ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​ចូលរួម​បើកសម្ពោធ​ស្ពាន​ឆ្លង​សមុទ្រ ដើម្បី​បើក​ឲ្យ​ប្រើ​ជា​ផ្លូវការ​

ព្រឹត្តិការណ៍ថ្មីៗ
0
276
កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​បាន​ចូលរួម​ជា​ផ្លូវការ​ក្នុងការ​បើកសម្ពោធ​ស្ពាន​ដ៏​មាន​ប្រវែង​វែង​ជាងគេ​នៅលើ​ពិភពលោក ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ហ្ស៊ូ​ហៃ​។​ ​ស្ពាន​ដែលមាន​ប្រវែង ៥៥​គីឡូម៉ែត្រ តម្លៃ ២០​ពាន់​លាន​ដុល្លារ​នេះ ត​ភ្ជាប់​ចិនដីគោក​ទៅកាន់​តំបន់​ពាក់កណ្តាល​ស្វយ័ត​ហុងកុង និង​ម៉ា​កាវ​។ ​លោក​ស៊ី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​រយៈពេល ២ វិនាទី មុន​ការបង្ហាញ​រូបភាព​ដ៏​ធំ​អំពី​ស្ពាន​នេះ​ថា «​ខ្ញុំ​ប្រកាសថា ស្ពាន​ហុងកុង - ម៉ា​កាវ - បើក​ឲ្យ​ប្រើ​ជា​ផ្លូវការ​ហើយ​»​។ នៅ​ចំពោះមុខ​វត្តមាន​លោក​ស៊ី​ជីន​ពីង មានការ​ចូលរួម​ពី​មេដឹកនាំ​ធំ​ជាច្រើន​មកពី​ហុងកុង និង​ម៉ា​កាវ​។​ ​វា​គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​នៃ​គម្រោង​របស់​ចិន​សម្រាប់​តំបន់ Greater Bay Area ដែលមាន​ទំហំ ៥៦ ៥០០​គីឡូម៉ែត្រ​ការ៉េ​នៅ​ទូទាំង​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន និង​ទ័ព​ជុំវិញ​ដោយ​ទីក្រុង​ចំនួន ១១​រួមទាំង​ហុងកុង និង​ម៉ា​កាវ ដែលជា​ជម្រក​របស់​ពលរដ្ឋ ៦៨​លាន​នាក់​។​ ​ស្ពាន​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​វិស្វករ​។ វា​ត្រូវបាន​សាងសង់​ដើម្បី​ទ្រាំទ្រ​ទៅនឹង​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត ៨​រិច​ទ័​រ ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា និង​ការវាយប្រហារ​ពី​សំណាក់​នាវា​ដឹកទំនិញ​ធ្ងន់ៗ​ផងដែរ​។ វា​ធ្វើឡើង​ដោយ​រួមជាមួយ​ដែកថែប ៤០​ម៉ឺន​តោន ដែល​ចំនួន​នេះ​ខ្ពស់ជាង ៤,៥​ដង​នៃ​ស្ពាន Golden Gate ប្រចាំ​នៅ​រដ្ឋ​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​។​ ​វា​ក៏មាន​ផ្លូវ​រូង​ក្រោម​ទឹក​ប្រវែង ៦,៧ គីឡូម៉ែត្រ​ផងដែរ ដើម្បី​ជៀសវាង​ពី​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក នៅក្នុង​តំបន់ Pearl River Delta​។ ផ្លូវ​រូង​នេះ​រត់​ចន្លោះ​នៃ​ប្រជុំ​កោះ​សិប្ប​និមិត្ត ដែល​ស្ថិតនៅ​តំបន់​ទឹក​រាក់​៕​