​ក្រុមហ៊ុន ខេ​ម​ហ្វូ​ន បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ” យុទ្ធសាស្ត្រ ដើម្បី​ក្លាយជា​កំពូល​អ្នកលក់​អាជីព “​

ព្រឹត្តិការណ៍ថ្មីៗ
0
279
ឳ​កាស​ពិសេស​បានមក​ដល់​ហើយ​សម្រាប់​អ្នក​ចង់​ក្លាយជា​កំពូល​អ្នកលក់​អាជីព​! ក្រុមហ៊ុន ខេ​ម​ហ្វូ​ន ​ជា​ក្រុមហ៊ុន​ផលិត និង ចែកចាយ​ទូរស័ព្ទដៃ​នាំមុខ​នៅក្នុង​ប្រទេស​កម្ពុជា​បានរៀបចំ​សិក្ខ​សាលា​ស្ដីពី “​យុទ្ធសាស្ត្រ​ក្លាយជា​កំពូល​អ្នកលក់​អាជីព​” ។​ ​វាគ្មិន លោក​.​លន់ បូរី ដែល​ទើបតែ​ទទួលបាន​ពានមាស ផ្នែក​គុណភាព ការដឹកនាំ ពី​ប្រទេស​អង់គ្លេស និង​ជា​អ្នកជំនាញ​បណ្តុះបណ្ដាល​ធនធានមនុស្ស​ពោរពេញ​ទៅដោយ​បទ​ពិ​សោ​ធ៍​លើ​ការគ្រប់គ្រង​យុទ្ធសាស្ត្រ​ផ្នែក​លក់​ជាច្រើន​ឆ្នាំ នឹងចូលរួម​បកស្រាយ ចែករំលែក ចំណេះដឹង ជំនាញ បទ​ពិ​សោ​ធ៍ ដល់​សិ​ក្ខា្ក​កាម​ទាំងអស់​។ ជាមួយគ្នា​ផងដែរ ក៏មាន​មានការ​ចែករំលែក​បទ​ពិ​សោ​ធ៍ ពី​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទីផ្សា និង ផ្នែក​លក់​ផ្សេង​ដទៃ​ទៀ​ផងដែរ​។​ ​កាន់តែ​ពិសេស ថវិកា 80% (​ប៉ែ​សិប​ភាគរយ​) ដែល​បានមកពី​ការចូលរួម​នេះ នឹង​បរិច្ចាក​សម្រាប់​មូ​លិ​ធិ មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​។​ ​បញ្ជាក់ ៖ កម្មវិធី​សិក្ខាសាលា​នេះ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ មជ្ឍមណ្ឌល CKCC ​ចាប់ពី​ម៉ោង 8:00am ដល់ 2:00 pm ជាមួយ​តម្លៃ​ត្រឹមតែ $10 /​ម្នាក់ រួមជាមួយ​អាហារសម្រន់​។​ ​ព​ត័​មាន​បន្ថែម ៖ 096 7646 932 / 071 48 02 22 ​រួសរាន់​ឡើង កន្លែង​មាន​ចំនួន​កំណត់​!!!!