លោក ខេមរៈ សិរីមន្ត ទម្លាយ​ការពិត​អំពី​ស្ថានភាព​របស់​ខេមរៈ ស្រី​ពៅ នឹងត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​

សិល្បៈកម្សាន្ត
0
377
​បន្ទាប់ពី​បាត់​មុខ​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មក នៅ​ទីបំផុត​បងប្រុស​បង្កើត​របស់​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ បានបង្ហាញ​នូវ​ស្ថានភាព​ពិតប្រាកដ​នៃ​ជំងឺ​របស់​នាង​ហើយ ដោយ​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​។​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ខេមរៈ សិរីមន្ត ។​ ​លោក ខេមរៈ សិរីមន្ត ដែលជា​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​បង្ហោះ​រូបថត​ប្អូនស្រី​មួយ​សន្លឹក​លើ​ហ្វេ​ស​បុក ដោយ​រៀបរាប់ថា ជាច្រើន​ឆ្នាំ​មកនេះ ប្អូនស្រី​ដ៏​កំសត់​ម្នាក់នេះ​មិនដែល​ចង់ឃើញ​fan​ដែល​គាំទ្រ​គាត់​ពិបាកចិត្ត​ព្រោះតែ​ស្ថានភាព​ជំងឺ​របស់គាត់​ឡើយ​គាត់​ចង់ឃើញ​fan​គាត់​រីករាយ​គ្រប់ពេលវេលា​... តែ​ក្នុងនាម​ខ្ញុំ​ជា​បងប្រុស​របស់គាត់​ចង់​ប្រាប់​បងប្អូន​ទាំងអស់គ្នា​ថា​នៅពេល​ខាងមុខនេះ​គាត់​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​...​ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​បើ​បងប្អូន​ស្រលាញ់​នឹង​គាំទ្រ​គាត់​ម​ជូនពរ​គាត់​ឲ្យ​ឆ្លង​ផុត​គ្រោះ​នេះ​ផង ដើម្បី​គាត់​មាន​សុខ​ភាពល្អ​មក​បំពេញការងារ​សិល្បៈ​វិញ​ណា​។​ ​ជុំវិញ​បញ្ហា​នេះ នៅក្នុង​សំណេរ​របស់លោក ខេ​មរ​: សិរីមន្ត ពុំបាន​បញ្ជាក់ថា​ប្អូនស្រី​របស់លោក កើត​ជំងឺ​អ្វី​នោះទេ ប៉ុន្តែ​គេ​ករណីនេះ ត្រូវបាន​គេ​សង្ស័យ នាង​កំពុង​សម្ងំ​ព្យាបាល​អា​ល័ក​ហ្ស៊ី​ស្បែក ដោយសារតែ​នាង​ប្រើ​ផលិតផល​ខុស​។ ​គួរ​រម្លឹក​ដែរ​ថា កាលពីពេល​កន្លងទៅនេះ តារាចម្រៀង ខេមរៈ ស្រី​ពៅ បានប្រកាស​ប្រាប់​មហាជន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​នឹង​វិល​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ក្រោយពី​បាត់​មុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នាង បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក​ថា​៖ "​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់គ្នា​ប្រាកដជា​នៅ​រង់ចាំ​នាង​ខ្ញុំ​ឲ្យ​មក​ចូល​សិល្បៈ​វិញ កុំ​បារម្ភ​អី​ណា​នាង​ខ្ញុំ​ប្រាកដជា​ចូល​សិល្បៈ​វិញ ចង់​និយាយថា ស្រឡាញ់​អ្នក​ទាំងអស់គ្នា​កុំ​ភ្លេច​ជួយ Like Comment និង​Share បន្ត​ដើម្បី​ឲ្យ​បងប្អូន​បានដឹង​អស់​គ្នា​" ៕