អង្គការ NASA​ចង់​បញ្ជូន​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ម្តងទៀត​នៅ​ខួប​លើក​ទី​៥០​របស់​យានអវកាស Apollo 11

ព្រឹត្តិការណ៍ថ្មីៗ
0
290
​អង្គការ​អវកាស​សហរដ្ឋអាមេរិក NASA កំពុងតែ​រៀបចំ​គម្រោង​របស់​ពួកគេ ក្នុងការ​វិលត្រឡប់​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​មួយ​នេះ​ម្តងទៀត នៅ​ខួប​លើក​ទី​៥០​នៃ​ការ​ឡើងទៅ​ឋាន​ព្រះ​ច​ន្ទ័​របស់​យានអវកាស Apollo 11 ហើយ​និង​ចូលទៅក្នុង​ឋាន​ព្រះ​ច​ន្ទ័​ឲ្យ​ជ្រៅ​ជាង​មុន​។​ ​តំបន់ The Lunar Orbital Platform-Gateway ដែលជា​បុ​ស្តិ៍​មុខ​ដ៏​សំខាន់​មួយ​សម្រាប់​បេសកកម្ម​របស់​ក្រុម​អវកាស​សហរដ្ឋអាមេរិក ដើម្បី​បណ្តាក់​ក្រុម​អវកាស​ចរ​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​នៅក្នុង​ឆ្នាំ​២០២៤​ខាងមុខ មាននូវ​ការចាប់ផ្តើម​យឺតយ៉ាវ ប៉ុន្តែ​យន្តការ​ដំបូង​កំពុងតែ​សិក្សា​ហើយ​។​   ​បច្ចុប្បន្ន អង្គការ NASA​កំពុង​សិក្សា​ផងដែរ​លើ​ការបញ្ជូន​ក្រុម​អវកាស​ចរ​ទៅកាន់​តំបន់​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះ​ច​ន្ទ័​នៅ​ឆ្នាំ​២០២៤​ខាងមុខនេះ គឺជា​តំបន់​មួយ​ដែល​ពួកគេ​គិតថា មាននូវ​សក្តានុពល​សំខាន់ៗ​ជាច្រើន ជា​ប្រភព​ដ៏​ចាំបាច់ សម្រាប់​ការរុករក​តំបន់​ជ្រៅៗ​នៅលើ​ទី​អវកាស​។​ ​នៅពេលដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​John F. Kennedy បាន​និយាយថា “​យើង​ជ្រើសរើស​ឡើងទៅ​ឋាន​ព្រះ​ច​ន្ទ័​”​នៅក្នុង​ឆ្នាំ​១៩៦២ លោក​ចង់​ធ្វើ​វា​ឲ្យ​សម្រេច​នៅ​ដំណាច់​ទសវត្សរ៍​នោះ​។​ ​នៅពេលនោះ គម្រោង Project Mercury ដែលជា​ប្រឹងប្រែង​របស់​អង្គការ NASA​ដើម្បី​នាំយក​ក្រុម​អវកាស​ចរ​ទៅកាន់​គន្លង​តារាវិថី ត្រូវបាន​អនុវត្តន៍​រួចទៅហើយ ប៉ុន្តែ​ភាគច្រើន​នៃ​ជំនាញការ និង​យន្ត​ការដែល​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ដើរ​លើ​ឋាន​ព្រះ​ច​ន្ទ័ នៅ​មិនទាន់មាន​នោះទេ​។​ ​កាលនោះ លោក Kennedy បាន​និយាយថា យើង​គួរតែ​ត្រូវបាន​បញ្ជូនទៅ​កាន់​ឋាន​ព្រះ​ច​ន្ទ័​...... គឺជា​ដុំថ្ម​មួយ​មាន​កម្ពស់​ជាង​៣០០​ហ្វ៊ូ​ត បណ្តោយ​ប៉ុន​ទីលាន​បាល់ទាត់ ធ្វើ​ពី​លោហធាតុ​ផ្សំ ដែល​អាច​ទប់​ទល់នឹង​កម្តៅ និង​ស្ត្រេ​ស​ច្រើនជាង​អ្វីដែល​យើង​ធ្លាប់​ជួបប្រទះ​....៕