លោក​ត្រាំ​ប្រកាស​ជា​ផ្លូវការ​អំពី​ការដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
282


(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ធ្នូ​នេះ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ ណ​ល​ត្រាំ​បានប្រកាស​ពី​ការដក​កងទ័ព​របស់​ខ្លួន​ដែលមាន​ចំនួន ២​ពាន់​នាក់​ចេញពី​ប្រទេស​ស៊ី​រី ខណៈដែល​លោក​បានប្រកាស​អំពី​ជ័យជំនះ​លើ​ក្រុម​ភេរវ​ករ​អាយ​ស៊ី​ស​នៅក្នុង​ប្រទេស​នេះ ដែល​ទង្វើ​នេះ​ត្រូវបាន​ប្រឆាំង​ដោយ​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​។​
​លោក ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ដោយនិយាយ​សំដៅទៅ​ក្រុម​ប្រដាប់អាវុធ ដែល​ធ្លាប់បាន​គ្រប់គ្រង​តំបន់​ដ៏​ធំ​នៃ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដែល​ឥឡូវនេះ​បាន​គ្រប់គ្រង​តិចតួច​ថា «​យើង​បាន​យកឈ្នះ​លើ​ក្រុម​អាយ​ស៊ី​ស​នៅក្នុង​ប្រទេស​ស៊ី​រី នេះ​គឺជា​ហេតុផល​របស់ខ្ញុំ​ដែល​យើង​បាន​ស្ថិតនៅ​ទីនោះ​នៅក្នុង​ភាពជា​ប្រធានាធិបតី​របស់ខ្ញុំ​»​។​
​មន្ត្រី​អាមេរិក​បាន​និយាយថា ព័ត៌មាន​លម្អិត​នៃ​ការដក​កងទ័ព​នៅតែ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ ប៉ុន្តែ​ពួកគេ​រំពឹងថា កងកម្លាំង​ប្រទេស​របស់​ពួកគេ នឹងត្រូវ​ដកចេញ​នៅ​ពាក់​កណ្តាលខែ មករា​។​
​ទីក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្តើម​ការ​វាយឆ្មក់​តាម​អាកាស​នៅ​ប្រទេស​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៤ មួយឆ្នាំ មុនពេល​កងទ័ព​ថ្មើរជើង​សហរដ្ឋអាមេរិក​បាន​ប្រឡូក​ក្នុងការ​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ក្រុម​ភេរវ​ករ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​អាយ​ស៊ី​ស ក្រុម​ប្រដាប់អាវុធ និង​ក្រុម​បះបោរ​ស៊ី​រី​ដែលមាន​ការហ្វឹកហាត់​។​
​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​បានប្រកាស​អំពី​បេស​សក​កម្ម​របស់​ពួកគេ ដែល​បានទទួល​ជោគជ័យ​។ លោក​ត្រាំ​បាន​និយាយថា «​ឥឡូវនេះ វា​ដល់​ពេលដែល​កងទ័ព​របស់​យើង​វិល​ត្រឡប់មកផ្ទះ​សម្បែង​វិញ​ហើយ​»​។​
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សារព័ត៌មាន News Week បានសរសេរថា រុស្ស៊ី​កពុង​តែ​តម្លើង​សាច់ដុំ​របស់ខ្លួន​យ៉ាង​សម្បើម​តាមរយៈ​ការសាកល្បង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ដោយ​នឹងធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក​សម្រេចចិត្ត​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​
​រុស្ស៊ី​ធ្លាប់​គម្រាម​ហើយ​ថា វត្តមាន​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​នេះ គឺជា​ការបង្កើន​ហានិភ័យ​មួយ ជាមួយ​កងទ័ព​របស់​ខ្លួន នៅក្នុង​ប្រទេស​នេះ​។ អ្នកវិភាគ ដែល​សារព័ត៌មាន News Week តែង​ដាក់​ជានិច្ច​នៅលើ​គេហទំព័រ​របស់ខ្លួន​ឲ្យ​តែ​ទាក់ទង​ទៅនឹង​រឿង​ស៊ី​រី ដោយ​និយាយថា វត្តមាន​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​មិន​ទទួលបាន​ផល​អ្វី​សោះ​។ អ្វីដែល​សំខាន់​សម្រាប់​អាមេរិក គឺ​ការ​ដកទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​នេះ ដើម្បី​ធានា​នូវ​ថ​សន្តិសុខ និង​វិបុលភាព​សម្រាប់​ប្រទេស​របស់ខ្លួន​។ កងទ័ព​ត្រឹម ២​ពាន់​នាក់​នឹងមិន​ទទួលបាន​អ្វី​ជា​ដុំកំភួន​នោះទេ​។ វត្តមាន​សហរដ្ឋអាមេរិក​នៅ​ស៊ី​រី មិនអាច​ធ្វើ​ឲ្យ​អាមេរិក​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ទីនោះ​ទេ​៕​