រុស្ស៊ី​បាញ់​មី​ស៊ី​ល​ខុស​បច្ចេកទេស​! គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​បាន​ផ្ទុះ បន្ទាប់ពី​វា​ត្រូវបាន​បាញ់​បង្ហោះ​ភ្លាមៗ​

ព្រឹត្តិការណ៍ថ្មីៗ
0
299


​យោងតាម​សារព័ត៌មាន Express របស់​អង់គ្លេស​នៅ​ថ្ងៃទី​១២ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា រូបភាព​ពី​វីដេអូ​បានបង្ហាញ​ពី​ការផ្ទុះ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​នាពេល​យប់ បន្ទាប់ពី​វា​ត្រូវបាន​បាញ់​បង្ហោះ​ឡើង​។ ការបាញ់​បង្ហោះ​គ្រាប់​មី​ស៊ី​ល​នេះ បានធ្វើ​ឡើង​នៅ​ទីលាន​មួយកន្លែង​នៅ​កន្លែង​សាកល្បង​មី​ស៊ី​ល នៅ​មូលដ្ឋាន​យោធា​។​
​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​តំបន់​បាញ់​បង្ហោះ Kasputin Yar និង​តំបន់​អភិវឌ្ឍន៍​នៅ​តំបន់ Astrakhan ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​។ មី​ស៊ី​ល​នេះ​ត្រូវបាន​គេ​ជឿថា​ជា ប្រភេទ​មី​ស៊ី​ល S-350 Vityaz ដែលជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដែល​ត្រូវបាន​ដាក់ចូល​ទៅក្នុង​សេវាកម្ម​ជាមួយ​កងកម្លាំង​រុស្ស៊ី​ចាប់តាំងពី​ឆ្នាំ ២០០៩​មក​។​


​ក្រសួងការពារជាតិរ​បស់​រុស្ស៊ី​មិនបាន​បញ្ជាក់​ពី​របាយការណ៍​អំពី​ឧប្បត្តិ​ហេតុដែល​កើតឡើង​នោះទេ ដែល​ត្រូវបាន​គេ​គិតថា​បានកើត​ឡើង កាលពី​ថ្ងៃទី ៧ ខែធ្នូ​។ ទោះជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Tass បាន​និយាយថា មី​ស៊ី​ល​បាន​ផ្ទុះ​នៅលើ​អាកាស បន្ទាប់ពី​វា​ត្រូវបាន​បាញ់​បង្ហោះ ប៉ុន្តែ​វា​មិនបាន​បង្ក​ឲ្យ​មាន​អ្នក​រង​ស​បួស​ឬ​ស្លាប់​នោះទេ​។ មី​ស៊ី​ល S-350 Vityaz គឺជា​ប្រព័ន្ធ​មី​ស៊ី​ល​ចម្ងាយ​មធ្យម ដែល​កំពុងស្ថិត​ក្នុងកា​រ​ធ្វើការ​សាកល្បង​។​


​ដោយបាន​ចាប់ផ្តើម​ធ្វើកា​រលើ​ប្រព័ន្ធ​នេះ​នៅ​ឆ្នាំ ២០០៧ ការសាកល្បង​ជា​លើកដំបូង​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៣ ហើយ​បានបញ្ចប់​នៅ​ឆ្នាំ ២០១៧​។ ប្រព័ន្ធ​នេះ​ត្រូវបាន​សន្និដ្ឋានថា​បាន​ជំនួស​ឲ្យ​ប្រភេទ​មី​ស៊ី​ល S-300PS និង BUK-Ma-1-2​។​
​តំបន់​អភិវឌ្ឍន៍ និង​ចាប់ផ្តើម​គ្រាប់​រ៉ុក្កែត Kapustin Yar គឺ​ស្ថិតនៅ​ចន្លោះ​ទីក្រុង​ឧស្សាហកម្ម​វ៉ុល​ហ្គោ​ហ្ក្រា​ដ និង​អា​ស្ត្រា​ខាន់ នៅ​ជិត​ទីប្រជុំជន Znamensk​។​
​ការសាកល្បង​មី​ស៊ី​លពី​សំណាក់​រុស្ស៊ី ត្រូវបាន​ចាត់ទុកថា​គឺជា​ការរំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដោយហេតុ​នេះហើយ​ទើបបានជា​លោក​ត្រាំ​បានប្រកាស​ពី​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ធ្វើឡើង​រវាង​ប្រទេស​ទាំ​អ​ពីរ​កាលសម័យ​សង្គ្រាមត្រជាក់​។ អាមេរិក​ទុកពេល​ឲ្យ​រុស្ស៊ី ៦០​ថ្ងៃ​មុននឹង​ប្រកាស​ដកខ្លួន​ជា​ផ្លូវការ ដែល​ការ​ទុកពេល​នេះ បាន​ស៊ីពេល​អស់​មួយ​សប្តាហ៍​ហើយ រុស្ស៊ី​សល់​ប្រហែល ៥០​ថ្ងៃ​ទៀត​។​
​ដូចគ្នានេះដែរ កាលពី​សប្តាហ៍​មុន សេចក្តី​ថ្ឡែ​ង​ការណ៍​រួម​ពី​រដ្ឋមន្ត្រីការបរទេស​អង្គការ​ណា​តូ​បាន​និយាយ​ដោយ​គាំទ្រ​លើ​គោលជំហរ​អាមេរិក ដោយបាន​ស្តីបន្ទោស​រុស្ស៊ី​អំពី​ការរំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​នោះ​យ៉ាងពិត​ប្រាកដ​មែន​។ យ៉ាងណាមិញ រុស្ស៊ី​បានធ្វើ​ការបដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​៕