អតីត​តារា​សម្ដែង​សិច​ស៊ី អ្នកនាង ស្រី​ម៉ុ​ច ប្រតិកម្ម​រឿង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​ព្រមាន​ករណី​ស្លៀកពាក់​ស៊ិ​ច​ស៊ី​

សិល្បៈកម្សាន្ត
0
936
​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​ព្រមាន ករណី​ស្លៀកពាក់​ស៊ិ​ច​ស៊ី​រួចមក អតីត​តារា​សម្ដែង អ្នកនាង ស្រី​ម៉ុ​ច បាន​ចេញមក​បកស្រាយ​ថា នាង​បាន​ដកខ្លួន​ចេញពី​សិល្បៈ តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ ដោយ​នាង​បាន​ទៅ​រស់នៅ ជាមួយ​ស្វាមី​របស់​នាង ដែលជា​ជនជាតិ​បរទេស ហើយ​ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី នាពេល​កន្លងមក​នោះ គឺ​ក្រៅ​រង្វង់​សិល្បៈ​ទេ​។​ ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់ ស្រី​ម៉ុ​ច បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ អគុណ​គ្រប់គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​អោយ​អូន​ល្បី​មកវិញ ។ ពីមុន​ដែលមាន​បញ្ហា​..​តំលៃ​ខ្លួន​អូន​មិនសូវ​ថ្លៃ​ប៉ុន្មាន​ទេ ហើយ ក៍​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​អី​ដែល ព្រោះ​ការពិត​បាត់​មុខ​មកជា​យូរហើយ ។ ប៉ុន្តែ​បន្ទាប់ពី​មានរឿង​ហ្នឹងហើយ តំលៃ​ខ្លួន​អូន​ឡើង​ស្រឺ​តៗ​តែម្ដង ហើយ​មាន​អ្នក​ទាក់ទង​ការងារ​ជាច្រើន តែរ​ដោយហេតុថា​គ្មាន​ពេល​សំរាប់​ការងារ​ទាំងនោះ គ្រប់គ្រាន់​ចឹ​ង​ធ្វើ​មេផ្ទះ​ដដែល ? ? អូន​នៅចាំ​បាន​ថា​មាន​អ្នក​និយាយថា​អូន​ធ្វើ​ចឹ​ង​ដឹង​តែ​ល្បី​ហើយ​ចាំ​យក​រង្វាន់​អោយ​អូន​។ តែ​ប្ដី​អូន​ប្រាប់ថា​មិនអោយ​យក​របស់​ប្ដី​អ្នកដ៍ទៃ​ទេ វា​មិន​សមរម្យ​ក្នុង​ការយក​របស់​ប្ដី​អ្នកដ៍ទៃ ។ ហឺ​ម​កុំថាឡើយ​អូន​ចង់បាន​គ្រាន់តែ​ឃើញ​មុខ ? ហើយក៍​មិនដឹងថា​មាន​លុយ​ទិញ​អោយ​អូន​អត់​ផង​ទេ លឺថា​មាន​.... ជុំ​ខ្លួន ។ ​អ្នកនាង ស្រី​ម៉ុ​ច បាន​បន្ថែមថា​៖ ជំរាប​ណា​និយាយ​ជាទូទៅ​ចំពោះ​អ្នក​ដែល​ជេរ​ខ្ញុំ អ្នកណាខ្លះ​ដែលថា​អោយ​ខ្ញុំ អ្នក​តែ​ស្ករ កុំ​ចូលចិត្ត​ដៀល​គេ​ពេក​ហា​ម៉ាត់​ឡើង​សុទ្ធតែ​គេ​ហ្នឹង​បំផ្លាញ​វប្ប​ធ​ម៍​ជាតិ មើល​ម្ដុំៗ​ឯង​ហ្នឹង​អោយបាន​ល្អ​ទៅ កុំអោយ​មាន​ក្លិន​ចាំ​មក​កាត់ក្ដី​ថាអោយ​អ្នកនេះ រឺ​អ្នកនោះ​យ៉ាង​មិច តិច​រើស​ដាក់ខ្លួន​អី​ណា​ទៀ​តទៅ តែបើ​គិតថា​ត្រូវ​ហ្នឹង​ខ្លួន​ចឹ​ងក៍​យកទៅ​ដើម្បីអោយ​គេ​គ្រប់គ្នា​ស្គាល់​សណ្ដាន​ផង ។ ថា​ក្រៅ​វា​ល្អ​ផូរផង់​ប៉ុណ្ណា​ហើយ​ក្នុង​វិញ​វា​រលួយ​ប៉ុណ្ណា ? ? “ ​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ក្រសួង​វប្បធម៌ បានចេញ​លិខិត​ព្រមាន ដល់​តារា​ស្រី​៤​ដួង ដែល​បាន​ស្លៀកពាក់​ស៊ិ​ច​ស៊ី ដែល​មិនអាច​ទទួលយកបាន ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​វប្បធម៌​ខ្មែរ​យ៉ាងខ្លាំង ក្នុងនោះ​រួមមាន អ្នកនាង ស្រី​ម៉ុ​ច និង សេង សូ​ណា ជាដើម ។​ ​ការចេញលិខិត​ព្រមាន​នេះ បន្ទាប់ពី​អ្នកនាង ស្រី​ម៉ុ​ច បានបង្ហាញ​រូបភាព​ដ៏​ស៊ិ​ច​ស៊ី​ជាទីបំផុត ជាមួយ​តារាចម្រៀង​ថៃ នាពេល​កន្លងមក ដែល​ការបង្ហាញ​វត្តមាន ដ៏​ស៊ិ​ច​ស៊ី​របស់​អតីត​តារា​ស្រី​នេះ បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​សំណាក​ពលរដ្ឋ​ខ្មែរ ៕