អ៊ីរ៉ង់​បាញ់​គ្រាប់​មី​ស៊ី​ល​ទំនង​សំដៅ​ទៅរក​មូលដ្ឋានទ័ព​អាមេរិក ដើម្បី​សក​សឹង​ទៅនឹង​ការវាយប្រហារ​មកលើ​ក្បួន​យោធា​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​ដើម្បី​សងសឹក​ទៅនឹង​ការវាយប្រហារ​មកលើ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​របស់ខ្លួន កាលពី​សប្តាហ៍​មុន នៅ​ថ្ងៃទី​១ តុលា ២០១៨​នេះ អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ទៅ​ប្រទេស​ស៊ី​រី​។​ ​សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ តុលា ២០១៨​នេះ ដោយ​ស្រង់​សម្តី​មន្ត្រី​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក តម្រង់​ទី​រក​ក្រុម​បះបោរ ដើម្បី​ធ្វើ​ការសង​សឹង​ទៅនឹង​ការវាយប្រហារ​មកលើ​ក្បួន​យោធា​របស់ខ្លួន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​ ​ការបាញ់​គ្រាប់​មី​ស៊ី​លពី​សំណាក់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​នេះ គឺជា​ការបាញ់​គ្រាប់​មី​ស៊ី​ល​ជា​លើក​ទី​២ ហើយ​កនុង​រយៈពេល​មួយឆ្នាំ​នេះ​។​ ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​នេះ បានសម្លាប់ និង​ធ្វើ​ឲ្យ​ក្រុម​បះបោរ​មួយចំនួន​រងរបួស ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​អំពី​ចំនួន ជនរងគ្រោះ​ទាំង​នោះទេ​។ ​ទូរទស្សន៍​បាន​ផ្សាយ​ខ្សែភាពយន្ត​របស់​អ្នកយកព័ត៌មាន​ម្នាក់​របស់ខ្លួន ដែល​ឈរ​នៅ​ជិត​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ក្នុងចំណោម​មី​ស៊ី​ល​ជាច្រើន ដែល​ត្រូវបាន​បង្ហោះ​ចេញពី​តំបន់ Kermanshan​។ ប្រភពពី​ទូរទស្សន៍​ដដែល​បាន​បង្ហាញថា គ្រាប់​មី​ស៊ី​ល​ទាំងនោះ​បាន​ហោះ​ចំ​កណ្តាល​ប្រទេស​អ៊ីរ៉ាក់ នៅ​ជិត​ទីក្រុង Tikrit មុន​ពួកវា​បាន​ទម្លាក់​ទៅលើ​ទីក្រុង Abu Kamal នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ស៊ី​រី​។​ ​ទីក្រុង Abu Kamal ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​កងកម្លាំង​ស្ម័គ្រស្មោះ​ទៅនឹង​ប្រ​ធានា​ធិ​បត​អាសាដ​។ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ដែល​បានបង្ហាញ​នៅលើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​មាន​ពាក្យស្លោក​ថា «​មរណភាព​ចំពោះ​អាមេរិក អ៊ីស្រាអែល និង​មរណភាព​ចំពោះ​អា​រ៉ា​ប៊ី​សា​អូឌីត​»​។​ ​អ្នករាយការណ៍​ប្រចាំ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា «​នេះ​គឺជា​ការ​បន្លឺសម្លេង​នៃ​គ្រាប់​មី​ស៊ី​ល​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ ពិភពលោក​នៃ​ការ​ក្រអឺតក្រទម​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​លឺ​សម្លេង​ផ្ទុះ​ផ្ទួនៗ​របស់​អ៊ីរ៉ង់​»​។​ ​ទីភ្នាក់ងារ​ព័ត៌មាន Fars News ដែល​ត្រូវបាន​គេ​ជឿថា​មាន​ភាពជិតស្និទ្ធ​ទៅនឹង​កងកម្លាំង​អ៊ីរ៉ង់ បានកំណត់​អត្តសញ្ញាណ​នៃ​គ្រាប់​មី​ស៊ី​ល​ទាំង ៦​គ្រាប់​នោះ​ថា​ជា មី​ស៊ី​ល Zolfagha និង​មី​ស៊ី​ល Qiam ដែល​អាច​បាញ់​បាន​ចម្ងាយ ៧៥០​គីឡូម៉ែត្រ និង ៨០០​គីឡូម៉ែត្រ​។ ក្រៅពីនេះ បន្ទាប់ពី​គ្រាប់​មី​ស៊ី​ល​ត្រូវបាន​បាញ់​រួចហើយ អ៊ីរ៉ង់​បានចាប់ផ្តើម​បើក​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ផងដែរ​៕ ​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​នេះ គេ​មិនដឹង​ច្បាស់​ទេ​ថា តើ​ការវាយប្រហារ​នោះ​ប៉ះពាល់​ទៅលើ​កងទ័ព​អាមេរិក​ដែរ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុន កងទ័ព​សហរដ្ឋអាមេរិក​ធ្លាប់មាន​វត្ត​មាននៅ​ទន្លេ​យូ​ហ្វ្រេ​ត​ប្រទេស​ស៊ី​រី​។ យ៉ាងណាក៏ដោយ កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​សហរដ្ឋអាមេរិក​បានគ​ម្រាម​ហើយ​ថា អ៊ីរ៉ង់​អាច​នឹង​បើក​ការវាយប្រហារ​មកលើ​ក​ងក​ម្ឡាំ​ង​របស់ខ្លួន នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ អាមេរិក​គម្រាមថា បើ​កងទ័ព​អ៊ីរ៉ង់​ហ៊ាន​ប៉ះ​មកលើ​កងទ័ព​របស់ខ្លួន អាមេរិក​នឹងធ្វើ​ការឆ្លើយតប​ទៅវិញ​យ៉ាង​ចាស់ដៃ​តែម្តង​៕​