ល្បីថា អតីត​បវរកញ្ញា​វៀតណាម Thu Dung ឲ្យ​ភ្ញៀវ​រួមភេទ ​១​ម៉ោង​បាន​លុយ​៧​ពាន់​ដុល្លារ​

សិល្បៈកម្សាន្ត
0
572
​ក្រុម​រៀបចំ​ព្រឹ​ត្ត​ការណ៍​ប្រកួត​បវរ​កញ្ញាឯក Miss Eco International ធ្លាប់បាន​ប្រកាស​រួចមក​ហើយ​ថា បវរកញ្ញា Thu Dung ដែល​តំណាង​ឲ្យ​ប្រទេស​វៀតណាម និង​ជា​បវរ​កញ្ញាឯក​រង​លើក​ទី​៣​របស់​ពួកគេ លែង​ជា​ម្ចាស់​គ្រង​តំណែង​បវរកញ្ញា​រង​អ្វី​ទៀតហើយ ដោយសារតែ​នាង​បាន​បំពាន​ទៅលើ​លក្ខន្តិកៈ​នៃ​ការប្រកួត ។​ ​នាង Thu Dung ត្រូវបាន​គេ​ដកហូត​តំណែង​បវរកញ្ញា​រង​នៅ​ការប្រកួត Vietnam Top Fashion Model ឆ្នាំ​២០១៨​ផងដែរ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុមនគរបាល​ក្រុង​ហូ​ឈី​មិញ បាន​ឲ្យ​ដឹងថា នាង Thu Dung និង​ក្មេងស្រី​៣​នាក់​ផ្សេងទៀត ត្រូវបានរ​ចាប់ខ្លួន ពេល​ពួកនាង​បម្រើការ​ជានា​រី​បម្រើ​ផ្លូវភេទ​នៅក្នុង​សណ្ឋាគារ​២​កន្លែង​នៅក្នុង​សង្កាត់​១ និង​សង្កាត់​៥ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាង Thu Dung និង​ក្មេងស្រី​៣​នាក់ ដែល​ម្នាក់ គឺជា​ពិធី​ការី និង​២​នាក់​ទៀត គឺជា​និស្សិត​សាកលវិទ្យាល័យ បានធ្វើការ​ក្នុងសង្គម​ស្រីបន ដែល​ធ្វើ​ម៉ែ​យ៉ែម​ដោយ​បុរស​វ័យ​២២​ឆ្នាំ​ម្នាក់​ឈ្មោះ Kieu Dai Du ។​ ​សេចក្តីរាយការណ៍​បញ្ជា​ក់ទៀត​ថា ស្រីពេស្យា​ចា​រ្យ​ដែល​ភាគច្រើន គឺជា​តារា​ម៉ូ​ដែល តារា​សម្តែង និង​បវរ​កញ្ញាឯក បាន​ស្ថិតនៅ​ក្នុងសង្គម​ស្រីបន​នេះ អស់​រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​ពួកគេ​រកបាន​ប្រាក់ចំណូល​ខ្ពស់​រាប់​ពាល់​ដុល្លារ រាល់ពេល​បម្រើ​សេវាកម្ម​សិច​ដល់​ភ្ញៀវ​ម្តងៗ​។​ ​នៅក្នុង​ស្ថាន​នី​យ៍​នគរបាល​ក្រុង​ហូ​ឈី​មិញ លោក Du បាន​និយាយថា នាង Thu Dung ត្រូវបាន​ភ្ញៀវ​ចំណាយលុយ​ឲ្យ​៧​ពាន់​ដុល្លារ សម្រាប់​ការ​វៃ​សិច​១​ម៉ោង​។​ ​លោក Du​បាន​និយាយប្រាប់​ក្រុមនគរបាល​ទៀតថា លោក​រៀន​ពី​វិធី​រកលុយ​តាម​ការធ្វើ​ពេស្យាចា​រ្យ អំឡុង​ពេលដែល​លោក​បម្រើការ​ជា​អ្នករត់ម៉ូតូឌុប ជា​ពេល​ដែ​លោក​ដឹក​ភ្ញៀវ​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជាច្រើន​នាក់​។​ ​លោក Du បាន​ទាក់ទង​ទៅកាន់​តារា​ម៉ូ​ដែល​ក្មេងៗ តារា​សម្តែង ឬ​តារា​ទើប​ឈ្នះ​កប​វរ​កញ្ញាឯក ហើយ​បន្ទាប់មក​លោក​ណែនាំ​ពួកនាង​ឲ្យ​ទៅ​ភ្ញៀវ​។ លោក​នឹង​ទទួលបាន​៣០​ភាគរយ​ពី​ការណែនាំ​ស្រីៗ​ឲ្យ​ភ្ញៀវ​ទាំងអស់នេះ​៕ ​