ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ៖ ប្រកាស​ឲ្យ​បិទ​អាជីវកម្ម​ក្លិប ហាត់ប្រាណ នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​សិន​

ព្រឹត្តិការណ៍ថ្មីៗ
0
1604


​នៅមុននេះ​បន្តិច ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​បិទ​អាជីវកម្ម​ក្លិប ហាត់ប្រាណ នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​សិន ចាប់ពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​ទៅ រហូតដល់​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល​វិញ​។ លោក​រដ្ឋមន្ត្រី បាន​ជូនដំណឹង​នេះ ទៅកាន់​គ្រប់​អភិបាល​រាជធានី​-​ខេត្ត​។​

​គួរបញ្ជាក់​ដែ​ថា ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​០៤​នាក់ បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ថ្មី​មាន​ចំនួន​១​នាក់ ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​៣៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៧៩​នាក់ នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​១១៤​នាក់ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០​នេះ​។​