ទី​ក្រុងប៉ារីស​ផ្អាក​ការដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ ចំពេល​ដែលមាន​ការតវ៉ា​ដោយ​ហិង្សា​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​បាននិងកំពុង​តែ​កើតឡើង​នៅក្នុង​ប្រទេស​បារាំង ដោយមាន​ការធ្វើ​បាតុកម្ម​នៅ​ចំ​កណ្តាល​ទីក្រុង​ប៉ារីស ដែល​បណ្តាល​ទៅជា​កុប្បកម្ម​។​ ​នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe មានបំណង​ប្រកាស​ហាមប្រាម​មិន​ឲ្យ​មានការ​ការ​តម្លើងថ្លៃ​ប្រេងឥន្ធនៈ ដោយសារតែ​ការ​តម្លើងថ្លៃ​នេះហើយ ទើបបានជា​បង្ក​ឲ្យ​មានការ​ធ្វើបាតុកម្ម និង​ភាពវឹកវរ​នៅក្នុង​ប្រទេស​នេះ​។ នេះ​បើតាម​សារព័ត៌មាន AFP ដែល​បាន​រាយការណ៍​ដោយ​ស្រង់​ប្រភព​រដ្ឋាភិបាល​។​ ​យោងតាម​សារព័ត៌មាន AFP លោក​រដ្ឋមន្ត្រី​នឹង​ប្រកាស​អំពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណបក្ស La Republique En Marche​។ រដ្ឋាភិបាល​បារាំង​បាន​លុបចោល​ជា​ផ្លុ​វ​ការ​នូវ​កិច្ចប្រជុំ​ជាមួយ​ក្រុមបាតុករ​អាវ​លឿង ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ធ្នូ​នេះ​៕​