លោក Mike Pence៖ សហរដ្ឋអាមេរិក​ប្តេជ្ញាចិត្ត​មកកាន់​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ប៉ុន្តែ​មិន​ស្វែងរក​នូវ​ការគ្រប់គ្រង​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
361
​លោក​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ការ​ថ្លែង​សន្ទរកថា​មួយ​ទៅកាន់​ជំនួប​កំពូល​អាស៊ាន ដែល​អនុវត្តន៍​នូវ​ការលុបបំបាត់​ឥទ្ធិពល​ចិន​ថា អា​មេ​រិច​មានការ​ប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ និង​យូរអង្វែង​ដល់​តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក ប៉ុន្តែ​ចង់បាន​នូវ​កិច្ចសហប្រតិបត្តិការ មិនមែន​ការគ្រប់គ្រង​នោះទេ​។​នេះ​បើ​យោងតាម សារព័ត៌មាន Fox News បានចេញ​ផ្សាយ​កាលពីពេល​កន្លងទៅនេះ ។​ ​ឈរ​ជំនួស​លោក​ប្រធានាធិបតី​ដូ ណ​ល​ត្រាំ នៅក្នុង​ជំនួប​កំពូល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង ១០ នៅ​សិង្ហ​បុរី និង​ក្រោយមក​នៅ​ប៉ា​ពួ​ញូ​ហ្គី​ណេ លោក​ផេ​ន​បាន​ប្រាប់​ដៃគូ​មេដឹកនាំ​របស់លោក​ថា ចក្រភព និង​ការឈ្លានពាន គ្មាន​កន្លែង​នៅក្នុង​តំបន់​នេះ​នោះទេ​។​ ​លោក​បាន​និយាយថា ការគាំទ្រ​របស់​សហរ​ដ្ឋ​អាមេរិក​រួមមាន​កា​រងារ​ដើម្បី​ប្រឆាំងនឹង​ភេរវកម្ម និង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឱ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ការប្តេជ្ញាចិត្ត​មួយ ដើម្បី​លើក​កំពស់​សេរីភាព​ក្នុង​តំបន់​សមុទ្រ និង​ថ​ដែនអាកាស ដែល​យើង​ឈរ​នៅលើ​ស្មា​ជាមួយ​អ្នក ដើម្បី​សេរីភាព​នាវាចរណ៍ និង​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​ធានា ថា​ប្រជាជាតិ​របស់​អ្នកមាន​សុវត្ថិភាព នៅក្នុង​ព្រំដែន​អធិបតេយ្យ​របស់​អ្នក ទាំង​នៅលើ​ដីគោក នៅ​សមុទ្រ និង​នៅ​ទូទាំង​ពិភពលោក​។​ ​លោក Pence បាន​មានប្រសាសន៍ថា «​ដូច​អ្នក​ដែរ យើង​ចង់​ឲ្យ​តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក ដែល​គ្រប់​ប្រជា​ជិត​ទាំង​តូច ទាំង​ធំ​អាច​រុងរឿង និង​មាន​សន្តិសុខ​ខាង​ផ្នែក​សន្តិសុខ​អធិបតេយ្យភាព ទំនុកចិត្ត​នៅក្នុង​តម្លៃ​របស់​យើង និង​រីកចម្រើន​រឹងមាំ​ជាមួយគ្នា​»​។​ ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នោះ បាន​ផ្តោតលើ​ការលើកកម្ពស់​ពាណិជ្ជកម្ម និង​សន្តិសុខ​នៅក្នុង​តំបន់ ដែលមាន​ប្រជាជន​ជាង ៦៣០​លាន​នាក់​។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​ចិន លោក​លី កេ​ឈាំ​ង​បាន​ស្វែងរក​នូវ​ការធានា​ដល់​ប្រទេសជិតខាង​របស់​ចិន ជុំវិញ​ការពង្រីក​របស់ខ្លួន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​នៅក្នុង​តំបន់​។​ ​កាលពី​ខែតុលា សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​ទៀត​ទាត់ និង​ក្រោយមក​អាមេរិក​ក៏បាន​បញ្ជូន​នាវាចម្បាំង ទៅធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​នេះ​ផងដែរ ដែល​ពេលនោះ ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មួយគ្រឿង​បើក​ដេញ​បុក​នាវាចម្បាំង​អាមេរិក​។ សហរដ្ឋអាមេរិក​បាន​ទង្វើ​នោះ​ថា គ្មាន​សុវត្ថិភាព និង​បង្ក​គ្រោះថ្នាក់​មកលើ​ខ្លួន​ដោយ​គ្មាន​វិជ្ជាជីវៈ​៕