អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​កងកម្លាំង​ទប់ស្កាត់ រាល់​សកម្មភាព​កំសាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​កំសាន្ត នៅតាម​ទីសាធារណៈ​

ព្រឹត្តិការណ៍ថ្មីៗ
0
1509


​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ខាងមុខនេះ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​បទបញ្ជា ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ត្រូវ​ឈរជើង​ការពារ ក្នុងករណី​ចាំបាច់ ដើម្បី​ធ្វើការ​តាមដាន ទប់ស្កាត់ រាល់​សកម្មភាព​កំសាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​កំសាន្ត នៅតាម​ទីសាធារណៈ និង​តាម​សហគម៍ន​នានា​ជាដើម ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដើម្បី​បញ្ជៀ​ស​ការរីក​រាលដាល ពី​វីរុស​កូ​វីដ​១៩ ។​