យស បូ​វណ្ណៈ និង​ចាន់​តារា​ទី ជួបគ្នា​ធ្វើ​ឲ្យ​មហាជន​រំជួល​ចិ​ត្ដ​

សិល្បៈកម្សាន្ត
0
493
​បន្ទាប់ពី​បែក​គ្នា​អស់​រយៈពេល​ជិត​២០​ឆ្នាំ នៃ​ការ​សាង​ស្នាដៃ រួមគ្នា​អតីត​តារា​សម្ដែង​ជើងចាស់​ទាំងពីរ​លោក​យស បូ​វណ្ណៈ និង​អ្នកនាង​ចាន់ តារា​ទី បាន​អោប​រិត​គ្នា​យ៉ាង​រំភើប​ចិ​ត្ដ​នៅមុខ​មហាជន​រហូត​ធ្វើ​ឲ្យ​អ្នកខ្លះ​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំបាន ខណៈ​លោក​យស បូ​វណ្ណៈ បាន​ឈាន​ជើង​មកដល់​ព្រលានយន្ដហោះ​ភ្នំពេញ​ភ្លាម ដើម្បី​មក​សម្ដែង​រួមគ្នា​នៅក្នុង​រឿង «​លោកឪពុក​» ជា​វណ្ណ​កម្ម​របស់​ផលិតកម្ម​មហាហង្ស​។​ ​លោក​យស បូ​វណ្ណៈ​អតីត​តារា​សម្តែង​មានឈ្មោះ​បោះ​សម្លេង​ដែល​ប្រជាជន​ខ្មែរ​បាន​ស្គាល់​យ៉ាងច្បាស់​កាលពី​ទស្សវត្ស​ទី​៨០​នង​៩០​បានធ្វើ​ដំណើរ​មក​ទឹកដី​កំណើត​ជាថ្មី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ខានមក​កម្ពុ​ជាជាង​១០​ឆ្នាំ​ទៅហើយ​។​ ​អ្វីដែល​គួរអោយ​រំភើប​ចិ​ត្ដ​នោះគេ​ឃើញ​មាន​តារា​សម្ដែង​ស្រករ​ក្រោយ​ជាច្រើន​បាន​ទៅ​ចូលរួម​ទទួល​ដំណើរ​លោក​យស បូ​វណ្ណៈ ក្នុងនោះ​អ្នកនាង​ចាន់ តារា​ទី បាន​សម្ដែង​នូវ​អារម្មណ៍រ​ភើ​ប​ជាងគេ​ដោយសារតែ​តារា​សម្ដែង​ពីរ​ដួង​នេះ ធ្លាប់បាន​សាង​ស្នាដៃ​រួមគ្នា​ផងដែរ​ដូចជា​នៅក្នុង​រឿង​«​ចង់ដឹង​សាកល​មើល​?»​។ ​ជាមួយគ្នានេះដែរ​លោក យស បូ​វណ្ណៈ បាន​បញ្ជាក់ថា ថ្វីដ្បិតតែ​លោក​បាន​ទៅ​រស់នៅ​បរទេស​ក៏ពិតមែន ប៉ុន្ដែ​ជារឿយៗ​លោក​តែងតែ​ទទួលយក​ការសម្ដែង​ឲ្យ​ផលិតកម្ម​នៅក្រៅ​ប្រទេស​ផងដែរ ដោយសារតែ​លោក​ជាប់​ឈាម​ជា​អ្នកសិល្បៈ​យ៉ាង​ដិតដាម​បំផុត​។ ដូច្នេះហើយ​ទើប​លោក​សម្រេច​ចិ​ត្ដ​ចាយ​ពេលវេលា​រយៈពេល​ជិត​មួយខែ ដើម្បី​សម្ដែង​រឿង​«​លោកឪពុក​» ។ ជាង​នេះ​តារា​សម្ដែង​ជើងចាស់​រូបនេះ​បាន​បញ្ជាក់ថា លោក​មាន​ក្ដីរំភើប​ដោយសារតែ​បាន​មានឱកាស​មក​បង្ហាញ​ទេពកោសល្យ​សម្ដែង​សម្រាប់​បម្រើ​ឲ្យ​ប្រជាជន​ខ្មែរ​សាជាថ្មី ពិសេស​បានរួម​ការងា​រ​ជាមួយ​ដៃគូ​ចាស់​តាំងពី​ជំនាន់​ទសវត្ស​ទី​៩០​។​ ​ដោយឡែក​អ្នកនាង​ចាន់ តារា​ទី បានបញ្ជាក់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​«​ខ្ញុំ​មាន​អារ​មុ្ម​ណ៍​រំភើប​ខ្លាំងណាស់​ដោយសារ​បាន​ជួប​សម្ដែង​ជាមួយ​លោក​យស បូ​វណ្ណៈ ដែលជា​គូ​សម្ដែង​ចាស់​ពីមុន​មកហើយ​មាន​អារម្មណ៍​ថា ដូចជា​បាន​សម្ដែង​នា​ទសវត្ស​ទី​៩០​ដូច្នេះ​ដែរ​»​។ តារា​សម្ដែង​ជើងចាស់ ដែល​កំពុងមាន​ប្រជាប្រិយភាព​រូបនេះ​បាន​ប្រាប់​បន្ថែមថា លោក​យស បូ​វណ្ណៈ មិន​ត្រឹមតែ​ជា​សិល្បៈករ​មួយរូប​មាន​ទេពកោសល្យ​ក្នុងការ​សម្ដែង​ប៉ុណ្ណោះ​ទេ លោក​គឺជា​មនុស្ស​មានចំណេះដឹង គឺ​ជាទីគោរព​មាន​ភាព​រួសរាយ លេងសើច ប៉ុន្ដែ​មាន​ភាព​ហ្មត់ចត់​ជាមួយ​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នកនាង​នៅចាំ​អនុស្សាវរីយ៍​ទាំងនោះ​មិន​ភ្លេច​ឡើយ​។​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែ​លោក​យស បូ​វណ្ណៈ បានមក​លេង​មាតុភូមិ​កំណើត គ្រា​ដែល​បច្ចុប្បន្ន​លោក​មាន​វ័យ​ជាង​៥០​ឆ្នាំ​ទៅហើយ​។ ពិសេស​គ្មាន​នរណា​អាច​ស្មាន​ដឹងថា​លោក​ឃ្លាត​ពី​សិល្បៈ​ច្រើន​ឆ្នាំ បែរជា​នៅតែ​ដឹ​ត​ដាម​អារម្មណ៍​ជាមួយ​ការ​ម្ដែ​ង​ដូច្នេះ​សោះ​។ ខណៈ​ទសវត្ស​៩០ លោក​បាន​សម្ដែង​រឿង​ជាច្រើន​ដូចជា​រឿង រឿង «​ទាសី​ស្នេហ៍​» (​សម្តែង​រួមជាមួយ ចាន់​តារា​ទី​) និង​ក្រោយៗ​មកទៀត ជាមួយ អ្នកនាង សុខ ស្រីមុំ​, កែវ កល្យាណ និង «​បិទ​ភ្នែក​ហែក​ទ្រូង​» (​សម្ដែង​ជាមួយ អ្នកនាង អម្ពរ ទេវី ),​រឿង «​ព្រាននារី​អស់លក្ខណ៍​» (​សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី​) ,​តារាៗ​ល្បីៗ​ជាច្រើន​ទៀត​៕​