះ ប្រព័ន្ធ​ការពា​ដែនអាកាស​រុស្ស៊ី មិនមាន​តម្លៃ​នោះទេ បើ​ដូច្នេះ​មែន​៕​