រុស្ស៊ី​ទទួលបាន​គ្រាប់​មី​ស៊ី​ល​ថ្មី​បន្ថែមទៀត ខណៈដែល​សហរដ្ឋអាមេរិក​កំពុង​សម្លឹង​មើលទៅ​ភាគ​ខាងជើង​

ព្រឹត្តិការណ៍ថ្មីៗ
0
285
​កងកម្លាំង​យោធា​រុស្ស៊ី​ទទួលបាន​នូវ​គ្រាប់​មី​ស៊ី​ល​ជា​លើកដំបូង ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការដាក់​ពង្រាយ នៅក្នុង​តំបន់​អាក់ទិច ដែលជា​តំបន់​មួយ ដែល​រុស្ស៊ី​កំពុង​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋអាមេរិក​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​ទទួលបាន​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ជា​លើកដំបូង​ប្រឆាំង​ទៅនឹង​យន្តហោះ​ចម្បាំង ដែល​ប្រព័ន្ធ​នេះ​ហៅថា M2DT​។ ​សារ​របស់​លោកពូ​ទីន​បានសរសេរថា «​បច្ចុប្បន្ននេះ តំបន់​អាក់​ទិ​ក​ដើរតួនាទី​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​រុស្ស៊ី​។ សព្វថ្ងៃនេះ​យើង​កំពុង​ពង្រឹង​វត្តមាន​របស់​យើង នៅក្នុង​តំបន់​អនុវត្ត​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​កម្មវិធី​ធំ ៗ សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​មហិច្ឆតា​របស់​យើង​។ យើង​ក៏​ដឹងផង​ដែរ​អំពី​សារៈសំខាន់​នៃ​ការអភិរក្ស​បរិស្ថាន និង​ភាព​សម្បូរបែប​នៃ​ដែនដី​ប៉ូល និង​អនុតំបន់​ប៉ូល​»​។​ ​កាលពី​ដើមខែ​នេះ កងកម្លាំង​សន្ដិសុខ​ទី ៣៥៤ របស់​កងទ័ពអាកាស​អាមេរិក​បានធ្វើ​សមយុទ្ធ Arctic Gold 19-2 នៅឯ​មូលដ្ឋាន​កងទ័ពអាកាស Eielson ។ ការធ្វើ​សមយុទ្ធ​នេះ មាន​គោលបំណង​ត្រៀម​កងទ័ពអាកាស​ដើម្បី​ការពារ​ប្រឆាំងនឹង​ការ​គម្រាមកំហែង​ពី​បរទេស និង​ក្នុងស្រុក​៕