ប្រធានាធិបតី​តៃវ៉ាន់​ព្រមាន​ថា ចិន​កំពុងតែ​បង្កើន​ការ​គម្រាមកំហែង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
234
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ កុម្ភ​នេះ​ថា លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ingwen បាន​ព្រមាន​ថា ការ​គម្រាមកំហែង​ដោយ​យោធា​បង្កឡើង​ដោយ​ទីក្រុង​ប៉េកាំង កំពុងតែ​កើនឡើង​រៀងរាល់ថ្ងៃ ហើយ​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នេះ បណ្តា​ប្រទេស​អាស៊ី​ដ៏ទៃទៀត​គួរតែ​ចូលរួម​ព្រួយបារម្ភ​។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន CNN លោកស្រី​បាន​និយាយថា ចិន​កំពុងតែ​បង្កើន​ការអះអាង និង​ទំនុកចិត្ត​ក្រោម​ការដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង​។​ ​លោកស្រី​បាន​និយាយថា «​ដោយសារតែ​ប្រទេស​ចិន​កាន់តែខ្លាំង និង​កាន់​តែមាន​មហិច្ឆតា យើង​ប្រឈម​ទៅនឹង​ការ​គម្រាមកំហែង​កាន់តែខ្លាំង​» ការ​ប្រជែង​របស់​យើង​គឺថា តើ​ឯករាជ្យ សន្តិសុខ វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​នឹង​កើត​ដែរ​ឬ​អត់​។ នេះ​គឺ​បញ្ហា​ដ៏​ធំ​របស់​តៃវ៉ាន់​»​។​   ​លោកស្រី​បាន​ប្រាប់​ទូរទស្សន៍ CNN ថា ការ​គាំ​ត្រ​គឺ​ចាំបាច់​ណាស់​។ ប្រជាជន​គួរតែ​សួរថា​អ្នកណា​ជា​អ្នក​បន្ទាប់ ប្រសិនបើជា​តៃវ៉ាន់​ដូច​សព្វថ្ងៃ​? បណ្តា​ប្រទេស​ទាំងឡាយ​នៅក្នុង​តំបន់ ប្រសិនបើ​មិន​ចង់​ធ្វើតាម​ឆន្ទៈ​របស់​ចិន​ទេ ពួកគេ​គួរតែ​ប្រឈម​ទៅនឹង​ការ​គម្រាមកំហែង​ដោយ​យោធា​»​។​ ​ការព្រមាន​បែបនេះ​ពី​សំណាក់​ប្រធានាធិបតី​តៃវ៉ាន់ បានកើត​ឡើង បន្ទាប់ពី​ចិន​បានគ​ម្រាម​បង្រួបបង្រួម​តៃវ៉ាន់​ជាមួយ​ចិនដីគោក​ដោយ​ការប្រើ​កម្លាំងយោធា​។​លោក​ជិន​ពីង​បាន​គម្រាម​ជាច្រើន​ដង​ហើយ​ថា ការប្រកាស​ឯករាជ្យរ​បស់​តៃវ៉ាន់​នឹងត្រូវ​ជួប​ជាមួយ​ការប្រើ​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​។ យ៉ាងណាក៏ដោយ លោកស្រី​សៃ​បាន​និយាយថា តៃវ៉ាន់​នឹងមិន​ឱនក្បាល​ដាក់​ចិន​ជាដាច់ខាត ប៉ុន្តែ​តៃវ៉ាន់​នៅ​មិនទាន់​ប្រកាស​ឯករាជ្យ​នោះទេ ខណៈដែល​កោះ​នេះ​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​អាមេរិក​៕ ​