ទប់​អារម្មណ៍​ឲ្យ​បាន​! OPPO F9 ចេញ​ពណ៌​ស្វាយ​មួយទៀត​ហើយ​!

ព្រឹត្តិការណ៍ថ្មីៗ
0
325
ជាង ២ សប្ដាហ៍​មុន OPPO F9 បានធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​រួច​ម្ដង​ហើយ ដោយ​ស្ទើរតែ​គ្រប់​ហាង​ទាំងអស់​ក្នុងប្រទេស​ទទួល​បានកា​រ​ចាប់អារម្មណ៍ ភ្ញៀវ​សម្រុកចូល​ទិញ​ពេញៗ​ហាង រហូតដល់​ហាង​ខ្លះ​ដាច់​ពី​ស្ដុក​ថែម​ទៀតផង​។ បន្ថែម​ពីនេះ​អ្នក​ទាំងអស់គ្នា​នឹង​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​ម្ដងទៀត ដោយ F9 ពណ៌​ស្វាយ​នឹង​បង្ហាញខ្លួន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​សម្រាប់​ម៉ូ​ដែល F9 ( Starry Purple ) នេះ ខាង​ខ្នង​របស់​វា​គ្រប់​ដណ្ដប់​ដោយ​ពណ៌​ស្វាយ បង្កប់​ទៅដោយ​គ្រាប់​ពណ៌​មាស​តូចៗ​ជាច្រើន ដែល​មើល​នឹង​ភ្នែក​មិនសូវ​នឹង​ចាប់អារម្មណ៍​ឡើយ តែ​ដល់ពេល​ជះ​នឹង​ពន្លឺ​ផ្សេងៗ ពណ៌​លើ​ទូរ​សព្ទ​ចាប់ផ្ដើម​ប្រដេញ​គ្នា ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា​ហាក់បីដូចជា​កាន់​គ្រាប់​កែវចរណៃ​ពណ៌​ស្វាយ​ដែលមាន​រូបរាង ពណ៌ និង​បច្ចេកវិទ្យា​រំលេច​ចូលគ្នា​មួយ​យ៉ាង​ល្អឥតខ្ចោះ​។​ ​ភាពសាមញ្ញ​ដែល​បង្កប់​នូវ​ភាព​ឥតខ្ចោះ​មួយ​នេះ បានធ្វើ​ឲ្យ​ម៉ូ​ដែល OPPO F9 ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​មែនទែន​លើ​ទីផ្សារ​ទូរ​សព្ទ​ត្រឹម​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៨ នេះ​។ OPPO F9 លក់​នៅ​ស្រុក​ខ្មែរ​ក្នុងតម្លៃ ៣៣៩ ដុល្លារ​អាមេរិក មាន ២ ពណ៌​សម្រាប់​ជ្រើសរើស គឺ​ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) តែដោយសារ​តែមាន​គាំទ្រ​ខ្លាំង​ខាង​ផ្នែក​ច្នៃប្រឌិត​នៃ​ការ​រចនា​ពណ៌ ពេលនេះ OPPO នឹង​បង្ហាញ​ភាព​អស្ចារ្យ​មួយទៀត​គឺ OPPO F9 ពណ៌​ស្វាយ ( Starry Purple )​។​ ​ក្រៅពី​ដើរតួ​ជា​អ្នកជំនាញ​ខាង​ថតរូប ការ​លេច​វត្តមាន​រប​ស់ F9 ក្រុមហ៊ុន OPPO បាន​ផ្ដោតលើ ៣ ចំណុច​ធំ​ទៀត​។ ចំណុច​ទី ១ គឺ​អេក្រង់​រាង​តំណក់ទឹក ( Water Drop Screen ) ទំហំ ៦,៣ អ៊ី​ញ កម្រិត Full HD+ កប់​ស៊េរី​សម្រាប់​ការមើល​វីដេអូ និង​លេង​ហ្គេម​។ ចំណុច​ទី ២ គឺ​ថាមពល​ថ្ម 3 500mAh ខ្លាំង មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO ប្រកាសថា សាក​ថ្ម ៥​នាទី និយាយបាន ២​ម៉ោង ហើយ​ចុងក្រោយ​គេ គឺ​ផ្ដោតលើ​កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB​។ អាច​លេង​ហ្គេម​ល្បីៗ និង​មើល​វីដេអូ​ដោយ​មិនចាំបាច់​បារម្ភ​នឹង​បញ្ហា​រអាក់រអួល​ឡើយ ។​ ​ការមកដល់​ស្រុក​ខ្មែរ​លើក​ទី ១ OPPO F9 បាន​ដាក់លក់​ជម្រើស​ព​ណ៌​ក្រហម និង​ពណ៌​ខៀវ​ដោយ​ភ្ជាប់​ជាមួយនឹង​កម្មវិធី​ពិសេសៗ​ជាច្រើន រួមទាំង​តារា​ល្បីៗ​ជាច្រើន​នាក់ នាំយក​OPPO F9 ទៅ​ចែកជូន​ដោយផ្ទាល់​ផងដែរ សម្រាប់​អ្នក​ដែល​បានក​ម្ម៉​ង់​ទុកជាមុន​ទូទាំងប្រទេស​កម្ពុជា​។ អីចឹង​! វត្តមាន OPPO F9 ពណ៌​ស្វាយ​ក៏​ប្រហែលជា​មិន​ចាញ់​ពណ៌​ក្រហម និង​ខៀវ​ឡើយ​។ កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ណា៎​!