ជប៉ុន បញ្ជា​ផលិត​គ្រាប់​មី​ស៊ី​ល​ស៊េរី​ទំនើប ដើម្បី​ត្រៀម​តតាំង​ជាមួយ​ចិន ក្នុង​ប​ញ្ហ​ជម្លោះ​នៅ​ប្រជុំ​កោះ​សេន​កា​គុ​

ព្រឹត្តិការណ៍ថ្មីៗ
0
313
​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្ថានការណ៍​អាក្រក់ ដែល​អាច​កើតមានឡើង​ជាយ​ថា​ហេ​ត​ណាមួយ​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន ជប៉ុន​បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់ខ្លួន​ធ្វើការ​អភិវឌ្ឍ​លើ​ប្រភេទ​គ្រាប់​មី​ស៊ី​ល​ប្រដេញ ដើម្បី​ធ្វើ​សកម្មភាព​ទៅលើ​ប្រជុំ​កោះ​សេន​កា​គូ ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ចិន​។​ ​សារព័ត៌មាន The Japan Times បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ កញ្ញា ២០១៨​នេះ​ថា ក្រសួងការពារជាតិ​ជប៉ុន​កំពុងតែធ្វើការ​អភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល​ប្រដេញ​ល្បឿន​លឿន ដើម្បី​ពង្រឹង​លទ្ធភាព​ការពារ​លើ​ប្រជុំ​កោះ​របស់ខ្លួន ចាប់តាំងពី​ចិន​បានបង្ហាញ​ពី​សកម្មភាព​វ៉ាងទី​របស់ខ្លួន នៅក្នុង​តំបន់​។​ ​គ្រាប់​មី​ស៊ី​ល​ប្រដេញ​របស់​ជប៉ុន​នេះ នឹងត្រូវ​បាញ់​ចេញ​ដោយ​បំបែក​ខ្លួន​ចេញពី​គ្រាប់​មី​ស៊ី​ល ក្នុង​រយៈកម្ពស់​ខ្ពស់ ដែល​នឹង​ទម្លាក់​ទៅលើ​ជ្រុង​មួយ​នៅលើ​ដី ក្នុង​ល្បឿន​យ៉ាង​លឿន​។​ ​មន្ត្រី​បាន​និយាយថា ក្រសួង​មាន​គោលបំណង​ដាក់​គ្រាប់​មី​ស៊ី​ល​នេះ​ទៅក្នុង​ការប្រើប្រាស់​ជាក់ស្តែង នៅ​ឆ្នាំ​២០២៦ ដែល​ទុកពេល ៧​ឆ្នាំ​សម្រាប់ធ្វើ​ការអភិវឌ្ឍន៍​វា​។ គ្រាប់​មី​ស៊ី​ល​ប្រដេញ​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវ​នឹងត្រូវ​បាញ់​ចេញពី​យាន​បាញ់​គ្រាប់​មី​ស៊ី​ល​ចល័ត​។ ដោយសារតែ​រយៈ​ចម្ងាយ​របស់​វា គ្រាប់​មី​ស៊ី​ល​នេះ​នឹង​អាច​នឹង​បង្កក្តី​ព្រួយបារម្ភ​ទៅដល់​ប្រទេសជិតខាង​។​ ​ល្បឿន​ដ៏​លឿន​នៃ​ការហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់ គ្រាប់​មី​ស៊ី​ល​ប្រដេញ​នេះ​ធ្វើ​ឲ្យ​ខែល​ការពារ​ពិបាក​ក្នុងការ​ស្ទាក់ចាប់​ណាស់​។ វា​ត្រូវបាន​គេ​រំពឹងថា នឹង​បាញ់​ចេញពី​ប្រជុំ​កោះ ដែល​អាច​មានការ​ឈ្លា​ន​ណាមួយ​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។​ ​ក្រសួងការពារជាតិ​ជប៉ុន​បាន​ជំរុញ​ឲ្យ​មានការ​ដាក់ពង្រាយ​នូវ​អង្គភាព​គ្រាប់​មី​ស៊ី​ល​ប្រដេញ​នេះ​នៅ​ប្រជុំ​កោះ​មី​យ៉ា​កូ និង Ishigaki ដើម្បី​ឆ្លើយតប​ទៅនឹង​កម្លាំងយោធា​ចិន ដែល​កំពុងតែ​រីកដុះដាល និង​កំពុងតែ​វ៉ាងទី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត រួមទាំង​ដែនទឹក​នៃ​ប្រជុំ​កោះ​សេន​កា​គូ ដែល​ជប៉ុន​កំពុងតែ​គ្រប់គ្រង​។ អង្គភាព​មី​ស៊ី​លអាច​នឹង​ត្រូវគេ​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​ប្រដេញ ដោយ​មិនចាំបាច់​ប្រើ​យន្តហោះ​ចម្បាំង​ក៏បាន​។​ ​ក្រសួង​មាន​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​នូវ​ការដាក់​ពង្រាយ និង​បញ្ចប់​ការសាកល្បង​របស់ខ្លួន​នៅ​ឆ្នាំ ២០២៥​។ នេះ​បើតាម​មន្ត្រី​ជប៉ុន​។ ក្រសួង​ការការពារ​ជប៉ុន​បានស្នើ​កញ្ចប់​ថវិការ ១២២​លាន​ដុល្លារ​សម្រាប់​កញ្ចប់​ថវិកា​រ​នៃ​គ្រាប់​មី​ស៊ី​ល​នេះ​នៅ​ឆ្នាំក្រោយ​៕DNT-NEWS