រុស្ស៊ី​កំពុងតែ​បង្ខំ​ឲ្យ​កងកម្លាំង​អាមេរិក​ចាក​ចេញពី​ប្រទេស​ស៊ី​រីតា​មរយៈ​ការសាកល្បង​អាវុធ​ថ្មី ដើម្បី​គម្រាម​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
382


(​ទីក្រុង​ដា​ម៉ាស់​)៖ រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ប្រជែង​ទៅនឹង​វត្តមាន​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រីតា​មរយៈ​ការសាកល្បង​អាវុធ​ថ្មី បង្កើន​ការការពារ​ខ្លួន និង​ពង្រីក​វត្តមាន​កងទ័ព​របស់​ទៅកាន់​តែ​កៀក​ទៅនឹង​ទីតាំង​ដែល​កងកម្លាំង​សហរដ្ឋអាមេរិក​កំពុងតែ​ឈរជើង​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​វិល​ត្រលប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ស៊ី​រី លោក​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Yury Borisov បានធ្វើការ​រៀបរាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​អាវុធ​ថ្មី​ជាច្រើន​ត្រូវបាន​គេ​ណែនាំ​ទៅកាន់​តំបន់​មាន​ជម្លោះ​។ ទាំងនេះ​រួមមាន​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល Pantsir S1 និង​ប្រព័ន្ធ​មី​ស៊ី​ល Iskander-M ដែល​ដាក់​បាញ់​នៅលើ​ដី យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev Tu-160 យន្តហោះ Tu-22M3 យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 យន្តហោះ​ចម្បាំង Mikoyan Mig-29K និង​ឧ​ទ្ធ​ម្ភា​ចក្រ Ka-52K Ktran​។​
​លោក​ក៏បាន​សរសើរ​ជាពិសេស​ចំពោះ​យន្តហោះ​ចម្បាំង Sukhoi Su-35 និង Su-30SM ដែលមាន​សមត្ថភាព​ហួស​ពី​ការរំពឹងទុក​។ លោក​បី​រសូវ​បានធ្វើការ​សាទរ​ចំពោះ​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-300 នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ខែតុលា ដោយ​លោក​បាន​និយាយថា ការបើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក្រុមចម្រុះ​នៅ​ភាគ​ឥ​សាន្ត​ប្រទេស​ស៊ី​រី ត្រូវបាន​កាត់បន្ថយ​។​


​រុស្ស៊ី​បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល S-300s ទៅ​ប្រទេស​ស៊ី​រី​បន្ទាប់ពី​ឧប្បត្តិហេតុ​អន្តរជាតិ​មួយ​ដែល​ទាក់ទង​នឹង​ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​ឃ្លាំង​អាវុធ​ដែល​គេ​សង្ស័យថា​ជា​របស់​អ៊ីរ៉ង់ កាលពី​ខែកញ្ញា​។ កាលនោះ យន្ដហោះ Ilyushin Il-20 របស់​រុស្ស៊ី​ត្រូវបាន​កងកម្លាំង​ស៊ី​រី​បាញ់​ច្រ​លំ​ដៃ ដោយពេល​នោះ គាប់​ជួប់​ជួ​នយន​ត្ហោះ​ច​ម្ពាំ​ង​អ៊ីស្រាអែល ៤​គ្រឿង​បើក​បញ្ឆោត​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី ចំ​ពេលដែល​យន្តហោះ​យោធា​រុស្ស៊ី​កំពុងធ្វើដំណើរ​កាត់​តាមផ្លូវ​នោះ​។ រុស្ស៊ី​ចោទ​អ៊ីស្រាអែល​ថា បាន​ឆ្មក់​យក​ឱកាស ដើម្បី​បើក​ការវាយប្រហារ​ទៅលើ​ឃ្លាំង​អាវុធ​របស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​។​
​អ្នកវិភាគ​យោធា​រុស្ស៊ី លោក​វរសេនីយ៍ឯក Shamil Gareyev បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការប៉ះទង្គិច​គ្នា​ដោយផ្ទាល់​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​គឺ​មិន​ទំនងជា​នឹង​កើតឡើង​នោះទេ ប៉ុន្តែ​រុស្ស៊ី​អាច​នឹង​បង្កើន​ចំនួន​អង្គភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាមេរិក​ដកទ័ព​ចេញពី​ប្រទេស​នេះ​៕​