ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចេញ​របាយការណ៍​ជុំវិញ​ករណី​គ្រោះ​អគ្គីភ័យ​ឆេះ អគារ​កាស៊ីណូ​កម្ពស់ ១៨ ខេត្តបន្ទាយមានជ័យ

ព្រឹត្តិការណ៍ថ្មីៗ
0
484
​ករណី​គ្រោះ​អគ្គីភ័យ​ឆេះ អគារ​កាស៊ីណូ​កម្ពស់ ១៨ ជាន់​របស់លោក​ឧកញ៉ា កុក អាន ដែល​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ជណ្តើរយន្ត នៅ​ជា​ន់ទី ៤ នៃ​អគារ​កាលពី​វេលា​ម៉ោង ៩ និង ៣៥ នាទី​យប់​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩ រហូតដល់​ម៉ោង ២ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ទើប រលត់​ទាំងស្រុង​នោះ មិន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​នោះទេ គ្រាន់​តែមាន​អ្នករងរបួស​ចំនួន ៦ នាក់​គឺ ជនជាតិខ្មែរ ៥ នាក់ និង ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​ខូចខាត​សំភារៈ​មួយចំនួន ។ បើតាម​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ម្សិលមិញ​។​ ​លោក អាត់ ខែម បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​ឆេះ​អគារ​កាស៊ីណូ​របស់លោក​ឧកញ៉ា កុក អាន ដែលមាន​ទីតាំង​ខាងលើនេះ​បណ្តាល​ឲ្យ​មនុស្ស ៦ នាក់​រងរបួស ក្នុងនោះ​មាន​ជនជាតិខ្មែរ ៥ នាក់ និង​ជនជាតិ​ចិន​ម្នាក់​ហើយក៏​មានការ​ខូចខាត​សម្ភារ​មួយចំនួន​ផងដែរ​។​ ​បើតាម​លោក អាត់ ខែម អគ្គិភ័យ​នេះ​បានចាប់ផ្តើម​ឆេះ​នៅ​ម៉ោង ៩ និង ៣៥ នាទី​យប់ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ជណ្តើរយោង​នៅ​ជា​ន់ទី ៤ នៃ​អគារ​កាស៊ីណូ​នេះ​។​ ​លោក​ថា​៖ «​ជនរងគ្រោះ​ទាំង ៦ នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ គ្រាន់តែ​ថប់ដង្ហើម​ដោយសារ​ត្រូវ​ផ្សែងភ្លើង និង​ខូចខាត​សម្ភារ​មួយចំនួន​»​។​ ​យ៉ាងណាក្ដី លោក អាត់ ខែម បាន​បញ្ជាក់ថា អគ្គិភ័យ​នេះ​ត្រូវបាន​សមត្ថកិច្ច​ពន្លត់​បាន​ទាំងស្រុង​នៅ​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ៨ ខែមករា​ដោយបាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ១០ គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល ៧ គ្រឿង និង​រថយន្ត​របស់​កា​ស៊ី​ណូ ៣ គ្រឿង​។​