មនុស្ស ៥០​នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​នៅ​ស​ណ្ធា​គារ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​សង្គម​កាកបាតក្រហម​កេ​ន​យ៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​នេះ​មិនមាន​ព័ត៌មាន​អំពី​មនុស្ស​ចំនួន ៥០​នាក់ ដែល​ស្នាក់​នៅឯ​ស​ណ្ធា​គារ Dusit នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ដែល​ត្រូវបាន​វាយប្រហារ​ដោយ​អំពើរ​ភេរវកម្ម​នោះទេ​។​ ​ការវាយប្រហារ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​បាន​វាយលុក​ទៅលើ​បរិវេណ​សណ្ឋាគារ Dusit នៅក្នុង​រដ្ឋធានី​កេ​ន​យ៉ា​។ ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​នេះ បាន​ចាត់​ចំណាត់​ក្រុម​អំពើហិង្សា​ជាការ​វាយប្រហារ​ភេរវកម្ម​។ ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​បានសម្លាប់​ជីវិត​ជន​ស៊ីវិល ១៤​នាក់ ហើយ​ថា អ្នក​វាយប្រហារ​ទាំងអស់​ត្រូវបាន​សម្លាប់​ដោយសារតែ​ប្រតិបត្តិការ​ពិសេស​មួយ​។​ ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម Al Shabaab ដែល​បានធ្វើ​ប្រតិបត្តិការ​ដ៏​ធំ​នៅក្នុង​ប្រទេស​សូ​ម៉ាលី​បាន​អះអាង​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នោះ ដែល​ប្រើ​កាំភ្លើង និង​គ្រាប់បែក ថា​ជា​ស្នាដៃ​របស់ខ្លួន​។ នៅក្នុង​ហេតុការន៍​នោះ ជនជាតិ​អាមេរិក​ម្នាក់ និង​អង់គ្លេស​ម្នាក់​ក៏​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ផងដែរ​៕ ​