កំពូល​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង ៥ ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក

ព្រឹត្តិការណ៍ថ្មីៗ
0
695
​នៅថ្ងៃនេះ យើងខ្ញុំ​សូម​ខាបអន្ទង​អារម្មណ៍​របស់​អស់លោកអ្នក មក​តាមដាន​អំពី​គ្រឿង​សព្វាវុធ​ប្រល័យ​លោក​ដ៏​ខ្លាំងក្លា គឺ​កំពូល​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​។ យន្តហោះ​ទម្លាក់​គ្រាប់បែក គឺជា​យន្តហោះ​ដែល​ត្រូវបាន​ផលិត​ដោយមាន​រាង​ធំ ដែល​អាច​ផ្ទុក​គ្រាប់បែក​បាន​រាប់សិប​តោន ដើម្បី​ទម្លាក់​ទៅលើ​តំបន់​របស់​សត្រូវ​។​ ​យោងតាម​គេហទំព័រ military-today.com បាន​ឲ្យ​ដឹងថា យន្តហោះ​ទម្លាក់​គ្រាប់បែក​កំពូល​របស់​ពិភពលោក ត្រូវបាន​ចាត់ជា​ចំណាត់ថ្នាក់់​ល្អ​ដោយ​ផ្អែកទៅលើ​លទ្ធភាព​នៃ​ការ​បំបាំងកាយ ការបំពាក់​អាវុធ ល្បឿន រយៈ​ចម្ងាយ​នៃ​ការហោះ និង​បច្ចេកវិទ្យា​។​ ១.​ឈរ​នៅ​លេខ​រាង​ទីមួយ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 Spirit របស់​សហរដ្ឋអាមេរិក​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ គឺជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​កំណាច​ផលិត​យក​ស្តាយ​តាម​រូប​ប្រជៀវ ស្រោប​ដោយ​ពណ៌​ទឹកប្រាក់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ប្រឆាំង​ទៅនឹង​គោលដៅ​សំខាន់ៗ​។​ ​កម្មវិធី​អភិវឌ្ឍន៍​របស់​វា​ត្រូវបាន​រក្សាទុក​យា់ង​សម្ងាត់ ប៉ុន្តែ​ប្រទេសមួយ​ដែល​ពូកែ​ណាស់ ខាង​រឿង​ចម្ង​ង​ពី​គេ បាន​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ដូចគ្នា​បេះបិត​ទៅនឹង​គម្រូ​របស់​អាមេរិក​នេះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គុណ​ភាពមិន​ត្រូវបាន​ទទួលស្គាល់​នោះទេ​។​ ​យន្តហោះ​នេះ​អាច​បំបាំងកាយ​ពី​រ៉ា​ដា​របស់​សត្រូវ​បាន មិនតែប៉ុណ្ណោះ​វា​ថែមទាំង​មាន​ប្រព័ន្ធ​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ត ដែល​ត្រូវបាន​ចាត់ជា​ចំណាត់ថ្នាក់​ដ៏​ល្អ​បំផុត​ផងដែរ​។ យន្តហោះ​នេះ មិនត្រូវ​បាន​លក់ ឬ​ចែកចាយ​ទៅ​ឲ្យ​អ្នកណា​នោះទេ ដោយសារតែ​វា​មានតម្លៃ​ថ្លៃ​ខ្លាំងណាស់ សូម្បីតែ​អង្គការ​ណា​តូ​ក៏ដោយ​។ កាលពី​ឆ្នាំ ១៩៩៧ វា​មានតម្លៃ ៧៣៧​លាន​ដុល្លារ​ក្នុង​មួយគ្រឿង ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន Defence News បាន​និយាយថា យន្តហោះ​នេះ ឡើងថ្លៃ​កប់​ពពក គឺមាន​តម្លៃ ជាង ១​ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​មួយគ្រឿង​។ សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ​មាន​យន្តហោះ​ប្រភេទ​នេះ​ត្រឹមតែ ២០​គ្រឿង​ទេ ក្នុង​សេវាកម្ម​របស់ខ្លួន ដោយសារតែ​វា​ថ្លៃ​ពេក​។ ទំហំ​ស្លាប​ទាំងសងខាង​របស់​វា​មាន​ប្រវែង ៥២​ម៉ែត្រ​។ វា​មាន​ល្បឿន ១​ពាន់ ១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១​ម៉ឺន ២​ពាន់​គីឡូម៉ែត្រ​ដោយ​មិនបាច់​ចាក់​សាំង​។​ ​យន្ដហោះ​នេះ​ផ្ទុក​អាវុធ​យ៉ាងច្រើន​។ វា​អាច​ផ្ទុក​នូវ​ទម្ងន់ ១​ម៉ឺន ៨​ពាន់​គីឡូក្រាម រួមទាំង​មី​សុ​ី​ល​តម្រង់​គោលដៅ គ្រាប់បែក​ទម្លាក់​សេរី បំពាក់​ដោយ​នុយក្លេអ៊ែរ​កម្តៅ និង​គ្រាប់​មី​ស៊ី​ល​វាយ​ចំ​គោលដៅ​។​ ២.​ឈរ​នៅ​លេខ​រាង​ទី​២ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev Tu-160​។ រុស្ស៊ី​មិន​ចោល​គំនិត​ទេ រឿង​បង្កើត​អាវុធ ដែលមាន​ល្បឿន​លឿន​ជាង​សម្លេង ឬ​អាច​ហៅថា ក្រុមគ្រួសារ​អាវុធ​ល្បឿន​លឿន​ជាង​សម្លេង​របស់​រុស្ស៊ី​។ យន្តហោះ​ទម្លាក់​គ្រាប់​បែ Tu-160 របស់​រុស្ស៊ី​នេះ គឺជា​យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាង​សម្លេង​។ ល្បឿន​លឿន​បំផុត​របស់​យន្តហោះ​រុស្ស៊ី​នេះ គឺ ២ ២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ។ វា​មាន​ទំហំ​ស្លាប ៥៦​ម៉ែត្រ​។​ Tupolev Tu-160 ត្រូវបាន​បង្កើតឡើង​អំឡុងពេល​នៃ​សង្គ្រាមត្រជាក់​។ វា​ត្រូវបាន​បង្កើតឡើង ដើម្បី​វាយប្រហារ​ទៅលើ​គោលដៅ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​។ យន្តហោះ​នេះ គឺជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​មិន​ធ្លាប់មាន ដែលមាន​រូប​រាយ​ស្រដៀង​ទៅនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer របស់​អាមេរិក​។​ Tu-160 នេះ ផ្ទុក​នូវ​គ្រាប់​មី​ស៊ី​ល​តម្រង់​គោលដៅ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​គ្រាប់​មី​ស៊ី​លបាញ់​ទៅលើ​ដី ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ធម្មតា​។ វា​ក៏មាន​សមត្ថភាព​ផ្ទុក​នូវ​គ្រាប់បែក​ទម្លាក​សេរី ដែលមាន​ទម្ងន់​ជា​អតិបរិមាន ៤០​តោន នៅ​កន្លែង​ផ្ទុក​គ្រាប់​មី​ស៊ី​ល​។ វា​អាច​ហោះ​បាន​ក្នុង​រយៈ​ចម្ងាយ ១៤ ៥០០​គីឡូម៉ែត្រ​។​ ៣. ឈរ​នៅ​លេខ​រាង​ទី​៣ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B Lancer របស់​អាមេរិក​។​ ​យន្តហោះ​នេះ​មាន​ប្រវែង​ស្លាប ៤២​ម៉ែត្រ និង​មានមុខ​កាច​។ នៅ​ឆ្នាំ ១៩៩៨ វា​មានតម្លៃ ២៨៣​លាន​ដុល្លារ​ក្នុង​មួយគ្រឿង ហើយ​នៅ​ឆ្នាំ ២០១៦ វា​មានតម្លៃ​កើន​រហូតដល់ ៤០០​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។ វា​មាន​ល្បឿន​ជា​អតិបរិមារ ១ ៥៣០​គីឡូ​ម់ែត្រ​ក្នុង​មួយ​ម៉ោង និង​ហោះ​បាន​ចម្ងាយ ១២ ០០០​គីឡូម៉ែត្រ​។​ ​យន្តហោះ​នេះ​ត្រូវ​បានដាក់​បញ្ជូន​ទៅក្នុង​សេវាកម្ម​នៅ​ឆ្នាំ ១៩៨៦ ដែល​វា​ត្រូវបាន​ផលិតឡើង​ដើម្បី​ជំនួស​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែល​ត្រូវបាន​ប្រើ​យូរណាស់​មកហើយ​ល្មម​ចូលនិវត្តន៍​ហើយ​។ យន្តហោះ​នេះ​ក៏មាន​សមត្ថភាព​បំបាំងកាយ​ផងដែរ​។ យ​នុ្ត​ហោះ​នេះ​ប្រើ​នូវ​ប្រព័ន្ធ​ប្រឆាំង​ដ៏​ទំនើប ដែល​អាច​យកឈ្នះ​លើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អន់ៗ របស់​ប្រទេស​មួយចំនួន​បាន​។ B-1B អាច​ផ្ទុក​គ្រាប់​មី​ស៊ី​ល​ទម្ងន់​ដល់​ទៅ ៣៤ ០០០​គីឡូក្រាម​នៅ​ផ្នែក​ខាងក្នុង​។ វា​អាច​ផ្ទុក​គ្រាប់​បាន​ច្រើនជាង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏ទៃទៀត​របស់​អាមេរិក​។ បច្ចុប្បន្ននេះ យន្តហោះ​ប្រទេស​នេះ កំពុងស្ថិត​នៅក្នុង​សេវាកម្ម​អាមេរិក​ចំនួន ៧០​គ្រឿង និង ១០០​គ្រឿង​ផ្សេងទៀត កំពុង​ត្រូវបាន​ផលិត​បន្ថែម​។ មុននឹង​វា​ត្រូវបាន​ជំនួស​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ស៊េរី​ថ្មី វា​នឹង​ត្រូវបាន​គេ​ប្រើ​រហូតដល់​ឆ្នាំ ២០៣០​ឯណោះ​។​ ៤. ឈរ​នៅ​លេខ​រៀង​ទី​៤ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 H Stratofortress របស់​អាមេរិក​ ​មាន​ស្លាប់​ប្រវែង ៥៦​ម៉ែត្រ ល្បឿន ១០៤៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១៨ ៥០០​គីឡូម៉ែត្រ​ដោយ​មិនចាំបាច់​ចាក់​សាំង យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​។ យន្តហោះ​នេះ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​សេវាកម្ម​របស់​អាមេរិក​ចាប់តាំងពី​ឆ្នាំ ១៩៥៥​។ ចំនួន​សរុប ៧៤៤​គ្រឿង​នៃ​យន្តហោះ​នេះ​ត្រូវបាន​ផលិតឡើង​នៅ​គ្រប់​កំណែទម្រង់​ទាំងអស់​។ យន្តហោះ​ត្រូវបាន​គេ​ធ្វើ​ទំនើបកម្ម ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យកាល​។ គោលបំណង​ធំ​បំផុត គឺ​ការបំពាក់​គ្រាប់​មី​ស៊ី​ល​វាយ​ចំ​គោលដៅ និង​គ្រាប់​នុយក្លេអ៊ែរ​ស៊េរី​ថ្មី​។ បច្ចុប្បន្ននេះ មាន​យន្តហោះ​ប្រភេទ​ចំនួន ៨៥​គ្រឿង​កំពុង​ស្ថិតនៅក្នុង​សេវាកម្ម​របស់​អាមេរិក​។ វា​នឹង​បន្ត​ស្ថិតនៅ​រហូតដល់​ឆ្នាំ ២០៤៤ នៅពេលដែល​វា​ត្រូវបានធ្វើ​ទំនើបកម្ម​រួចរាល់​។ យន្តហោះ​នេះ​អាច​ផ្ទុក​អាវុធ​បាន ៣២ ០០​គីឡូក្រាម​រួមមាន​ទាំង​គ្រាប់បែក​វាយ​ចំ​គោលដៅ​ផងដែរ​។ ក្នុង​មួយគ្រឿង​យន្តហោះ​នេះ​មានតម្លៃ ៥៧​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦​។​ ៥. ឈរ​នៅ​លេខ​រៀង​ទី​៥ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev Tu-95 ​មាន​ស្លាប​ប្រវែង ៥១​ម៉ែត្រ ល្បឿន​ជា​អតិបរិមារ ៩២៥​គីឡូម៉ែត្រ និង​អាច​ហោះ​បាន​ក្នុង​ចម្ងាយ ១៥ ០០០​គីឡូម៉ែត្រ យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សេវាកម្ម​នៅ​ឆ្នាំ ១៩៥៦ ហើយ​បច្ចុប្បន្ន​នៅតែ​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​ដើរតួ​ជា​កម្លាំង​ស្នូល​នៃ​កងទ័ពអាកាស​រុស្ស៊ី​។ យន្តហោះ​នេះ​អាច​ផ្ទុក​គ្រាប់​បាន ១៥ ០០០​គីឡូក្រាម​។ យន្តហោះ​ប្រភេទ​នេះ​ដែល​ទើបត្រូវ​បានធ្វើ​ទំនើបកម្ម​ផ្ទុក​គ្រាប់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​បាន ៦​គ្រាប់​។ បច្ចុប្បន្ននេះ រុស្ស៊ី​មាន​យន្តហោះ​ប្រភេទ​នេះ​ប្រមាណ ៦០​គ្រឿង​នៅក្នុង​សេវាកម្ម យន្តហោះ​នេះ​នឹងត្រូវ​បាន​គេ​ប្រើ​រហូតដល់​ឆ្នាំ ២០៤០​ឯណោះ​។ យោងតាម​គេហរ​ទំព័រ The aviationist.com បាន​និយាយថា មាន​លុយ​តែ ៥​លាន​ដុល្លារ អាច​ទិញ​បាន​យន្តហោះ Tu-95 មួយគ្រឿង​បាន ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏​មិនមាន​ការបញ្ជាក់​យ៉ាងណា​ពី​ក្រុមហ៊ុន​រុស្ស៊ី​ថា វា​មានតម្លៃ​ប៉ុន្មាន​នោះដែរ​៕