នៅ​ទីបំផុត​សភា​អ៊ុយ​ក្រែ​ន​បានអនុម័ត​ច្បាប់អាជ្ញាសឹក​ហើយ ចំពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​កាន់តែខ្លាំង​ជាមួយ​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ២០១៨​នេះ ថា តំណាងរាស្ត្រ​អ៊ុយ​ក្រែ​ន​បាន​បោះឆ្នោត​ណែនាំ​មក​នូវ​ច្បាប់អាជ្ញាសឹក​នៅក្នុង​តំបន់​ព្រំដែន​ជាមួយ​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​ចំនួន ៣​គ្រឿង និង​ឃាត់ខ្លួន​នា​វឹក​អ៊ុយ​ក្រែ​ន​ចំនួន ២៤​នាក់ នៅក្នុង​ដែនទឹក​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ​។​ ​ជា​លើកទីមួយ​ហើយ​សម្រាប់​អ៊ុយ​ក្រែ​ន ដែល​បានអនុម័ត​នូវ​ច្បាប់អាជ្ញាសឹក​នេះ​ឡើង ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០១៤ ដែល​មក​ទប់​ពេល​បច្ចុប្បន្ននេះ រុស្ស៊ី​បាន​ស៊ីដាច់​តំបន់​គ្រី​របស់​អ៊ុយ​ក្រែ​ន​ទាំងមូល ហើយ​បច្ចុប្បន្ននេះ អ៊ុយ​ក្រែ​ន បាននិងកំពុង​តែ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​ផ្តាច់ខ្លួន​។​ ​ច្បាប់អាជ្ញាសឹក​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ វិច្ឆិកា​ស្អែក​នេះ ហើយ​នឹងមាន​រយៈពេល ៣០​ថ្ងៃ​។ នៅក្នុង​សភា សមាជិកសភា​ចំនួន ២៧៦​រូប​បាន​បោះឆ្នោត​ចំពោះ​ការអនុម័ត​លើ​ច្បាប់​នេះ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Twitter ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenko បាន​និយាយថា ច្បាប់អាជ្ញាសឹក​នឹងត្រូវ​បាន​ណែនាំ​តែ​នៅក្នុង​តំបន់ ដែល​ជាប់​ព្រំដែន​ប្រទេស​រុស្ស៊ី ឬ​នៅ​ជិត​តំបន់​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​បានដាក់​បញ្ឈរជើង​តែប៉ុណ្ណោះ​។ នោះ​រួមបញ្ចូល​ទាំង​តំបន់​ដែលមាន​ព្រំប្រទល់​តំបន់​សមុទ្រ Azov និង​សមុទ្រ​ខ្មៅ និង​ផ្នែក​មួយ​នៃ​ព្រំដែន​ជាមួយ​តំបន់ Transnistria របស់​ម៉ុ​ល​ដូ​វ៉ា ដែលជា​កន្លែង​កងទ័ព​របស់​រុស្ស៊ី​ត្រូវបាន​គេ​ដាក់ពង្រាយ​។​ ​ការប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​ពី​សំណាក់​សភា​អ៊ុយ​ក្រែ​ន​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ភាគី​អ៊ុយ​ក្រែ​ន និង​ភាគី​ខាង​រុស្ស៊ី បាន​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ឡើងៗ​កាលពី​ថ្ងៃអាទិត្យ នៅ​ជុំវិញ​តំបន់​សមុទ្រ​អា​ហ្សូ​វ និង​សមុទ្រ​ខ្មៅ​។​ ​អ៊ុយ​ក្រែ​ន​បាន​និយាយថា ទូក​បំពាក់​ដោយ​កាំភ្លើង​ចំនួន ២​គ្រឿង​របស់ខ្លួន​ត្រូវបាន​វាយប្រហារ​ដោយ​រុស្ស៊ី បន្ទាប់ពី​ទូក​នោះបាន​ចូលទៅ​កាន់​ច្រក​សមុទ្រ Kerch ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ Mariupol ។​ ​ក្នុងអំឡុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​បង្វែរ​ភាព​តានតឹង ដែល​កំពុង​កើនឡើង​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​កាលពី​ថ្ងៃអាទិត្យ លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក Nikki Haley បាន​ហៅ​ហេតុការណ៍​នេះ​ថា ជាការ​កើនឡើង​នៃ​ការធ្វេសប្រហែស​របស់​រុស្ស៊ី ហើយ​បានទាមទារ​ឱ្យ​វិមាន​ក្រឹម​ឡាំង​ដោះលែង​ពួក​នាវិក​ជាបន្ទាន់​។​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Mike Pompeo បានស្នើ​ឲ្យ​ភាគី​អ៊ុយ​ក្រែ​ន និង​ភាគី​រុស្ស៊ី​ត្រូវមាន​ភាព​អត់ធ្មត់ ដើម្បី​បញ្ជៀ​ស​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​។​ ​លោក​រដ្ឋមន្ត្រី​បាន​និយាយថា «​សហរដ្ឋអាមេរិក​ថ្កោលទោស​សកម្មភាព​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​នេះ​។ យើង​អំពាវនាវ​ឲ្យ​ភាគី​ដោះលែង​នាវិក​អ៊ុយ​ក្រែ​ន និង​ប្រគល់​នាវា​ឲ្យ​ភាគី​អ៊ុយ​ក្រែ​ន​វិញ និង​គោរព​ទៅ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ព្រំដែន​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​»​។ ច្រក​សមុទ្រ Kerch គឺជា​ដែនទឹក​ដែល​ត​ភ្ជាប់​សមុទ្រ​អា​ហ្សូ​វ​ជាមួយ​សមុទ្រ​ខ្មៅ ហើយ​ខណ្ឌ​ចែក​តំបន់​គ្រី​មា ពី​រុស្ស៊ី​។ តំបន់​គ្រី​មា គឺជា​ទឹកដី​របស់​អ៊ុត​ក្រែ​ន​កាលពីមុន ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី​ស៊ីដាច់ កាលពី​ឆ្នាំ ២០១៤​។ តំបន់​គ្រី​មា​នេះ មាន​ទំហំ​ណាស់ ទាំង​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​មាន​អំណោយផល​ល្អ​ណាស់ ម្ល៉ោះហើយ​ទើបបានជា​រុស្ស៊ី​ចង់បាន​ខ្លាំង​ម្ល៉េះ​។​ ​ជុំវិញ​សកម្មភាព​នៃ​ការឈ្លានពាន អះអាង អាងយ៉ាង វ៉ាងទី​ពី​សំណាក់​បងធំ​នុយក្លេអ៊ែរ​ពិឃាត​ពិភពលោក​រុស្ស៊ី​មួយ​នេះ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយថា ទង្វើ​រុស្ស៊ី​ធ្វើ​នេះ​មិន​យុត្តិធម៌​ទេ ក្នុងការ​រឹបអូស​យក​នាវា​របស់​អ៊ុយ​ក្រែ​ន​។ លោក​ថា «​អ្វីដែល​យើង​បានឃើញ​កាលពី​ម្សិលមិញ គឺជា​រឿង​ដ៏​តឹងតែង ពីព្រោះ​យើង​តែង​មើលឃើញថា រុស្ស៊ី​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​អ៊ុយ​ក្រែ​ន ដោយផ្ទាល់ និង​បើកចំហរ​។ លោក​បន្តថា អង្គការ​ណា​តូ បាន​បង្កើន​វត្តមានរ​បស់​ខ្លួន​នៅក្នុង​សមុទ្រ​ខ្មៅ​។ យើង​ត្រូវតែ​បង្ហាញ​រុស្ស៊ី​ថា សកម្មភាព​របស់ខ្លួន មាន​ផលវិបាក​។​ ​កាលពី​ថ្ងៃ​ចន្ទ លោក Stoltenberg បាន​សន្យា​អំពី​ការគាំទ្រ​ពេញលេញ ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​សម្រាប់​បូរណភាព​ដែនទឹក​របស់​អ៊ុយ​ក្រែ​ន ក្រោយ​បានទទួល​ទូរ​សព្ទ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រួចមក​។ ស្រដៀង​គ្នា​នេះដែរ​។​ ​បារាំង ហូ​ឡង់ ប៉ូឡូញ ស៊ុយអែត និង​ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​ភាគី​រុស្ស៊ី​រក្សា​នូវ​សិទ្ធ​សេរីភាព នៅក្នុង​ច្រក​សមុទ្រ Kerch​។​ ​សេវា​សន្តិសុខ​សហព័ន្ធរុស្ស៊ី (FSB) នៅ​តំបន់​គ្រី​មៀ​បាន​រាយការណ៍​ថា នាវាចម្បាំង​អ៊ុយ​ក្រែ​ន ៣​គ្រឿង​បាន​ឆ្លង​ចូល​ដែនទឹក​រុស្ស៊ី​ដោយ​ខុសច្បាប់​។ ប៉ុន្តែ បើតាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៣ បាន​និយាយថា ច្រក​សមុទ្រ Kerch និង​សមុទ្រ​អា​ហ្សូ​វ គឺជា​ដែនទឹក​រួម​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី មិនមែនជា​កម្ម​សិទ្ធរ​បស់​អ្នកណា​ទេ ហើយក៏​គ្មាន​អ្នកណា​មួយ​មាន​សិទ្ធ​មក​អះអាង អាងយ៉ាង វ៉ាងទី​នៅក្នុង​តំបន់​នេះដែរ​។ សកម្មភាព វ៉ាងទី​របស់​រុស្ស៊ី គឺជា​គម្រូ​ដ៏​អាក្រក់​មួយ ដែល​មិន​ខុសពី​ទីក្រុង​ប៉េកាំង ដែល​កំពុងតែ​វ៉ាងទី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​៕