ជី​ម​ម៉ា​ទី​ស​៖ សហរដ្ឋអាមេរិក​អំពា​វ​នាវ​ឲ្យ​មានការ​រួបរួមគ្នា ដើម្បី​ទប់ទល់​ទៅនឹង​សកម្មភាព​វ៉ាងទី​របស់​ចិន នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​

ព្រឹត្តិការណ៍ថ្មីៗ
0
308
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​ទី​ស​បានលើកឡើង​អំពី​គោលជំហរ​របស់លោក​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុ​ក្ស​ម្សិលមិញ ដោយបាន​អំពាវនាវ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើការ​សហការ​ណ៍​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុង​តំបន់ ដើម្បី​រារាំង​សកម្មភាព​ចិន ពី​ការពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​។​ ​លោក​រដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមមន្ត្រី​កូរ៉េខាងជើង និង​ជប៉ុន​នៅ​សិង្ហ​បុរី​ថា «​ខ្ញុំ​គិតថា យើងទាំងអស់គ្នា​ត្រូវ​រួមដៃគ្នា​សម្ព័ន្ធមិត្ត​និង​ដៃគូ ហើយ​យើង​អះអាងថា ពុំមាន​ប្រទេស​តែម្នាក់ឯង​ណាមួយ​អាច​សរសេរ​ឡើងវិញ​នូវ​ច្បាប់​អន្តរជាតិ​នោះទេ ហើយ​រំពឹងថា​ទាំង​ប្រទេស​ធំ​និង​ប្រទេស​តូច​នឹង​គោរព​ច្បាប់​នេះ​»​។​ ​ប្រមុខ​ការពារជាតិ​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​ហោះហើរ ធ្វើ​នាវាចរណ៍ និង​ប្រតិបត្តិ​ទៅតាម​ច្បាប់​អន្តរជាតិ និង​តម្រូវការ​ផលប្រយោជន៍​ជាតិ​។ ក្រោយមក​លោក​បានប្រកាស​ថា សហរដ្ឋអាមេរិក​មិនអាច​ទទួលយកបាន​នោះទេ​ចំពោះ​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ដែនទឹក​អន្តរជាតិ​។​ ​កាល​ថ្ងៃទី​១៨ តុលា អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាថ្មី​ម្តងទៀត ខណៈដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពី​កើនឡើង​កាន់តែខ្លាំង​។ កាលពី​សប្តាហ៍​មុន អាមេរិក​ក៏បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ហោះ​រំលង និង​នាវាចម្បាំង​ទៅធ្វើ​នាវាចរណ៍​ដោយ​ស៊េរី​តំបន់​នេះ​ដូចគ្នា ដើម្បី​បង្ហាញថា នេះ​គឺជា​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅ​ក្នង​តំបន់​អន្តរជាតិ​ទេ កុំ​ចង់​មក​វ៉ាងទី​។​ ​បច្ចុប្បន្ននេះ ទីក្រុង​ប៉េកាំង​បាននិងកំពុង​តែ​ដាក់​តម្លើង​មូលដ្ឋានទ័ព​ជាច្រើន​នៅលើ​ប្រជុំ​កោះ ក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ដោយ​ចិន​អះអាងថា ធ្វើឡើង​ដើម្បី​ការពារ​ខ្លួន​។ តំបន់​សមុទ្រ​ចិន​ខាងត្បូង ឬ​ជា​តំបន់​ដែនទឹក​អន្តរជាតិ​ដែល​ចិន​កំពុងតែ​អះអាង​វ៉ាង​ទីនេះ មានសម្បត្តិ​ធនធានធម្មជាតិ​ជាច្រើន​។ ម្យ៉ាងទៀត​ការ​ទឹកប្រាក់​ប្រមាណ ៣​កោដិ​លាន​ដុល្លារ គឺជា​ប្រាក់ចំណូល​ពី​ការយកពន្ធ​លើ​ការធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​ជា​រៀងរាល់ឆ្នាំ​។ ម្ល៉ោះហើយ​ទើបបានជា​ចិន​ប្រឹង​អះអាង​វ៉ាងទី​តែម្នាក់ឯង ដោយ​គ្មាន​ការ​អើពើ​នឹង​ការទាមទារ​ពី​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ហ្វីលីពីន ប្រ៊ុយណេរ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​។ បើតាម​ច្បាប់​អន្តរជាតិ គ្មាន​ប្រទេស​ណាមួយ​អាច​អះអាង​វា់ង​ទី​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​នោះទេ​។ ទង្វើ​របស់​ចិន គឺ​ផ្ទុយ​ពី​បទដ្ឋាន​អន្តរជាតិ និង​ខុសច្បាប់ ១០០​ភាគរយ​៕