ម្នាក់​ស្លាប់ នឹង​០៣​នាក់​ផ្សេង​ត​ទៀត​រងរបួស ដោយសារតែ​បាក់​វេរ៉ង់ដា​ធ្លាក់​សង្កត់​លើ

ព្រឹត្តិការណ៍ថ្មីៗ
0
306
​ភ្នំពេញ​៖ បុរស​ជា​មេជាង​សំណង់​ត្រូវ​ប្លង់​សេ វេរ៉ង់ដា បាក់​ធ្លាក់​សង្កត់​បាក់​ចង្កេះ ស្លាប់បាត់ បង់ជីវិត​យ៉ាង​អាណោច​អធម៌ ខណៈ​កំពុង ធ្វើការ និង​បណ្តាលអោយ​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល ហេតុការណ៍​ភ្ញាក់ផ្អើល​គួរ​ឲ្យ រន្ធត់​នេះ​បានកើត ឡើង កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩ នៅ ចំណុច អាគារ សំណង​សាងសង​ល​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​កែង​និង​ផ្លូវ​សាលា​ដែក ក្រុម​១ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រ​ជ​ធានី​ភ្នំពេញ ។​ ​ជនរងគ្រោះ​មានឈ្មោះ រ៉​ន ខុម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​ជាងសំណង់ មាន​ស្រុកកំណើត ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយ ខេត្តកំពង់ធំ និង មាន​ប្រពន្ធ ឈ្មោះ ឆែម ស្រីរ​ត្ន័ អាយុ​២៧​ឆ្នាំ​មុខរបរ​កម្មករសំណង់ មានកូន ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ជាមួយគ្នា ។​ ​បើ​យោងតាម​ប្រភពពី​ក ម្មករ​ដែល​ធ្វើការ​នៅ កន្លែង​ហេតុ​ខាង​ឡើង​បានអោយដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​ឡើង​ទៅជា​ន់ទី​១ ហើយ បាន វាយ​ការ៉ូ នៅ​ជញ្ជាំង​ដើម្បី​បិត​ការ៉ូ​ថ្មី ខណៈដែល​កំពុង​វាយ ក៏​ស្រាប់តែ​បាក់ ថ្ម​បេតុង វេរ៉ង់ដា ពី​ជា​ន់ទី​២ ធ្លាក់​មកជា​ន់ទី​១ សង្កត់​បុរសរងគ្រោះ​បណ្ដាល​ឲ្យ​គៀប​ជាប់ បាក់​ចង្កេះ ។​ ​ប្រភព​បាន​បន្តថា ភ្លាមៗ​នោះ​កម្មករ ដែល​ធ្វើ ការ​នៅក្បែ​ជនរងគ្រោះ​បាន​ទៅ​ជួយ​គាស់ យក​ជនរងគ្រោះ​ចេញរួច​លើក​មក​ដាក់​នៅ​ខាងក្រោម រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច មូល​ហៅ​រថយន្ត​សង្គ្រោះ ខណៈពេលដែល ក្រុមគ្រូពេទ្យ​សង្គ្រោះ​មកដល់​ហើយ​ពិនិត្យ ក៏បាន​បញ្ជាក់ថា បុរសរងគ្រោះ​បាន​ស្លាប់បាត់ ទៅ ហើយ គ្រាន់តែ​លឺដូច្នេះ ស្ត្រី​ជា​ប្រពន្ធ​បាន ស្រែក​ទ្រហោយំ​បោក​ខ្លួន​គួរ​ឲ្យ​សង្វេក ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច ជំនាញ​បាន​ចុះមក ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន រងគ្រោះ​អោយទៅ​ក្រុម​គ្រូ​សារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ​