ក្រសួងសុខាភិបាល ការអំពាវនាវ​ឲ្យ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម ជាតិ​ពាក់ព័ន្ធ​ពិធី​អុំទូក​

ព្រឹត្តិការណ៍ថ្មីៗ
0
1122
[wai id="8"]


[wai id="7"]
​ថ្មីៗ​នេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ​ឲ្យ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម ជាតិ និង​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ នាឱកាស ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អារាម​។​
ពាណិជ្ជកម្ម

​ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​ការពារ ក្រសួងសុខាភិបាល​សូម​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ដែល​រៀបចំ​ចាត់ចែង​ឲ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​ថា ការរៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រណាំងទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ថ្នាក់​ខេត្ត​ឡើយ ព្រោះតែ​វា​អាច​បង្ក​ឲ្យ មានការ​ប្រមូលផ្តុំ​គ្នាច្រើន​ពេក តែ​អាច​រៀបចំ​នៅតាម​ភូមិ ឃុំ និង​វត្ត​អា​រ៉ា​ម​បាន ។​
​ជាមួយគ្នានេះដែរ ចំពោះ​ចំណុះ​ទូក​នីមួយៗ មិនត្រូវ​ឲ្យ​លើសពី ១០​នាក់ និង​ទូក​ចូលរួម​ប្រកួត មិន​ឲ្យ​លើសពី ៦​ទូក​ទេ​ក្នុង​មួយ​ពិធី ។​ចំពោះ​អ្នកចូលរួម​ទស្សនា​វិញ គឺ​មិនត្រូវ​លើសពី ៦០​នាក់​ទេ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​សម្រាប់​អ្នកអុំទូក​។​

​យោងតាម​សេចក្ដីណែនាំ របស់​ក្រសួងសុខាភិបាល នាពេល​ថ្មីៗ​នេះ លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹងថា កំណើន នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ ក៏​នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ បើទោះបីជា​កម្ពុជា មិនទាន់​ចម្លង​ចូលក្នុង​សហគមន៍​ក៏ដោយ ក៏​ហានិភ័យ​នៃ​ការចម្លង វីរុស​ដ៏​កាច​សាហាវ​នេះ​នៅតែមាន ហើយ​ការ ចម្លង​អាច​កើតមានឡើង គ្រប់ពេលវេលា​គ្រប់​កាលទេសៈ និង​គ្រប់​ទីកន្លែង​។​
​លោក​បញ្ជាក់ថា ដូច្នេះ​ក្រសួងសុខាភិបាល ក្រើនរំលឹក និង​អំពាវនាវ​សាជាថ្មី ជូន​ដល់​សាធារណជន ក្រសួង​ពាក់ ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕