អ្នកតាក់តែង​ច្បាប់​រុស្ស៊ី​ចោទ​អាមេរិក​ថា ការសម្រេចចិត្ត​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មាន​គោលបំណង​ចល័ត​អាវុធ​ទៅកាន់​ព្រំដែន​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​ប្រធាន​គណកម្មការ​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​ប្រចាំ​សភា​ជាន់ខ្ពស់​របស់​រុស្ស៊ី លោក Konstantin Kosachev បាន​និយាយថា គម្រោង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​រុស្ស៊ី និង​អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា កាលសម័យ​សង្គ្រាមត្រជាក់ ដែល​នឹង​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក មាន​គោលបំណង​ចល័ត​គ្រឿង​សព្វាវុធ​ទៅកាន់​ព្រំដែន​រុស្ស៊ី និង​ចិន​។​ ​លោក Kosachev បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Rossiya 24 ថា អាមេរិក​នឹង​ចល័ត​គ្រឿង​សព្វាវុធ​ទៅកាន់​ព្រំ​ដែល​រុស្ស៊ី​មុនគេ បន្ទាប់មក​គឺ​ចិន​។ លោក​ក៏បាន​ហៅ​សកម្មភាព​អ​ញ្ចើ​ញ​របស់​អាមេរិក ក្នុង​ការចូល​តុ​ចរចា​ថា គឺជា​ការបោកប្រាស់​ផងដែរ​។ លោក​បាន​ច​ង្អុ​រ​បង្ហាញថា រុស្ស៊ី​គួរតែ​ឆ្លើង​តប​ទៅនឹង​ការដកខ្លួន​នេះ​វិញ ដោយ​ការមិន​ដកខ្លួន​ចេញ​។​ ​ផ្ទុយ​ពី​ការចោទប្រកាន់​របស់​រុស្ស៊ី​នេះ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ប្រទេស​នេះ​បាន​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ ដោយ​រុស្ស៊ី​បាន​អភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល ដែលមាន​រយៈ​ចម្ងាយ​ហួស​ពី​ការហាមឃាត់​។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​អាមេរិក​ប្រចាំ​អង្គការ​ណា​តូ​ធ្លាប់​បានលើកឡើង​ដោយ​ព្រមាន​អំពី​ការ​វាយកម្ទេច​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី ដែល​នៅតែ​បន្ត​អភិវឌ្ឍ​ឥត​ឈប់​។ ទង្វើ​របស់​សហរដ្ឋអាមេរិក ក្នុងការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ ធ្វើឡើង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថេរភាព​សម្រាប់​មូលដ្ឋានទ័ព​អាមេរិក រួមទាំង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ ខណៈដែល​រុស្ស៊ី​កំពុងតែ​ពង្រីក​ឥទ្ធិពល​វាតទី​នៅក្នុង​តំបន់​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​អាមេរិក​ម្នាក់​។ ​កាលពី​ថ្ងៃទី​១៨ តុលា សារព័ត៌មាន CNN បាន​រាយការណ៍​ថា រុស្ស៊ី​កំពុងតែ​ពង្រឹងកម្លាំង​មូលដ្ឋានទ័ព​របស់ខ្លួន​នៅក្នុង​ទីក្រុង​កាលី​នី​ង​ក្រា​ដ ដែល​រួមមាន​ការដាក់​តម្លើង​គ្រាប់​មី​ស៊ី​ល​យ៉ាង​សន្ធឹកសន្ធាប់ ដើម្បី​ធ្វើការ​គម្រាមកំហែង​មកលើ​អង្ក​ការ​ណា​តូ​។ យ៉ាងណាក៏ដោយ គម្រាម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បញ្ជូន​សារ​ព្រមាន​ទៅកាន់​រុស្ស៊ី​ជាមួយ​សម្ព័ន្ធមិត្ត នៅតែ​បន្ត​ធ្វើឡើង​ដោយ​ពុំមាន​ការប្រែប្រួល​នោះទេ​៕