លោក​ត្រាំ គម្រាម​យកពន្ធ​លើ​ចិន​បន្ថែមទៀត ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
352
​ប្រ​ធា​ធិបតី​សហរដ្ឋអាមេរិក​ហាក់បីដូចជា​កំពុងតែ​បិទទ្វារ ស្តី​ពីបទ​ឈប់​បាញ់​ជា​បណ្តោះអាសន្ន នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង មុន​ការមកដល់​នៃ​ជំនួប​កំពូល​នៅ​អា​ហ្ស​ង់​ទីន​។​ ​លោក​ប្រធានាធិបតី​បាន​ប្រាប់​កាសែត Wall Street Journal នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​វា​មិន​មិន​ទំនង​ទេ​ថា លោក​នឹង​ទទួលយក​នូវ​សំណើ​របស់លោក ស៊ី ជីន​ពីង ដែលមាន​បំណង​បញ្ឈប់​គម្រោង​យកពន្ធ​ជាង ២០០​ពាន់​លាន​ដុល្លារ​ទៅលើ​ទំនិញ​ចិន ២៥​ភាគរយ នៅ​ខែមករា​»​។​ ​លោក​ក៏បាន​ព្រមាន​ជាថ្មី​ម្តងទៀត លោក​ត្រៀម​ទះកំភ្លៀង​ចិន​ជា​លើក​ទី​៣ ក្នុងការ​យកពន្ធ​ទៅលើ​ទំនិញ​របស់​ចិន ប្រើ​សិន​បើ​មេដឹកនាំ​ទាំងពីរ​ទទួល​បរាជ័យ ក្នុង​ការចរចា​បញ្ចប់​ការយកពន្ធ នៅពេលដែល​ពួកគេ​នឹង​ជួបគ្នា​នៅ​ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន នៅក្នុង​ជំនួប G-20​។​ ​លោក​ត្រាំ​បាន​ថ្លែងថា​: «​ប្រសិនបើ​យើង​មិន​ធ្វើ​កិច្ចព្រមព្រៀង​ទេ នោះ​ខ្ញុំ​នឹង​យកពន្ធ ២៦៧​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ លោក​បន្តថា ក​ម្រិ​ង​ពន្ធ​នេះ អាចមាន​ចំនួន ១០​ភាគរយ ឬ ២៥​ភាគរយ​។ លោ​ត្រាំ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា នោះ​អាច​បូក​រួមទាំង​ពន្ធ​លើ​ផលិតផល​ក្រុមហ៊ុន Apple ដែល​នាំចូល​ពី​ចិន រួមទាំង​ទូរ​សព្ទ Iphones និង​កុំព្យូទ័រ​យួរដៃ​ផងដែរ​។​ ​កាលពី​ដើមខែ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pompeo បាន​និ​យ​យា​ថា លោក​ប្រធានាធិបតី​ត្រាំ នឹងមិន​បោះបង់​គំនិត​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះទេ ហើយ​លោក​ប្រធានាធិបតី​ថែមទាំង​មានបំណង​បង្កើន​ការយកពន្ធ​ទ្វេដង​ទៅលើ​ទំនិញ​របស់​ចិន ដែល​ត្រូវបាន​យកពន្ធ ២៥០​ពាន់​លាន​ដុល្លារ​រួចជាស្រេច​។ លោក​បន្តថា លោក​ត្រាំ​អាច​នឹង​បញ្ឈប់​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន លុះណាតែ​ចិន​ត្រូវ​ផ្លាស់ប្តូរ​ឥ​រិ​ា​បថ​របស់ខ្លួន​៕ ​