នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ពូ​ទីន និង​ជុង​អ៊ុន​ជួបគ្នា​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ មេសា នេះ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​នឹង​ជួបគ្នា​នៅក្នុង​ជំនួប​កំពូល​ជា​លើកដំបូង​។​ ​មន្ត្រី​វិមាន​ក្រិ​ម​ឡាំង​និយាយថា ជំនួប​កំពូល​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​កំពង់ផែ​ប៉ាស៊ីហ្វិក​នៃ​ទីក្រុង Vladivostok​។ ចំពោះ​របៀប​វីរ​ដែល​នឹងត្រូវ​លើក​មក​និយាយ​នៅក្នុង​ជំនួប​កំពូល​នោះ គឺ​ការបញ្ចប់​ភាព​តានតឹង​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​ការ​ស្ទុះ​ម្នីម្នា​ស្វែងរក​ការជួយ​អន្តរាគមន៍​ខាង​ការទូត​ពី​សំណាក់​រុស្ស៊ី​ដោយ​កូរ៉េខាងជើង​នាពេលនេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ប្រទេស​កូរ៉េខាងជើង​បានទទួល​បរាជ័យ ក្នុង​ការរក​ដំណោះស្រាយ​ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​ស្នើ​ឲ្យ​លោក​ត្រាំ​ដក​ទណ្ឌកម្ម​ទាំងអស់​សិន ទើប​ខ្លួន​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងស្រុង​។ ឃើញ​ដូច្នេះហើយ លោក​ត្រាំ​ក៏បាន​ដើរ​ចេញពី​កិច្ចប្រជុំ​នោះ​ដោយ​មិនបាន​និយាយ​វែងឆ្ងាយ​។ អ្នកវិភាគ​មើលឃើញថា កូរ៉េខាងជើង​កំពុង​បោះដៃ​ទៅរក​រុស្ស៊ី​ឲ្យ​ប្រទេស​នេះ​ជួយ​បន្ធូរបន្ថយ​ទណ្ឌកម្ម​អាមេរិក​មកលើ​ខ្លួន​៕ ​